សំណេរ៖ សេចក្ដីព្យាយាម គង់បានសម្រេច វគ្គទី១ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សំណេរ៖ សេចក្ដីព្យាយាម គង់បានសម្រេច វគ្គទី១

ចែករំលែកចំណេះដឹង

 នៅលើលោកយើងនេះ មនុស្សទាំងឡាយតែងប្រាថ្នាចង់បានជីវីតមួយប្រសើរបរិបូណ៌ដោយសុភមង្គល។ ប៉ុន្ដែនៅក្នុងដំណើរជីវីតមនុស្សគ្រប់គ្នាតែងមានឧបសគ្គរារាំងជានិច្ចមិនមែនងាយស្រួលក្នុងការសម្រេចជោគជ័យនោះទេ។ បញ្ហារឿងរ៉ាវស្មុគស្មាញកើតមានជាហូហែធ្វើឱ្យមនុស្សស្ទើតែបោះបង់ការតស៊ូ។ សម្រាប់អ្នកមានស្មារតីរឹងមាំងមានការតាំងចិត្តខ្ពស់មិនទម្លាក់ចោលគោលបំណងពាក់កណ្ដាលទីនោះឡើយ គឺមានតែខិតខំពុះពារជម្នះឧបសគ្គតូចធំបន្តិចម្ដងៗ ទោះនឿយហត់កម្លាំងកាយចិត្តក៏ស៊ូទ្រាំព្យាយាមអស់ពីសមត្ថភាពរហូតទទួលបានលទ្ធផលជោគជ័យដូចការរំពឹងទុក។ អាស្រ័យហេតុនេះ ទើបមានមតិមួយពោលថា ( សេចក្ដីព្យាយាម គង់បានសម្រេច) ។

(ប្រធាន៖​ មតិមួយពោលថា (សេចក្ដីព្យាយាម គង់បានសម្រេច)។ ចូរពន្យល់ដោយលើកឧទាហរណ៍ក្នុងសង្គម និងអក្សរសិល្ប៍មកបញ្ជាក់។)

 តើពំនោលនេះបង្កប់នូវអត្ថន័យយ៉ាងណា?

 ដើម្បីជាជំនួយដល់ការស្រាយមតិខាងលើឱ្យបានក្បោះក្បាយ គប្បីយល់ន័យនៃពាក្យព្យាយាម​ និងពាក្យសម្រេចជាមុនសិន។ ព្យាយាមគឺការខិតខំប្រឹងប្រែងសង្វាតខ្មីឃ្មាត។ រីឯពាក្យសម្រេច គឺនិយាយដល់ផលទទួលបានពីក្ដីប្រាថ្នា។ ន័យប្រធានចង់បង្ហាញថា ការប្រឹងប្រែងតស៊ូអំណត់របស់មនុស្សលើកិច្ចការដែលខ្លួនចង់បាននោះ មុខជាជួបប្រទះនូវភាពជោគជ័យជាក់ជាមិនខាន។

ជាការពិតណាស់សេចក្ដីព្យាយាមគឺជាទង្វើដ៏ប្រពៃញាំងឱ្យបំណងប្រាថ្នារបស់អ្នកបានសម្រេចប្រាកដមែន។ បានជាសំអាងបែបនេះពីព្រោះ ការតស៊ូជាកម្លាំងពីសេស និងមានថាមពលក្នុងការដោះស្រាយបញ្ហាពុះបំបែកឧបសគ្គរារាំង។ ដូចយើងដឹងហើយរាល់កិច្ចការដែលមនុស្សធ្វើមិនអាចទទួលបានផលភ្លាមៗតាមចិត្តចង់បាននោះទេ ជួនកាលត្រូវប្រើពេលវេលាយូរ ជួនកាលបរាជ័យឬលទ្ធផលមិនបានដូចចិត្ត។ ហេតុនេះមានតែការព្យាយាមតាមលទ្ធភាពបន្តិចម្ដងៗពីតិចទៅច្រើនរិះរកវិធីល្អពិសោធន៍ហាត់សាកល្បងពោរពេញដោយជំនឿចិត្តមិនថាយូរឬឆាប់ភាពជោគជ័យនឹងកើតមានមិនឱ្យអស់សង្ឃឹមជាដាច់ខាត។ អត្ថប្រយោជន៍នៃការព្យាយាមទាំងប៉ុន្មានបានទទួលផលតាមការកំណត់ធ្វើឱ្យជីវិតរឹងមាំអនាគតរុងរឿងប្រទេសជាតិក៏រីកចម្រើន។ ជាក់ស្ដែងសិស្សានុសិស្សមួយចំនួនដែលមានបំណងប្រាថ្នាចង់ក្លាយជាសាស្រ្ដាចារ្យ គ្រូបង្រៀន វេជ្ជបណ្ឌិត វិស្វករ ម្នាក់ៗខិតខំតស៊ូមិនខ្លាចនឿយហត់ ពេលខ្លះជួបប្រទះជីវភាពលំបាកខ្វះថវិការៀនសូត្រ ការប្រឡងត្រូវការប្រកួតប្រជែងជួបនូវភាពបរាជ័យស្ទើតែបោះបង់នូវក្ដីសង្ឃឹមប៉ុន្ដែដោយសារចិត្តអំណត់មិនបោះបង់ជំនឿចិត្តទីបំផុតសម្រេចដល់គោលដៅទទួលបានជំនាញដែលខ្លួនចង់បានក្លាយជាមន្រ្តីរាជការជីវភាពរស់នៅធូរធារគួរជាទីក្រៃលែង ចំណែកឯបុគ្គលមួយចំនួនទៀតផ្ដើមពីតួនាទីតូចតាចប៉ុណ្ណោះពីមួយថ្ងៃទៅមួយថ្ងៃគាត់ខិតខំបំពេញការងារដោយយកចិត្តទុកដាក់។ លុះកន្លងផុតជាច្រើនឆ្នាំគាត់អភិវឌ្ឃខ្លួនបានខ្ពស់ជាងមុនហើយទទួលមុខតំណែងកាន់តែល្អប្រសើរជាអ្នកគ្រប់គ្រងជានាយកប្រតិបត្តិមានប្រាក់បៀវត្សយ៉ាងច្រើនសន្ធឹងសន្ធាប់។ សម្រាប់ប្រជាកសិករធ្វើស្រែចម្ការជួបឧបសគ្គគ្រប់បែបយ៉ាងនិងប្រើពេលវេលាយូរណាស់ទើបបានផល។ ឆ្នាំខ្លះរងគ្រោះការខូតខាតផលដំណាំដោយទឹកជំនន់ឬសត្វល្អិតបំផ្លាញពួកគាត់ត្រូវតស៊ូម្ដងទៀតរហូតទទួលបានទិន្នផលគាប់ចិត្ត។ ក្រឡេកមើលអក្សរសិល្ប៍រឿងកុលាបប៉ៃលិនរបស់អ្នកនិពន្ធ ញ៉ុក ថែម លោកបានបង្ហាញពីជីវិតតស៊ូរបស់ចៅចិត្រដែលជាកូនកំព្រាមានការព្យាយាមខ្ពស់គួរឱ្យសរសើរ។ ចៅចិត្រខិតខំរៀនសូត្រដល់ថ្នាក់ប្រកាសនីយបត្រពេលឪពុកស្លាប់ចោលទៅចៅចិត្ររស់នៅតែលតោលបន្ទាប់ពីបានការណែនាំពីគ្រូពេទ្យស្អាតចៅចិត្របានទៅធ្វើការនៅផ្ទះលោកហ្លួងរតនសម្បត្តិតួនាទីជាកម្មករត្បូង។ ការងារនេះត្រូវការកម្លាំងកាយទប់ទល់នឹងកម្ដៅថ្ងៃភ្លៀងរលឹម។ ចៅចិត្រឥតមានត្អូញត្អែរព្រមទាំងប្រកាន់នូវភាពសុចរិតទៀងត្រង់ និងចេះជួយយកអាសានាង ឃុន នារី លោកហ្លួងរតនសម្បត្តិធ្វើឱ្យអ្នកទាំងពីរមើលឃើញសមត្ថភាពចិត្តគំនិត និងសេចក្ដីតស៊ូ នាង ឃុន នារី ដែលធ្លាប់ស្អប់ខ្ពើមចៅចិត្រពីមុនប្រែមកជាស្រឡាញ់ពេញចិត្តរួមខ្សែជីវិតជាមួយចៅចិត្រលុះថ្ងៃអវសាន។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត