ឯនាងថូនទាសីដែលព្រាហ្មណ៍វាយសម្លាប់នោះ បានទៅកើតក្នុងស្ថានត្រៃត្រិង្ស មានរូបល្អឥតឧបមា មានរស្មីចែងចាំងចេញអំពីកាយផ្សាយទៅក្នុងទិសទាំងពួង មានស្រីទេពអប្សរមួយពាន់ចោមរោមជាបរិវារស្ថិតនៅ ក្នុងវិមានមាសមានសណ្ឋានដូចជាទូកកឹង ប្រតិស្ឋាននៅលើទឹកទិព្វក្នុងមហាស្រះបោក្ខរណីមួយ ។ លើមាត់ស្រះ មានដើមកប្បព្រឹក្សដុះព័ទ្ធជុំវិញ, ក្នុងស្រះនោះមានដើមឈូកដុះព្រោងព្រាតបញ្ចេញផ្កាផ្លែក្លិនក្រអូបឈ្ងុយឈ្ងុប, ឈូកនោះមានផ្កា ៥ពណ៌ ខ្លះដើមជាមាស ស្លឹកជាកែវមណី ផ្កាជាប្រាក់ ផ្លែជាត្បូងទទឹម, ខ្លះដើមជាត្បូងទទឹម ស្លឹកជាប្រាក់ ផ្កាជាកែវមណី ផ្លែជាមាស ដុះព័ទ្ធព័ន្ធវិមានប្រាសាទ ។ ក្នុងពេលនោះនាងគិតពិចារណាមើល អតីតជាតិរបស់នាង ក៏បានដឹងសព្វ គ្រប់ថា ឱ! អញដែលបានមកកើតជាទេវធីតាបរិបូណ៌ដោយទិព្វសម្បត្តិដូច្នេះ ដោយសារតែទឹកមួយក្អម ដែលអញបានប្រគេនព្រះសម្ពុទ្ធក្នុងថូនគ្រាម, ឥឡូវនេះព្រះសម្ពុទ្ធគង់នៅក្នុងទីនោះ ពុំទាន់និមន្តទៅណាឡើយ ដូច្នេះគួរតែអញទៅបំពេញសម្បត្តិរបស់អញឲ្យវិសេសជាងនេះទៅទៀត, គិតដូច្នេះ ហើយ ក៏ចុះមកភ្លាម វិមានប្រាសាទក៏អណ្តែតដោយមកប្រតិស្ឋានលើផែនដី ក្នុងទីចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធ។នាងទេពធីតាបាននាំបរិវារទាំងមួយពាន់ចេញពីវិមានប្រាសាទចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូ។ ពេលនោះពួកព្រាហ្មណ៍ទាំងឡាយដែលកំពុងអង្គុយគាល់ព្រះដ៏មានព្រះភាគក៏ផ្អើលឈូឆរនឹកស្ងើច ដើម្បីឲ្យ ព្រាហ្មណ៍ទាំងអស់បានដឹងក្នុងពេលនោះ ព្រះសម្ពុទ្ធក៏ទ្រង់ត្រាស់សួរទេពធីតាថា ម្នាលទេពធីតា អ្នកបរិបូណ៌ ដោយទិព្វសិរី មានពន្លឺចែងចាំងជានិច្ច តើនាងមកអំពីទីណា? បានធ្វើបុណ្យអ្វីក្នុងជាតិមុន? នាងទេពធីតាក្រាប ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គមកពីឋានត្រៃត្រិង្ស, កាលពីម្សិលមញខ្ញុំ ព្រះអង្គនៅក្នុងស្រុកថូន គ្រាមនេះ បានដងទឹកមួយក្អមប្រគេនព្រះអង្គ, លុះត្រឡប់ទៅផ្ទះ ពួកព្រាហ្មណ៍ទាំងឡាយដែលអង្គុយជុំវិញនេះ នាំគ្នាចាប់វាយខ្ញុំព្រះអង្គបណ្តើរទៅឲ្យព្រាហ្មណ៍ចៅ ហ្វាយរបស់ខ្ញុំព្រះអង្គៗ បានវាយថែមទៀតដរាបដល់ស្លាប់ ។ បន្ទាប់មកនាងក៏បានថ្លែងរៀបរាប់អំពី ទិព្វសម្បត្តិរបស់នាងក្នុងឋានសួគ៌ដោយសព្វគ្រប់ លុះចប់ហើយព្រះសម្ពុទ្ធ បរមគ្រូទ្រង់សំដែងនូវធម្មកថា ពន្យល់អំពីអរិយសច្ចធម៌៤ប្រការ នាងទេពធីតាក៏បានសម្រេចដល់សោតាបត្តិផល ក្នុងពេលនោះ ទើបថ្វាយបង្គំលាព្រះមានព្រះភាគទៅស្ថានត្រៃត្រិង្សវិញ ។ ពួកព្រាហ្មណ៍ក្នុងថូនគ្រាមក៏បាន យល់ច្បាស់នូវលទ្ធិពុទ្ធសាសនាក្នុងពេលនោះ ។

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

Subscribe to:
Post Comments (Atom)

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment