ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច - Business Buddhism


ថ្ងៃ ពុធ ទី 09 ខែ មេសា ឆ្នាំ 2025

demo-image

ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច

ចែករំលែកចំណេះដឹង
kh%20khmer%20kh%20999
ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច
អត្ថបទទី១០ ហើយក៏ជាអត្ថបទចុងក្រោយ ព្រោះបើខ្ញុំមិនបញ្ចប់ វានឹងមិនចប់ឡើយ ព្រោះគំនិតច្រើនពេក ។ បន្តពីការបញ្ចប់ភាគ១ ខ្ញុំនឹងគិតលៃលកទៅភាគ២ទៀត ប៉ុន្តែប្រហែលជារយាលផុសផ្សាយបន្តិច​ ព្រោះមានភារៈ រីឯអត្ថបទដែលខ្ញុំសង្ខេបសម្រាប់​ភាគ១នេះ ខ្ញុំនឹងរៀបជា File ចែកជូនអានលេងកម្សាន្តជាសរុបគំនិតតែម្តង ដូច្នោះសាធុជនប្រហែលត្រូវទ្រាំអានអត្ថបទខ្ញុំបន្តទៀត ។ តស់ឥឡូវសិក្សាគំនិតបញ្ចប់ខាងក្រោមទាំងអស់គ្នា៖
២៥- កំហុស មកពីភ័យ
អណ្តើរមន្ថរៈ គ្រាន់តែឮថា មានព្រះរាជាបោះទ័ព នៅក្បែរត្រពាំងដែលខ្លួនអាស្រ័យនៅក៏ភ័យភ្លាម មិនទាំងដឹងថា តើជាការពិតឬអត់ផង? ពេលភ័យមកដល់លែងជឿស្តាប់នរណា ពាក្យហេតុផលដូចម្តេច ក៏ស្តាប់លែងឮ ។ ពេលកំពុងជ្រួលច្របល់នោះ សត្វកណ្តុរបានឲ្យគំនិតទៅអណ្តើកថា “ទឹកជាកំពែងការពារវារីជាតិទាំងឡាយ, ប៉មជាកំពែងការពារអ្នកនៅក្នុងប៉ម, ទួលជាកំពែងការពារសត្វទាំងឡាយមានឆ្កែជាដើម, សែន្យានុភាពនៃព្រះរាជា ជាកំពែងការពារអរិន្ទរាជ” ។ ទោះជាយ៉ាងណា ក៏អណ្តើកស្តាប់មិនចូល នៅតែជម្នះវារចេញពីត្រពាំងនោះ ទីបំផុត គ្រាន់តែឡើងគោកមិនបានប៉ុន្មាន ក៏ព្រានព្រៃចាប់បានទៅ ។
ភ័យ តែងគ្របសង្កត់ចិត្តគំនិត ។ អ្នកធ្វើសឹកមុនចេញច្បាំង គេបំបាក់ទឹកចិត្ត គឺបំភ័យសត្រូវជាមុន ។ មុនធ្វើអ្វីក៏ដោយត្រូវគ្រប់គ្រងភ័យឲ្យបាន បើមានភ័យកុំទាន់សម្រេចចិត្តភ្លាម គួរស្វែងរកអ្នកប្រឹក្សាយោបល់ឲ្យបានច្រើន ច្រើនកាលណា ល្អកាលនោះ បើមិនដូច្នោះទេ ការសម្រេចចិត្តច្រើនតែខុស ព្រោះភ័យគ្របសង្កត់ ។
២៦- ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច
ពាក្យខ្មែរយើងថា “ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា” ឬថា ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច គឺថាមិនប្រាកដចំពោះអ្វីដែលខ្លួនកំពុងមាន ដែលខ្លួនកំពុងធ្វើ ។ បុរសជាព្រានព្រៃ ចាប់បានអណ្តើកហើយ ឃើញសត្វប្រើសស្លាប់ទុកអណ្តើកចោល, ទម្រាំដើរដល់កន្លែងប្រើសស្លាប់ សត្វកណ្តុរលួចមកកកេរចំណងចងអណ្តើក, ចុងក្រោយអត់ទាំងប្រើស អត់ទាំងអណ្តើក ព្រោះសត្វទាំងប៉ុន្មាននេះ គឺរៀបល្បិច ដើម្បីជួយសត្វអណ្តើក ជាប់ចំណង។
បន្ទាប់ពីសំណាងរត់ចោលខ្លួនអស់ បុរសនោះបានពោលទូន្មានខ្លួនឯងថា “នរជនណាលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀងទាត់ក៏វិនាសបាត់សូន្យទៅ ឯរបស់ដែលមិនទៀងទាត់ក៏ហីនហោចបាត់ទៅថែមទៀតដែរ” ។
មុនសម្រេចចិត្តទៅចាប់យករបស់ថ្មី ត្រូវឲ្យច្បាស់លាស់របស់ដែលនៅក្នុងដៃសិន ដូចជាទុកដាក់ រៀបចំឲ្យបានត្រឹមត្រូវដោយប្រាកដថា វាសុវត្ថិភាព វាមិនបាត់បង់ បើមិនដូច្នោះ ទន្សាយក៏បាត់ ត្រីរ៉ស់ក៏បង់ ៕
...............................
ខ្ញុំនៅតែត្រូវការមតិយោបល់ពីសាធុជនចំពោះការសង្ខេប ព្រោះខ្លាចមានកំហុសឆ្គងផង ខ្លាចខ្វះចន្លោះ ។
សូមអរគុណចំពោះការគាំទ្រ!
ចប់

 

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home