ខ្ជិល គឺផ្តលឱកាសឲ្យគេ - Business Buddhism


ថ្ងៃ ពុធ ទី 09 ខែ មេសា ឆ្នាំ 2025

demo-image

ខ្ជិល គឺផ្តលឱកាសឲ្យគេ

ចែករំលែកចំណេះដឹង
%E1%9E%81%E1%9F%92%E1%9E%87%E1%9E%B7%E1%9E%9B%20%E1%9E%82%E1%9E%BA%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%9B%E1%9E%B1%E1%9E%80%E1%9E%B6%E1%9E%9F%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%82%E1%9F%81
ខ្ជិល គឺផ្តលឱកាសឲ្យគេ
អត្ថបទទី៩, ជិតដល់ទីបញ្ចប់មែនទែនហើយ នៅថ្ងៃស្អែកខ្ញុំសម្រេចថា នឹងផុសបញ្ចប់សម្រាប់ការសង្ខេបគំនិតសៀវភៅស្រីហិតោបទេសភាគ១នេះ ។ ប៉ុន្តែគំនិតក្នុងនេះ គឺច្រើនណាស់ បើសាធុជន ឆ្ងល់ ឬចង់ឲ្យខ្ញុំបកស្រាយស្លោកមួយណា អាចខម្មិនសួរបាន បើខ្ញុំមានពេល ខ្ញុំនឹងបកស្រាយជូនតាមការយល់ឃើញ ។ ដោយឡែកខ្ញុំនឹងព្យាយាមសង្ខេបភាគ២បន្តទៀត ។ ឥឡូវយើងអានកម្សាន្តលេងជាមួយគ្នាដូចខាងក្រោម៖
២២- ខ្ជិល គឺផ្តល់ឱកាសឲ្យគេ
នៅក្នុងហ្វេសប៊ុក គេនិយាយ “តើ១០ឆ្នាំមានប៉ុន្មានដង?” ។ ប្រហែលស ១០ឆ្នាំ តែ ៣ ដង ចង់ជ្រុលក្បាលក្រពើបាត់ទៅហើយ រឿងជីវិតនេះ ។ ខ្ជិលរៀន មានន័យថា យើងយកល្ងង់ ឲ្យចេះទៅគេ, ខ្ជិលធ្វើការ យើងយកក្រ ឲ្យឱកាសឡើងប្រាក់ខែទៅគេ ។ ខ្ជិល និងឧស្សាហ៍ កាលវេលាចេះតែកន្លងទៅ ត្រឹមតែ បួន ប្រាំឆ្នាំ បុគ្គលទាំងពីរនេះ ត្រូវបានចែកគ្នាដាច់ ដូចទឹក និងប្រេង ខ្ជិលឃើញផល ក្រ ល្ងង់ ស្ថិតក្រោមការគ្រប់គ្រងរបស់គេ រីឯឧស្សាហ៍ លទ្ធផល មានបាន ថ្លៃថ្នូរ បើបានរៀនខ្ពស់ មិនស្រួលជាមេកើយរបស់យើងផង ។ នៅក្នុងស្លោកនេះបានពោលថា “បុគ្គលមិនប្រឹងប្រែងរកទ្រព្យសម្បត្តិ ឈ្មោះថាប្រគល់ការសម្បូណ៌ទ្រព្យសម្បត្តិទៅលើដៃនរជនដែលមានសេចក្តីព្យាយាម ដូចកង្កែបលោតចូលទៅក្នុងអណ្តូង ឬដូចត្រីហែលចូលទៅក្នុងស្រះដែលពេញប្រៀបដោយទឹកដូច្នោះ” ។
រឿងមានបាន មិនស្ថិតត្រឹមតែឧស្សាហ៍តែម្យ៉ាងទេ តែថាបើប្រៀបទៅខ្ជិល គឺឧស្សហ៍នេះ នឹងក្លាយជាអ្នកមានបាន អ្នកខ្ពង់ខ្ពស់ ។
២៣- ចេះឧបាយកល មិនខ្វល់ប្រើព្យាយាម
ដំរីស្តរ បានចាញ់ការឃោសនា របស់ចចក ដែលស្នើរឲ្យឡើងជាស្តេច ដើរចុះបឹងភក់ ។ ចចក ប្រើសម្តីគួរជាទីចាប់អារម្មណ៍ថា “នរជនណាបរិសុទ្ធដោយត្រកូល ដោយផៅពង្ស ដោយអារ្យធម៌ មានតបៈតេជៈដ៏ខ្លាំងក្លាប្រកបដោយធម្មចរិយា និងនីតិកោសល្យ (ជំនាញក្នុងនយោបាយ) នរជននោះ សមគួរនឹងបានជាស្តេចលើផែនដីនេះ” ។ បន្ថែមពីលើនេះទៀតដូច្នេះ “តាមធម្មតា, បុគ្គលត្រូវរកម្ចាស់ផែនដីឲ្យបានទុកជាបឋមរួចហើយសឹមរកភរិយា និងរកទ្រព្យ, ថាបើមិនមានស្តេចគ្រប់គ្រងផែនដីទេ តើត្រូវរកភរិយា និងរកទ្រព្យនៅក្នុងលោកនេះធ្វើអ្វី?” ដំរីឮបែបនេះ ក៏ព្រមធ្វើដំណើរទៅធ្វើជាស្តេច ដោយចុះឆ្លងកាត់បឹងភក់ ទីបំផុត ក៏ជាប់មិនអាចរើរួច ត្រូចហ្វូងចចក ព្រួតខាំស៊ីក្នុងកាលនោះហោង ។
អ្នកចេះប្រើឧបាយកលត្រឹមត្រូវ គឺគេប្រើតាមកាលៈទេសៈ ពិសេសគេមើលទំនោរមនុស្សមួយណាត្រូវនឹងឧបាយមួយណា ។ ឧបាយដែលគេប្រើ គេប្រើតាមនិស្ស័យ គឺរុញទូកបណ្តោយទឹក ដូចជាមនុស្សល្មោភលន់ ច្រើនជួបគេបោកបញ្ឆោត រឿងត្រូវរង្វាន់ធំ, អ្នកឆាប់ភ័យ ពេលមានគេតេមកថា មានសាច់ញាតិគ្រោះថ្នាក់ ត្រូវការលុយបន្ទាន់ ក៏ផ្ញើឲ្យគេភ្លាម អត់បានគិតថាវាពិតឬអត់សោះព្រោះរវល់ភ័យ រីឯអ្នកចង់បានយសស័ក្តិ គេបញ្ជោរតែបន្តិច ជឿតាមគេ ចូលស៊ងគេបាត់ ជាដើម ។
សំណាងក្នុងលោកនេះ គ្មានរបស់ណាសុខៗ ធ្លាក់មកដល់ដៃដោយយើងគ្មានបានធ្វើអ្វីសោះនោះទេ ពិសេសរឿងតំណែងនេះតែម្តង អ្នកខ្លះស៊កប៉ាន់លុយផង អែបអប ផង ប្រឹងធ្វើការផង មិនចង់នឹងបានតំណែង ចុះបើសុខៗធ្លាក់មកដូច្នេះ គួរប្រយ័ត្ន ។ និយាយឲ្យងាយយល់ អ្វីគ្រប់យ៉ាងត្រូវប្រយ័ត្ន ។
២៤- ប្រយ័ត្នអ្នកធំ
ធ្វើការជាមួយអ្នកធំ មានកិត្តិយស មានមុខមាត់សម្បើមណាស់ តែត្រូវប្រយ័ត្ន ។ អ្នកធំ មានពីរ ល្អ និងអាក្រក់ តែមានលក្ខណៈដូចគ្នាមួយ គឺតែងសាកល្បងកូនចៅ សាកល្បងគំនិត សាកល្បងសម្តី សាកល្បងសកម្មភាព ។ នៅក្នុងទីនេះ គឺនិយាយពីអ្នកធំអាក្រក់ ដែលកេងជំនេញពីកូនចៅ ។ ស្តេចមួយអង្គ ចង់បានប្រពន្ធពាណិជ ដោយស្របច្បាប់ ក៏ហៅពាណិជមកបម្រើ ដោយចាត់ពាណិជឲ្យរកស្រីក្រមុំព្រហ្មចារី មកថ្វាយស្តេចរាល់ៗរាត្រី ស្តេចនឹងឲ្យរង្វាន់ តែស្តេច ទ្រង់មិនធ្វើអ្វីស្រីក្រមុំនោះសោះ, បុរសពាណិជ ដឹងថាស្តេច មិនធ្វើអ្វីដូច្នេះ ក៏គិតថាឲ្យប្រពន្ធខ្លួនបន្លំធ្វើស្រីក្រមុំមកថ្វាយស្តេច ព្រោះមិនឃើញមានកើតរឿងអី ផង តែផ្ទុយការគិត ពេលយកមក ស្តេចដឹងថា នារីដែលខ្លួនរងចាំបានមកដល់ហើយ ក៏ស្តេចមិនបង្អង់យូរប្រលោមនាងមុខស្វាមីក្នុងគ្រានោះទៅ ។
អន្ទាក់ខ្លះ ដូចមីនតោនអ៊ីចឹង បើមិនគ្រប់គីឡូវាមិនផ្ទុះទេ ដូចគ្នាដែរ អ្នកចាញ់បោកការវិនិយោគអនឡាញ ព្រោះតែមិនដឹងពីល្បិចបែបនេះឯង ។ មែនទែនទៅ មនុស្សលោភ ទើបមើលមិនឃើញអន្ទាក់ ។
ខ្ញុំនៅតែត្រូវការមតិយោបល់ពីសាធុជនចំពោះការសង្ខេប ព្រោះខ្លាចមានកំហុសឆ្គងផង ខ្លាចខ្វះចន្លោះ ។
សូមរង់ចាំភាគបន្ត!

 

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home