បុគ្គលជាន់មុនកើតមកមានជីវិតជាមនុស្សដំបូង - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

បុគ្គលជាន់មុនកើតមកមានជីវិតជាមនុស្សដំបូង

ចែករំលែកចំណេះដឹង

 

បុគ្គលជាន់មុនកើតមកមានជីវិតជាមនុស្សដំបូង ក៏មានអវិជ្ជាមិនចេះមិនដឹងហេតុនៃការកើតឡើងរបស់លោកនេះ ហើយក៏ប្រព្រឹត្តទៅក្នុងលោកនេះ
បុគ្គលជាន់ក្រោយក៏កើតមកមានជីវិតជាមនុស្ស ក៏មានអវិជ្ជាមិនចេះមិនដឹងហេតុនៃការកើតឡើងរបស់លោកនេះ ហើយក៏ប្រព្រឹត្តទៅក្នុងលោកនេះ
បុគ្គលជាន់មុនដែលកើតមកមានជីវិតមុន និងបុគ្គលជាន់ក្រោយដែលកើតមកមានជីវិតតាមក្រោយ ក៏ធ្វើនៅការរីករាយជាមួយនឹងគ្នីគ្នាដោយបានឃើញថាមានគ្នីគ្នា រវល់នឹងគ្នីគ្នា រវល់នឹងការរីករាយជាមួយនឹងការបានឃើញថាមានគ្នីគ្នា នឹងធ្វើកិច្ចទាំងឡាយដើម្បីបំពេញឲ្យគ្នានឹងគ្នា ដើម្បីបាននូវសេចក្តីសុខក្នុងកាមគុណទាំង៥ ដែលមានមនោជាគម្រប់៦ ។
ហើយការដែលរវល់ជាមួយគ្នីគ្នានោះក៏បង្កើតនូវកិច្ចជាច្រើនក្នុងលោកនេះជាលំដាប់ ដូចអ្នកបានឃើញនូវកិច្ចទាំងឡាយក្នុងបច្ចុប្បន្ន ដោយការសន្មត់របស់បុគ្គលទាំងអស់នោះ ហើយកិច្ចទាំងអស់នោះក៏បន្តអស់កាលជាយូរមកហើយ។
យាយតា ឪពុកម្ដាយ ប្ដីប្រពន្ធ បងប្អូន កូនចៅកូនក្មួយ ញាតិមិត្ត អ៊ំ ពូ មីង មិត្តភក្កិ ញាតិបង្កើត ញាតិសាច់ថ្លៃ ជនដទៃ ពូជសាសន៍ដទៃ ជនជាតិដទៃ ស្ដេច ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មហាសេដ្ឋី សេដ្ឋី អ្នកចេះដឹងចំណេះដឹងជំនាញក្នុងការធ្វើកិច្ចការផ្សេងៗ ក្នុងការបង្កើតការយល់ឃើញផ្សេងៗ អំពីលោកនេះដែលបានទទួលដឹងដោយអារម្មណ៍ទាំង៦ ជាមួយនឹងតណ្ហាក្នុង រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត