ស្តាប់ដើម្បីបានដល់សទ្ធាចម្រើនបញ្ញាតាំមាំ
កាលបើអ្នកទាំងអស់គ្នាកើតមកមានជីវិតជាមនុស្សក្នុងលោកនេះ ក្រោយអំពីការចាប់បដិសន្ធិ និងការប្រសូតចេញពីម្ដាយ ហើយក៏បានពាល់ដឹងនូវលោកនេះដោយអារម្មណ៍ទាំងប្រាំមួយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសអារម្មណ៍ កាយអារម្មណ៍ មនោអារម្មណ៍ តាមវិញ្ញាណទាំង៦ ដែលមានចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជីវហាវិញ្ញាណ កាយវិញ្ញាណ និង មនោវិញ្ញាណ តាមលំដាប់នៃការលូតលាស់ចម្រើនអាយុប្រព្រឹត្តទៅក្នុងលោកនេះ ។ អ្នកទាំងអស់គ្នាក៏បានទទួលដឹងនូវការឃើញរូបទាំងឡាយប្រព្រឹត្តទៅក្នុងលោកនេះ អ្នកទាំងអស់គ្នាក៏បានទទួលដឹងនូវការឮសូរសំឡេងទាំងឡាយដែលប្រព្រឹត្តទៅក្នុងលោកនេះ អ្នកទាំងអស់គ្នាក៏បានទទួលដឹងនូវក្លិនទាំងឡាយដែលប្រព្រឹត្តទៅក្នុងលោកនេះ អ្នកទាំងអស់គ្នាក៏បានទទួលដឹងរសជាតិទាំងឡាយដែលប្រព្រឹត្តទៅក្នុងលោកនេះ អ្នកទាំងអស់គ្នាក៏បានដឹងនូវមនោអារម្មណ៍ទាំងឡាយដែលប្រព្រឹត្តទៅក្នុងលោកនេះ អ្វីដែលអ្នកទាំងអស់គ្នាបានដឹងទៀតនោះថា គឺការបានដឹងថាមានរូប ការដឹងថាមានវេទនាជាសុខជាទុក្ខជាឥតសុខឥតទុក្ខ ការដឹងសញ្ញាសំគាល់ចំណាំចង់ចាំ និងសង្ខារធម៌ដែលតាក់តែងឲ្យប្រព្រឹត្តទៅតាមកាយវាចានិងចិត្តគឺការធ្វើអ្វីៗតាមកាយវាចានិងចិត្ត និងអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងនេះមានចិត្តគិតត្រិះរិះពិចារណា ។ កាលដែលអ្នកទាំងអស់គ្នាទទួលដឹងនូវអារម្មណ៍ទាំង៦ របស់អត្ថភាពនេះ ក៏អ្នកទាំងអស់គ្នាធ្វើនូវការយល់ឃើញអំពីលោកនេះ។ ការយល់ឃើញទាំងអស់នោះ អ្នកទាំងអស់គ្នាបានមកអំពីការទទួលដឹងនូវអារម្មណ៍ទាំង៦ អំពីបុគ្គលដទៃ ឬហៅថាការយល់ឃើញរបស់អ្នកដទៃឬជនដទៃ ដែលពួកគាត់មានការយល់ឃើញបែបនេះឬយល់ឃើញបែបនោះ តាមតែពួកគាត់បានដឹង។ តើពួកគាត់ជាអ្នកមានប្រាជ្ញាដឹងច្បាស់ស្គាល់ច្បាស់អំពីលោកនេះដែរឬ? ឬថាពួកគាត់ជាអ្នកមានប្រាជ្ញាស្គាល់ធម៌ដែលប្រព្រឹត្តទៅក្នុងលោកនេះ? ធម៌គឺជាធម្មជាតិសម្គាល់នូវ រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលប្រព្រឹត្តទៅក្នុងលោកនេះ។ ពិតណាស់ពួកគាត់មិនមែនជាអ្នកមានប្រាជ្ញាដើម្បីដឹងច្បាស់ស្គាល់ច្បាស់នូវការកើតឡើងរបស់ រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ហើយពួកគាត់ត្រឹមតែជាបុគ្គលទទួលដឹងនៅអារម្មណ៍ទាំង៦នោះ និងជាអ្នកធ្វើនូវការយល់ឃើញជាមួយនឹងប្រាជ្ញាដែលមិនមែនជាអ្នកស្គាល់ច្បាស់ដឹងច្បាស់នូវហេតុជាទីកើតឡើង និងហេតុជាទីរលត់ទៅ រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។ ពួកគាត់ទាំងអស់នោះជាអ្នកធ្វើនូវការយល់ឃើញដោយសេចក្តីស្រឡាញ់សេចក្តីពេញចិត្តនិងសេចក្តីមិនស្រលាញ់មិនពេញចិត្តក្នុង រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។ សូម្បីការដែលពួកគាត់កើតមកមានជីវិតជាមនុស្សនេះក៏ពួកគាត់ធ្វើនូវការយល់ឃើញទៅតាមប្រាជ្ញាដែលមិនបានដឹងច្បាស់អំពី រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ហើយការយល់ឃើញទាំងអស់នោះរបស់បុគ្គលទាំងអស់នោះជាមួយនឹងការដឹងដោយអារម្មណ៍ទាំង៦ តាមតិចតាមច្រើន។ បុគ្គលដែលបានដឹងតិចឃើញតិច បុគ្គលនោះមានការយល់ឃើញតិច បុគ្គលដែលបានដឹងច្រើនឃើញច្រើន បុគ្គលនោះមានការយល់ឃើញច្រើន បុគ្គលដែលមានការយល់ឃើញខុសដោយការបានដឹងតិចបានឃើញតិចនិងដោយការបានដឹងច្រើនឃើញច្រើន ក៏ព្រោះតែដោយការបានដឹងខុសឃើញខុស។ ចំពោះបុគ្គលដែលមានការយល់ឃើញត្រូវ យើងអាចហៅបានថាជាបុគ្គលដែលបានដឹងច្រើនឃើញច្រើនសែនច្រើនជាងបុគ្គលដែលមានការយល់ឃើញខុស ដែលមិនអាចប្រៀបផ្ទឹមគ្នាបានប្រៀបបានជារបស់ឆ្ងាយសែនឆ្ងាយអំពីគ្នាដែលមិនអាចប្រៀបផ្ទឹមបាន។
ការយល់ឃើញទាំងអស់នោះ អ្នកទាំងអស់គ្នាបានមកអំពីការទទួលដឹងនូវអារម្មណ៍ទាំង៦ អំពីបុគ្គលដទៃ ឬហៅថាការយល់ឃើញរបស់អ្នកដទៃឬជនដទៃ ដែលពួកគាត់មានការយល់ឃើញបែបនេះឬយល់ឃើញបែបនោះ តាមតែពួកគាត់បានដឹង។
ដូចអ្នកឃើញស្រាប់ហើយ ពួកគាត់ទាំងអស់នោះ អាចជា យាយតា ឪពុកម្ដាយ ប្ដីប្រពន្ធ បងប្អូន កូនចៅកូនក្មួយ ញាតិមិត្ត អ៊ំ ពូ មីង មិត្តភក្កិ ញាតិបង្កើត ញាតិសាច់ថ្លៃ ជនដទៃ ពូជសាសន៍ដទៃ ជនជាតិដទៃ ស្ដេច ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មហាសេដ្ឋី សេដ្ឋី អ្នកចេះដឹងចំណេះដឹងជំនាញក្នុងការធ្វើកិច្ចការផ្សេងៗ ក្នុងការបង្កើតការយល់ឃើញផ្សេងៗ អំពីលោកនេះដែលបានទទួលដឹងដោយអារម្មណ៍ទាំង៦ ជាមួយនឹងតណ្ហាក្នុង រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។
ដូច្នេះហើយការយល់ឃើញទាំងឡាយរបស់ពួកគាត់ បានផ្ដល់ទៅឲ្យអ្នកទាំងអស់គ្នាដែលបានកើតមកមានជីវិតជាមនុស្ស ហើយអ្នកទាំងអស់គ្នាក៏ទទួលនូវការយល់ឃើញទាំងអស់នោះដោយសេចក្តីស្រឡាញ់ពេញចិត្តនិងសេចក្តីមិនស្រឡាញ់មិនពេញចិត្តក្នុង រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។ ការយល់ឃើញដោយសេចក្តីស្រឡាញ់ពេញចិត្តដើម្បីជាប្រយោជន៍ និងសេចក្តីមិនស្រឡាញ់មិនពេញចិត្តមិនដើម្បីជាប្រយោជន៍។
ពួកមនុស្សទាំងអស់នោះក៏ធ្វើកិច្ចទាំងឡាយជាមួយនឹងការយល់ឃើញរបស់ខ្លួនក្នុងលោកនេះ ដូចអ្នកទាំងអស់គ្នាបានឃើញហើយនៅកិច្ចទាំងឡាយដែលកំពុងប្រព្រឹត្តទៅក្នុងលោកនេះ។
ពួកគាត់បានប្រាប់អ្នកទាំងអស់គ្នាថាកាលដែលអ្នកទាំងអស់គ្នាកើតមកមានជីវិតជាមនុស្សនេះ កាលបើអ្នកទាំងអស់គ្នាកើតមកជាមនុស្សនេះហើយ គឺត្រូវតែរស់ដើម្បីបំពេញគោលបំណងរបស់អ្នកទាំងអស់គ្នា ឬដោយការយល់ឃើញផ្សេងៗដទៃទៀត ទាំងពួកគាត់ជាមនុស្សអាប់ឥតប្រាជ្ញាមិនស្គាល់ធម៌របស់លោកនេះ ឬសច្ចៈអំពីលោកនេះ ឬអត្ថភាពដែលមានក្នុងលោកនេះ ឬការកើតមកមានជីវិតនៅក្នុងលោកនេះ ក៏ដោយសារពួកគាត់មិនដឹងច្បាស់អំពីហេតុនៃការកើតឡើងនិងហេតុនៃការរលត់ទៅនៃ រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។
ដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយថា បុគ្គលទាំងអស់នោះកំពុងធ្វើកិច្ចអ្វីខ្លះនៅក្នុងលោកនេះ សម្រាប់លោកនេះ យាយតា ឪពុកម្ដាយ ប្ដីប្រពន្ធ បងប្អូន កូនចៅកូនក្មួយ ញាតិមិត្ត អ៊ំ ពូ មីង មិត្តភក្កិ ញាតិបង្កើត ញាតិសាច់ថ្លៃ ជនដទៃ ពូជសាសន៍ដទៃ ជនជាតិដទៃ ស្ដេច ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មហាសេដ្ឋី សេដ្ឋី អ្នកចេះដឹងចំណេះដឹងជំនាញក្នុងការធ្វើកិច្ចការផ្សេងៗ ក្នុងការបង្កើតការយល់ឃើញផ្សេងៗ។ ពួកជនទាំងអស់នោះសុទ្ធតែជាពួកជនដែលលុះក្នុងអំណាចរបស់ចិត្តមារ ប្រព្រឹត្តកិច្ចទាំងឡាយក៏ព្រោះតែលោកធម៌ទាំង៨គ្របសង្កត់ ក៏ព្រោះតែសេនាមាគ្របសង្កត់ ក៏ព្រោះតែកិលេសគ្របសង្កត់ ក៏ព្រោះតែឧបកិលេសគ្របសង្កត់ ហើយដឹកនាំគ្នីគ្នាទៅកាន់អបាយទុគ្គតិវិនិបាតនរក។ តើពួកគាត់ទាំងអស់នោះបានបង្រៀនអ្នកនៅអ្វីខ្លះ ហើយពួកគាត់ទាំងអស់នោះបានដែលធ្វើនូវអ្វីខ្លះបានប្រព្រឹត្តនូវអ្វីខ្លះ? បុគ្គលជាអសប្បុរសក្នុងលោកមានធម៌ជាគ្រឿងសម្គាល់របស់បុគ្គលពាល តែងដឹកនាំគ្នីគ្នាឲ្យប្រព្រឹត្តតាមគ្នីគ្នា លុះអំណាចរបស់ចិត្តបង្គាប់បញ្ជាដោយសេចក្តីស្រឡាញ់ពេញចិត្តនិងសេចក្តីមិនស្រឡាញ់មិនពេញចិត្ត បុគ្គលទាំងអស់នោះជាបុគ្គលរងគ្រោះព្រោះចិត្តខ្លួនឯងទៅកាន់កំណើតអបាយទុកគតិវិនិបាតដោយសារលុះក្នុងអំណាចរបស់មារ ដោយកម្មរបស់ខ្លួន សងកម្មពារគ្នានឹងគ្នាឥតមានទីបញ្ចប់គ្រប់ៗជាតិកំណើត។
ចូរអ្នកទាំងឡាយមើលនៅកុមារដែលកំពុងតែកើតមកមានជីវិតជាមនុស្សនៅក្នុងលោកនេះ កុមារនោះក៏ធ្វើនូវការរីករាយនៅក្នុងលោកនេះដោយការពាល់ត្រូវដោយអារម្មណ៍ទាំង៦ ទាំងជាអ្នកមិនមានប្រាជ្ញាក្នុងការចេះដឹងអំពីលោកនេះ ស្គាល់ច្បាស់អំពីលោកនេះ ស្គាល់ច្បាស់អំពីអត្តភាពរបស់ខ្លួនមានប្រាកដ ឬថាមិនស្គាល់ច្បាស់អំពីកាយនិងចិត្តនេះ កាលបើអ្នកទាំងអស់គ្នាឃើញកុមារអាយុ១ឆ្នាំក្តី ២ឆ្នាំក្តី ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ឆ្នាំក្តី ឬលើសពីនោះដល់អាយុ ១០០ ឆ្នាំក្តី កាលបើរស់នៅជាមួយការយល់ឃើញដោយការមិនមានបញ្ញាស្គាល់ច្បាស់អំពីលោកនេះ តើពួកគាត់ជាអ្នកប្រព្រឹត្តត្រូវឬក៏ធ្វើកិច្ចត្រូវក្នុងការកើតមកជាមនុស្សនេះដែរឬ?
តើអ្វីៗនៅក្នុងលោកនេះដែលអ្នកគិតថាគួរតែដឹងច្បាស់? ពិភពលោកដែលអ្នកបានដឹងនោះ គឺអត្ថភាពរបស់អ្នកទាំងអស់គ្នានោះហើយ។
ព្រះពុទ្ធ បានត្រាស់សម្ដែងនៅធម៌ត្រាស់ដឹងដល់មនុស្សទាំងឡាយក្នុងលោកនេះ នៅហេតុនៃការកើតឡើងនិងការរលត់ទៅ រូប សំឡេង ក្លិន រស ផ្សព្វ មនោ ឬ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ហើយបានប្រកាសសម្ដែង ការកើតមកមានជីវិតជាមនុស្ស ទាំងកិច្ចដែលគួរធ្វើនឹងកិច្ចដែលមិនគួរធ្វើក្នុងលោកនេះ។
No comments:
Post a Comment