ម្នាលអាវុសោទាំងឡាយ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលអាវុសោទាំងឡាយ

ចែករំលែកចំណេះដឹង

 

ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំងនោះ លោភៈជាបាបធម៌១ ទោសៈជា​បាបធម៌១ មជ្ឈិមាបដិបទា គឺសេចក្តី​ប្រតិបត្តិយ៉ាងកណ្តាល ប្រព្រឹត្តទៅ​ដើម្បី​លះបង់នូវ​លោភៈផង ដើម្បីលះបង់នូវទោសៈផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យ​កើតបញ្ញាចក្ខុ គឺឃើញ​នូវសច្ចៈទាំង៤ផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ គឺដឹងនូវ​សច្ចទាំង៤ផង ប្រព្រឹត្ត​ទៅ​ដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បី​ព្រះនិព្វាន។
ម្នាលអាវុសោទាំងឡាយ ក៏មជ្ឈិមាបដិបទា​នោះ ជាសេចក្តីប្រតិបត្ត ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បី​ដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន តើដូចម្តេច។
(មជ្ឈិមា​បដិបទា​នោះ) គឺអរិយមគ្គប្រកបដោយអង្គ​៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយ​អង្គ៨​ប្រការគឺ
សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹម​​ជីវិតត្រូវ១ សេចក្តីព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។
ម្នាលអាវុសោ​ទាំងឡាយ មជ្ឈិមាបដិបទានេះឯង ជា​សេចក្តីប្រតិបត្ត ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តី​ប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។
ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំង​នោះ
សេចក្តីក្រោធជាបាបធម៌១ ការចងនូវសេចក្តីក្រោធទុក ជាបាបធម៌១…។
លុប​គុណគេ ជាបាបធម៌១ វាយឫក្សស្មើ ជាបាបធម៌១…។
សេចក្តីឈ្នានីស ជាបាបធម៌១ សេចក្តី​កំណាញ់ ជាបាបធម៌១…។
ការបិទបាំងទោសខ្លួន ជាបាបធម៌១ សេចក្តីអួត​អាង ជា​បាបធម៌១…។
សេចក្តីរឹងត្អឹង ជាបាបធម៌១ ប្រឡងវាសនា ជាបាបធម៌១…។
មានៈ ជា​បាបធម៌១ អតិមានៈ ជាបាបធម៌១…។
សេចក្តីស្រវឹង ជាបាបធម៌១
សេចក្តី​ធ្វេស​ប្រហែស ជាបាបធម៌១
សេចក្តី​ប្រតិបត្តិ​យ៉ាងកណ្តាល ប្រព្រឹត្តទៅដើម្បីលះបង់ នូវសេចក្តីស្រវឹងផង ដើម្បីលះបង់នូវ​សេចក្តី​ធ្វេសប្រហែសផង ជា​សេចក្តីប្រតិបត្តិ ធ្វើឲ្យ​​កើតបញ្ញាចក្ខុ ជា​សេចក្តី​ប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅ​ដើម្បី​រម្ងាប់​កិលេស ដើម្បីដឹងច្បាស់​នូវ​អរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។
ម្នាលអាវុសោទាំងឡាយ សេចក្តី​ប្រតិបត្តិ​​យ៉ាងកណ្តាលនោះ ជាសេចក្តីប្រតិបត្តិ​ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ​ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់​កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បី​ត្រាស់ដឹង​នូវមគ្គ ដើម្បីព្រះនិព្វាន តើដូចម្តេច។
(សេចក្តីប្រតិបត្តិយ៉ាងកណ្តាលនោះ) គឺអរិយមគ្គប្រកបដោយអង្គ​៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ
សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តី​ព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។
ម្នាលអាវុសោទាំងឡាយ សេចក្តី​ប្រតិបត្តិ​យ៉ាងកណ្តាលនេះឯង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជា​សេចក្តី​ប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។
បិដកលេខ២០ ទំព័រ ៤៩-៥១ ឃ្នាប២៦

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត