មេត្តសូត្រទី៨ ការចម្រើនមេត្តា - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

មេត្តសូត្រទី៨ ការចម្រើនមេត្តា

ចែករំលែកចំណេះដឹង
មេត្តសូត្រទី៨ ការចម្រើនមេត្តា
មេត្តសូត្រ ទី ៨
[១៤] កិច្ចណា ដែលអរិយបុគ្គល បានត្រាស់ដឹង នូវចំណែកនៃធម៌ដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើ ហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍ គួរធ្វើ (កុលបុត្រនោះ) គួរជាអ្នកអាចហ៊ានផង មានកាយវាចាត្រង់ផង មានចិត្តត្រង់ល្អផង បុគ្គលប្រដៅងាយផង មានសភាពទន់ភ្លន់ផង មិន មានមានះដ៏ក្រៃលែងផង ។ ជាអ្នកសន្តោសផង គេចិញ្ចឹមងាយផង មិនមានកិច្ចកង្វល់ផង ប្រព្រឹត្ត ស្រាលព្រមផង មានឥន្រ្ទិយ ស្ងប់ផង មានប្រាជ្ញា ចាស់ផង មិនឆ្គាំឆ្គងផង មិនជាប់ចំពាក់ក្នុងត្រកូល ទាំងឡាយផង ។ វិញ្ញូជនទាំងឡាយ គប្បីតិះ- ដៀលនូវជនទាំងឡាយដទៃ ដោយកម្មណា មិនគួរ ប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិច តូច (ហើយគប្បីផ្សាយមេត្តាចិត្តចំពោះ ពួកសត្វ ថា) សូមឲ្យពួកសត្វទាំងពួងមានសេចមាន សេចក្តីក្សេមក្សាន្ត មានខ្លួនដល់នូវសេចក្តីសុខចុះ ពួកសត្វដែលមានជីវិត ឥតមានសេសសល់ ទោះ សត្វជាអ្នកមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី ជា អ្នកមាំមួនគឺឥតមានតណ្ហាក្តី ពួកសត្វដែលមានកាយ វែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី ស្គមគ្គី ធាត់ក្តី ពួកសត្វដែលយើងឃើញក្តី មិនឃើញក្តី ពួក សត្វដែលនៅ ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី កើតរួច ហើយក្តី កំពុងស្វែងរកកំណើតក្តី សូមឲ្យសត្វទាំងអស់ (នោះ) មានខ្លួនដល់នូវសេចក្តីសុខចុះ ។ សត្វដទៃ មិនគួរកំហែងបៀតបៀនសត្វដទៃឡើយ មិនគួរមើល ងាយគេតិចតួចក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវ សេចក្តីទុក្ខ ដល់គ្នានិងគ្នា ដោយសេចក្តីក្រេវក្រោធ ដោយសេចក្តីចង្អៀតចង្អល់ចិត្តឡើយ ។ មាតាថ្នម រក្សាបុត្ត ដែលកើតអំពីខ្លួន ជាបុត្តតែមួយដោយ អាយុ គឺថាសូម្បីជីវិតក៏ហ៊ានលះបង់ ក្នុងការរក្សានូវ បុគ្គបាន យ៉ាងណាមិញ បុគ្គលគួរចម្រើនមេត្តាចិត្តមិន មានប្រមាណ ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង បុគ្គលគួរចម្រើនមេត្តាចិត្ត មិនមានប្រមាណ ជាធម៌ មិនចង្អៀត មិនមានពៀរ មិនមានសត្រូវ ទៅក្នុង លោកទាំងអស់ ទាំងខាងលើខាងក្រោម ទាំងទទឹង គឺត្រង់កណ្តាលផង (បុគ្គលអ្នកចម្រើនមេត្តាចិត្តនោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នកមាន សេចក្តីងោកងក់ទៅប្រាសហើយ គឺជាអ្នកមិនដេក លក់អស់កាលត្រឹមណា គួរតម្កល់នូវមេត្តានុស្សតិផ្ទុះ (អស់កាលត្រឹមណោះ) ។ បណ្ឌិតទាំងឡាយ ពោលនូវដំណើរនុ៎ះ ថាជាព្រហ្មវិហារ ក្នុងសាសនា នេះ ។ (បុគ្គលដែលមានមេត្តាព្រហ្មវិហារ) មិន អាស្រ័យនូវទិដ្ឋិ ជាអ្នកមានសីល ប្រកបដោយ ទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ បន្ទោបងនូវសេចក្តី ត្រេកអរ ក្នុងកាមទាំងឡាយ ដោយសកទាគាមិមគ្គ និងអនាគាមិមគ្គ រមែងមិនមកកាន់គព្ភសេយ្យាសន៍ គឺ ថា មិនមកកើតក្នុងគភ៌ទៀតឡើយ ។

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត