ហេមវតសូត្រ ទី ៩
[១៦] (សាភាតិរយក្សពោលថា) ថ្ងៃនេះ ជាថ្ងៃឧបោសថ ទី ១៥ រាត្រីទិព្វប្រាកដហើយ ណ្ហើយចុះ យើងទាំង ឡាយនឹងទៅគាល់ព្រះគោតម ជាសាស្តា មានព្រះនាម មិនថោកថយ ។
(សាតាគិរិយក្សពោលថា) ព្រះហឫទ័យរបស់ ព្រះគោតមនោះ តាំងនៅល្អ នឹងពឹង ក្នុងពួក សត្វទាំងអស់ មួយទៀត តម្រិះព្រះអង្គ បានធ្វើ ឲ្យស្ទាត់ជំនាញ ក្នុងឥដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍ហើយ ។ (ហេមវតយក្សសួរថា) ព្រះគោតម មិនកាន់យកវត្ថុ ដែលគេមិនបានឲ្យទេឬ ព្រះអង្គសង្រួមក្នុងពួកសត្វឬឆ្ងាយ ចាកសេចក្តីប្រមាទឬ មិនបោះបង់ចោលឈានទេឬ ។
សាភាគរយក្ស ពោលថា) ព្រះគោតមនោះ មិន កាន់យកវត្ថុ ដែលគេមិនបានឲ្យទេ មួយទៀត ព្រះអង្គសង្រួម ក្នុងពួកសត្វ ទាំងឆ្ងាយចាកសេចក្តី ប្រមាទហើយ ជាព្រះពុទ្ធ មិនបោះបង់ឈានចោល ឡើយ ។
(ហេមវតយក្ស សួរថា)ព្រះសមណគោតម មិន ពោលពាក្យកុហកទេឬ មានគន្លងនៃពាក្យមិនអស់ ទេឬ (មិនពោលផរុសវាចា) មិនពោលពាក្យ ញុះញង់ទេឬ មិនពោលពាក្យឥតប្រយោជន៍ទេឬ ។ (សាតាគិរយក្ស ពោលថា) ព្រះសមណ គោតមនោះ មិនពោលពាក្យកុហកទេ មួយទៀត មានគន្លងនៃពាក្យមិនចេះអស់ ទាំងមិនចេះពោល ពាក្យញុះញង់ទេ តែងពោលពាក្យ មានប្រយោជន៍ ដោយបញ្ញា ។
(ហេមវតយក្ស សួរថា) ព្រះពុទ្ធមិនត្រេកអរក្នុង កាមទេឬព្រះហឫទ័យមិនល្អក់ទេឬ ព្រះអង្គកន្លងបង់នូវ មោហៈហើយឬ មានបញ្ញាចក្ខុ ក្នុងធម៌ទាំងឡាយឬ។
(សាភាគរយក្ស ពោលថា) ព្រះពុទ្ធនោះ មិន ត្រេកអរក្នុងកាមទាំងឡាយទេ ទាំងព្រះហឫទ័យសោត ក៏មិនល្អក់ ព្រះអង្គកន្លងបង់នូវមោហៈទាំងអស់ ជាព្រះ ពុទ្ធ មានបញ្ញាចក្ខុ ក្នុងធម៌ទាំងឡាយ ។
(ហេមវតយក្ស សួរថា) ព្រះពុទ្ធ ដោយវិជ្ជាឬ មានចរណៈដ៏បរិសុទ្ធប្រពៃឬ ទាំងឡាយ របស់ព្រះអង្គអស់ហើយឬ ក្នុងភពថ្មីទៀត មិនមានទេឬ ។ បរិបូណ៌ អាសវៈ ការកើត
(សាតាគិរយក្ស ពោលថា) ព្រះគោតមបរិបូណ៌ ដោយវិជ្ជា ទាំងមានចរណៈដ៏បរិសុទ្ធប្រពៃ អាសវៈ ទាំងអស់របស់ព្រះអង្គអស់ហើយ ភពថ្មីរបស់ព្រះអង្គ មិនមានទៀតឡើយ ។ ព្រះហឫទ័យ របស់ព្រះមុនី បរិបូណ៌ ដោយកម្មផង ដោយគន្លងនៃពាក្យផង ណ្ហើយចុះ យើងនឹងទៅគាល់ព្រះគោតម ដែល បរិបូណ៌ដោយវិជ្ជានិងចរណៈ ។
អ្នកចូរមក យើងនឹងទៅគាល់ព្រះគោតម មានព្រះជង្ឃាដូចជាស្នងនៃសត្វរមាំង ដែល មានព្រះកាយ ស្គម ជាអ្នកប្រាជ្ញ មានអាហារតិច មិនឡេឡោះ(១) ជាអ្នកស្ងប់ស្ងៀម ដុតកម្ដៅកិលេសក្នុងព្រៃ ។
យើងនឹងចូលទៅគាល់ ហើយសួរនូវការរួចចាក អន្ទាក់នៃមច្ចុ ចំពោះព្រះអង្គជាអ្នកប្រសើរ ត្រាច់ទៅ តែម្នាក់ឯង ដូចជាសត្វសីហៈ មិនអាឡោះអាល័យក្នុង កាមទាំងឡាយ ។ យើងនឹងសួរនូវព្រះគោតមជាអ្នក ប្រាប់ចង្អុលបង្ហាញ ជាអ្នកដល់នូវត្រើយនៃធម៌ទាំង- ពួង ជាព្រះពុទ្ធ កន្លងបង់នូវពៀរនិងភ័យ ។
(ហេមវតយក្ស សួរថា) សត្វលោកកើតឡើង ព្រោះអ្វី ធ្វើសេចក្តីសិទ្ធស្នាលព្រោះអ្វី សត្វលោក ប្រកាន់នូវអ្វី សត្វលោកលំបាកព្រោះអ្វី ។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលហេមវតៈ) សត្វលោកកើតឡើងព្រោះវត្ថុ ៦ ធ្វើសេចក្តីស្និទ្ធស្នាល ព្រោះវត្ថុ ៦ សត្វលោកប្រកាន់មាំនូវវត្ថុ ៦ សត្វ- លោកលំបាក ព្រោះវត្ថុ ៦ ។
ខ្ញុំព្រះអង្គនឹងសួរ នូវផ្លូវជាទីនាំទៅ សូមព្រះអង្គ ប្រាប់ ការប្រកាន់មាំ ដែលនាំឲ្យសត្វលោកលំបាក តើដូចម្តេច សត្វលោក តែងរួចស្រឡះចាកទុក្ខដោយ ប្រការដូចម្តេច ។
កាមគុណ ៥ មានមនោជាគម្រប់ ៦ ក្នុងលោកដែល តថាគតសម្តែងហើយ សត្វលោកកម្ចាត់បង់ហើយ នូវ ឆន្ទៈក្នុងកាមគុណនុ៎ះ តែងរួចស្រឡះចាកទុក្ខ យ៉ាង នេះឯង ។ ផ្លូវជាទីនាំទៅនូវសត្វលោកនុ៎ះ តថាគត បានប្រាប់ហើយដល់អ្នកទាំងឡាយតាមពិត តថាគតនឹង ប្រាប់នូវផ្លូវនុ៎ះ ដល់អ្នកទាំងឡាយ សត្វលោកតែងរួច ស្រឡះចាកទុក្ខយ៉ាងនេះ ។
ក្នុងលោកនេះ នរណាហ្ន៎ ឆ្លងអន្លង់បួនបាន ក្នុងលោកនេះ នរណាហ្ន៎ ឆ្លងនូវសមុទ្រគឺសង្សារបាន នរណាហ្ន៎ មិនលិចចុះក្នុងជម្រៅ គឺសង្សារ ដែលមិន មានទីពឹង មិនមានទីតោង ។
បុគ្គលបរិបូណ៌ដោយសីល មានបញ្ញា មានចិត្ត ជាសមាធិ ជាអ្នកសម្គាល់នូវត្រៃសិក្ខាក្នុងសន្តាន ស្មារតីសព្វកាល មាន រមែងឆ្លងអន្លង់ដែលឆ្លងបានដោយ ។ ក្រ (បុគ្គលណា) វៀរចាកកាមសញ្ញា កន្លងផុត សំយោជនៈទាំងអស់ មានសេចក្តីត្រេកអរក្នុងភពអស់ ហើយ បុគ្គលនោះមិនលិចចុះក្នុងទីជ្រៅគឺសង្សារ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះ មានប្រាជ្ញា ជ្រាលជ្រៅ ឃើញនូវប្រយោជន៍ដ៏ល្អិត មិនមានកង្វល់ មិនជាប់ចំពាក់ ក្នុងកាមភព ផុតស្រឡះចាកកិលេស ទាំងពួង អ្នកស្វែងរកប្រយោជន៍ដ៏ធំ ចំពោះកុសលកម្ម ទាំងឡាយ ក្នុងផ្លូវដ៏ជាទិព្យ អ្នកទាំងឡាយ ចូរ មើលបុគ្គលនោះ ជាអ្នកមានឈ្មោះមិនថយថោក ឃើញនូវប្រយោជន៍ដ៏ល្អិត ឲ្យនូវប្រាជ្ញា មិនជាប់ក្នុង សេចក្តីអាឡោះអាល័យ ក្នុងកាម ជាអ្នកប្រាជ្ញ ដឹង ហេតុសព្វគ្រប់ ស្វែងរកប្រយោជន៍ដ៏ធំ ចំពោះ កុសលកម្មទាំងឡាយ ក្នុងផ្លូវដ៏ប្រសើរ ។
ឱហ្ន៎ ថ្ងៃនេះ យើងបានឃើញល្អ ជាពេលភ្លឺស្វាង ល្អ ជាពេលនៃអរុណល្អ ពួកយើងបានឃើញព្រះ សម្ពុទ្ធ ដែលព្រះអង្គឆ្លងអន្លង់បានហើយ មិនមាន អាសវៈ ។ ពួកយក្សទាំងមួយពាន់នាក់នេះ ជាអ្នក មានឫទ្ធិ មានយស ទាំងអស់គ្នា បានដល់នូវព្រះ សម្ពុទ្ធនោះជាសរណៈ ព្រះអង្គជាសាស្តាដ៏ប្រសើរ របស់យើងខ្ញុំទាំងឡាយ ។ យើងខ្ញុំទាំងនោះនឹងត្រាច់ ទៅកាន់ស្រុកតូច(១) ស្រុកធំ ភ្នំតូច ភ្នំធំ ក្រាបថ្វាយ បង្គំព្រះសម្ពុទ្ធផង នូវសភាពដ៏ល្អ របស់ព្រះធម៌ផង ។
១. មិនលោភក្នុងអាហារដោយឆន្ទរាគៈ ។
No comments:
Post a Comment