មរណស្សតិ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

មរណស្សតិ

ចែករំលែកចំណេះដឹង
មរណស្សតិ
[១៩) សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ឥដ្ឋ ទៀបនាទិកគ្រាម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ នឹងពួក ភិក្ខុដែលនៅក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងជាគុណ- ជាតិ មានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរក ព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ម្នាលភិក្ខុទាំងឡាយ ចុះអ្នក ទាំងឡាយ ចម្រើននូវមរណស្សតិដែរឬ ។ និមិត្តតែព្រះដ៏មានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូល ព្រះដ៏មាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណា ចម្រើននូវ មរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គបានតាំងចិត្តទុកយ៉ាងនេះថា
ឱហ្ន៎ អញមុខជានឹងរស់នៅ តែត្រឹមមួយយប់មួយថ្ងៃ (ដូច្នេះ) អញ គប្បីយកចិត្តទុកដាក់នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើ នូវកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិ យ៉ាងនេះឯង ។ ភិក្ខុ មួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នក ចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គបានតាំងចិត្តទុកយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅ តែ ត្រឹមមួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់នូវសាសនារបស់ ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច (ក្នុងសាសនារបស់ព្រះដ៏មាន ព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណ ស្សតិយ៉ាងនេះឯង ។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គក៏ចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គបានតាំងចិត្តទុកយ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់នៅ តែក្នុងខណៈ ដែលអញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិយ៉ាងនេះឯង ។ ភិក្ខុ មួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណ ស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គបានតាំង ចិត្តទុកយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅ តែក្នុងខណៈ ដែលអញ ទំពាលេបពំនូតបាយ ៤ ពំនួត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់នូវ សាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើន មរណស្សតិយ៉ាងនេះឯង ។
ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទី ឯណោះ ខ្ញុំព្រះអង្គបានតាំងចិត្តទុកយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់ នៅ តែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយមួយពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញ គប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិយ៉ាងនេះឯង ។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើននូវមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នក ចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គបានតាំងចិត្តទុកយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅ តែក្នុង ខណៈ ដែលអញដកដង្ហើមចេញ ហើយដកដង្ហើមចូលវិញ ឬដក ដង្ហើមចូល ហើយដកដង្ហើមចេញវិញ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា របស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំ ព្រះអង្គចម្រើនមរណស្សតិយ៉ាងនេះឯង ។ កាលដែលភិក្ខុនោះក្រាបបង្គំ ទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងពួកភិក្ខុដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខ ជានឹងរស់នៅ តែត្រឹមមួយយប់មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា របស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី
ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅ តែត្រឹមមួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តីម្នាលភិក្ខុទាំងឡាយ ភិក្ខុណាចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់នៅ តែក្នុងខណៈដែលអញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញ គប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខ ជានឹងរស់នៅ តែក្នុងខណៈដែលអញទំពាលេបពំនូតបាយបួន ឬ ៥ ពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន ក្តី ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនេះ ហៅថាជាអ្នកប្រមាទ ចម្រើន មរណស្សតិយ៉ាងទន់ខ្សោយ ដើម្បីឲ្យអស់អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅ តែ ក្នុងខណៈដែលអញទំពាលេបពំនូតបាយមួយពំនូត (ដូច្នេះ) អញ គប្បីយកចិត្តទុកដាក់នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើ កិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុណាចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខ ជានឹងរស់នៅ តែក្នុងខណៈដែលអញដកដង្ហើមចេញ ហើយដកដង្ហើម ចូលវិញ ឬ ដកដង្ហើមចូល ហើយដកដង្ហើមចេញវិញដូច្នេះ អញគប្បីយកចិត្តទុកដាក់នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើ កិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំង ឡាយ ពួកភិក្ខុទាំងនេះ ទើបហៅថាជាអ្នកមិនប្រមាទ ចម្រើននូវមរណស្សតិ យ៉ាងក្លៀវក្លា ដើម្បីឲ្យអស់អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកមិន ប្រមាទ គួរចម្រើនមរណស្សតិយ៉ាងក្លៀវក្លា ដើម្បីឲ្យអស់អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង ។

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត