វិជយសូត្រទី១១ (បីដក ៥៤)
វិជយសូត្រ ទី ១១
[១៣] ថាបើបុគ្គល ដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី រមែងបត់ចូល លាចេញ នេះជាការកម្រើកកាយ ។ កាយប្រកបដោយឆ្អឹងនិងសរសៃទាំងឡាយ គ្រប ដណ្តប់ដោយស្បែកនិងសាច់ បិទបាំងដោយសម្បុរ ថ្ងៃ មិនប្រាកដតាមពិត ។
មួយទៀត វត្ថុមិនស្អាត រមែងហូរចេញតាមរន្ធ ទាំង ៩ របស់កាយនោះសព្វកាល គឺស្លៀកភ្នែក ហូរ ចេញអំពីភ្នែក មូលត្រចៀក ហូរចេញអំពីត្រចៀក ទឹកសំបោរហូរចេញអំពីច្រមុះ ជួនណាចេញតាមមាត់ ប្រមាត់និងស្លេស្ម ក៏ខ្ពុរចេញតាមមាត់ដែរ ញើស និងក្អែល ហូរចេញអំពីកាយ ។
មួយទៀត កាយនោះមានក្បាលប្រហោង ពេញ ដោយខួរក្នុងក្បាល ជនពាលត្រូវអវិជ្ជារូបរឹតហើយ រមែងសម្គាល់កាយនោះថាល្អ ។ កាលណាកាយ នោះ ស្លាប់ទៅ ដេកនៅហើមប៉ោង មានពណ៌ខៀវ ត្រូវគេបោះចោលទៅ ក្នុងព្រៃស្មសានហើយ កាល ណោះ ជនទាំងឡាយជាញាតិ ក៏លែងរមិល ស្មាន ចចក ឆ្កែ ដង្កូវ ជញ្ជែងស៊ីកាយស្លាប់នោះ ចំណែក ពួកសត្វដទៃ មានក្អែកត្មាតជាដើម ក៏ផឹកស៊ីនូវកាយ ស្លាប់នោះដែរ ។
ភិក្ខុណាក្នុងសាសនានេះ ជាអ្នកមានបញ្ហា បាន ស្តាប់នូវពុទ្ធវចនៈហើយ ភិក្ខុនោះ រមែងកំណត់ដឹងនូវ កាយនោះ ព្រោះឃើញច្បាស់តាមពិត ។ សរីរៈរស់ នេះយ៉ាងណា សរីរៈស្លាប់នុ៎ះក៏យ៉ាងនោះ សរីរៈស្លាប់ នុ៎ះយ៉ាងណា សរីរៈរស់នេះក៏យ៉ាងនោះ ភិក្ខុគប្បីរំសាយ នូវសេចក្តីប្រាថ្នាក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ ក្នុងសាសនានេះ ភិក្ខុនោះ មានបញ្ហាប្រាសចាកចន្ទរាគ ដល់នូវបទគឺព្រះនិព្វាន ជាធម្មជាតមិនស្លាប់ ចេញចាក វានៈគិតណ្ហា ជាធម្មជាតស្ងប់ មិនច្យុត ។ មានជើងពីរនេះ មិនស្អាត មានក្លិនអសោច កាយ ពេញ ដោយសាកសពផ្សេង ៗ ហូរចេញអំពីរន្ធនោះៗ ។
បុគ្គលណា មានកាយមានសភាពដូច្នេះ ហើយ លើកតម្កើងខ្លួនឯងមើលងាយបុគ្គលដទៃ (បុគ្គលនោះ) គ្មានធម្មជាតិអ្វី ក្រៅអំពីការមិនឃើញ (នូវអរិយសច្ចៈ ទេ) ។
No comments:
Post a Comment