អាឡវកសូត្រទី១០ (បិដក៥៤) - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

អាឡវកសូត្រទី១០ (បិដក៥៤)

ចែករំលែកចំណេះដឹង
អាឡវកសូត្រទី១០ (បិដក៥៤)
អាឡវកសូត្រ ទី ១០
[១៣] ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគទ្រង់គង់នៅ ក្នុងលំនៅរបស់អាឡវកយក្ស ក្បែរក្រុងអាឡវី ។ គ្រានោះឯង អាឡវកយក្សចូលទៅរកព្រះមានព្រះភាគ លុះចូលទៅ ដល់ ក៏ពោលនឹងព្រះមានព្រះភាគដូច្នេះថា នៃសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្ដេច ចេញទៅ ។ អាឡវកយក្សពោលថា នៃសមណៈ ចូរចូលមកវិញ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្ដេច ចូលមក ។ អាឡវកយក្ស ពោលនឹងព្រះមានព្រះភាគ ដូច្នេះ ទៀតជា គម្រប់ ២ ដងថា នៃសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ប្រពៃហើយ អាវុសោ រួចក៏ស្តេចចេញទៅ ។ អាឡវកយក្ស ពោលថា នៃសមណៈ ចូរចូលមកវិញ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចូលមក ។ អាឡវកយក្សនោះ ពោលនឹងព្រះមានព្រះភាគដូច្នេះទៀត ជាគម្រប់ ៣ ដងថា នៃសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយអាវុសោ ហើយក៏ស្តេចចេញទៅ ។ អាឡវកយក្សពោលថា នៃសមណៈ ចូរចូលមកវិញ ។ ព្រះមាន ព្រះភាគទ្រង់ត្រាស់ថា ប្រពៃហើយអាវុសោ ហើយក៏ស្តេចចូលមកវិញ ។ អាឡវកយក្សពោលនឹងព្រះមានព្រះភាគ ដូច្នេះទៀតជាគម្រប់ ៤ ដងថា នៃសមណៈ ចូរចេញទៅ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលអាវុសោ តថាគតនឹងមិនចេញទៅទេ អំពើណាដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើអំពើ នោះចុះ ។ នៃសមណៈ ខ្ញុំនឹងសួរប្រស្នាចំពោះលោក បើលោកមិន ដោះស្រាយឲ្យយើងទេ យើងនឹងធ្វើចិត្តលោកឲ្យរវើរវាយ ឬហែកហ្គូទ័យ របស់លោក ឬក៏ចាប់ជើង គ្រវែងចោលទៅត្រើយម្ខាងទន្លេគង្គា ។ ម្នាលអាវុសោ តថាគតមិនឃើញអ្នកណាដែលធ្វើចិត្តនៃតថាគតឲ្យរវើ រវាយបាន ឬហែកហ្គូទ័យ ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយម្ខាងទន្លេ- គង្គា ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង មនុស្សដ៏សេសឡើយ ម្នាលអាវុសោ អ្នកប្រាថ្នានឹងសួរយ៉ាងណា ចូរសួរមកចុះ ។ គ្រានោះឯង អាឡវកយក្ស បានពោលនឹងព្រះមាន ព្រះភាគដោយគាថា ដូច្នេះថា
[១៨] ក្នុងលោកនេះ អ្វីជាទ្រព្យដ៏ប្រសើររបស់បុរស អ្វីដែលគេប្រព្រឹត្តល្អហើយ តែងនាំសេចក្តីសុខមកឲ្យ អ្វីមានរសឆ្ងាញ់ពិសាជាងរសទាំងឡាយ បណ្ឌិតហៅ ជីវិតនៃអ្នករស់នៅបែបណា ថាជាជីវិតប្រសើរ ។ (ព្រះមានព្រះភាគត្រាស់ថា) ក្នុងលោកនេះ សទ្ធាជាទ្រព្យដ៏ប្រសើរ របស់បុរស ធម៌ដែលគេ ប្រព្រឹត្តល្អហើយ តែងនាំសេចក្តីសុខមកឲ្យ ពាក្យ សត្យ មានរសឆ្ងាញ់ពិសា ជាងរសទាំងឡាយ បណ្ឌិតហៅជីវិតនៃអ្នករស់នៅ ដោយបញ្ញា ជីវិតប្រសើរ ។ ថាជាបុគ្គលឆ្លងអន្លង់បានដោយអ្វី ឆ្លងមហាសមុទ្រ បានដោយអ្វី កន្លងសេចក្តីទុក្ខបានដោយអ្វី បរិសុទ្ធ បានដោយអ្វី ។ បុគ្គលឆ្លងអន្លង់បានដោយសទ្ធា ឆ្លងមហាសមុទ្រ បាន ដោយសេចក្តីមិនប្រមាទ កន្លងសេចក្តីទុក្ខបាន ដោយព្យាយាម បរិសុទ្ធបាន ដោយប្រាជ្ញា ។ បុគ្គលបាននូវប្រាជ្ញាដោយអ្វី បាននូវទ្រព្យដោយ អ្វី ដល់នូវសេចក្តីសរសើរដោយអ្វី ចង់នូវមិត្ត ទាំងឡាយ បានដោយអ្វី បុគ្គលចេញចាកលោក នេះ ទៅកាន់លោកខាងមុខ សោកក្នុងលោកខាងមុខដោយអ្វី ។ ហើយមិនសោយបុគ្គលជឿធម៌របស់ព្រះអរហន្ត ស្តាប់ដោយគោរព ជាអ្នកមិនប្រមាទ មានបញ្ញាពិចារណា រមែងបាននូវ ប្រាជ្ញា(១) ដើម្បីដល់ព្រះនិព្វាន, បុគ្គលមានការងារដ៏ សមគួរ មានធុរៈ:(២) មានព្យាយាមប្រឹងប្រែង(៣) រមែង បាននូវទ្រព្យ បុគ្គលដល់នូវសេចក្តីសរសើរដោយសច្ចៈ បុគ្គលកាលឲ្យ រមែងចងនូវមិត្តទាំងឡាយបាន ។ ធម៌ទាំង ៤ នេះ គឺសច្ចៈ ១ ធម្មៈ (បញ្ញា) ១ ធីតិ (ព្យាយាម) ១ ចាគៈ (ការបរិច្ចាគ) ១ របស់បុគ្គល ណា មានសទ្ធានៅគ្រប់គ្រងផ្ទះ បុគ្គលនេះឯង រមែង មិនសោយសោក ក្នុងលោកខាងមុខ ។
១ ហេតុឲ្យបានបញ្ញា ៤ យ៉ាងគឺ ១- សទ្ធា, ២-ស្តាប់ដោយគោរព, ៣ អប្បមាទ ៤-វិចក្ខណៈ កាពិចារណា ។ ២- ព្យាយាមផ្លូវចិត្ត ។ ៣ ព្យាយាមផ្លូវកាយ ។ អដ្ឋកថា ។
អញ្ជើញអ្នក ទៅសួរពួកសមណព្រាហ្មណ៍ជាច្រើន ដទៃទៀតចុះ បើមានធម៌ដទៃទៀត ក្នុងលោកនេះ ឲ្យក្រៃលែងជាងសច្ចៈ ទមៈ ចាគៈ ខន្តិ ទៅទៀត ។ ឥឡូវនេះ ខ្ញុំចាំបាច់សួរពួកសមណព្រាហ្មណ៍ ជាច្រើនធ្វើអ្វីទៀត (ព្រោះ) ក្នុងថ្ងៃនេះ ខ្ញុំដឹងប្រយោជន៍ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខច្បាស់ហើយ ព្រះ ពុទ្ធទ្រង់ស្ដេចមកកាន់ដែនអាឡវី ដើម្បីគង់នៅ ប្រយោជន៍ដល់ខ្ញុំព្រះអង្គហើយ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ ដឹងច្បាស់ហើយថា ទានដែលបុគ្គលឲ្យហើយ ចំពោះ ព្រះសម្ពុទ្ធណា ថាជាទានមានផលច្រើន ខ្ញុំព្រះអង្គ នឹងត្រាច់ទៅអំពីស្រុក ទៅកាន់ស្រុក អំពីបុរីទៅកាន់ បុរី សូមថ្វាយបង្គំនូវព្រះសម្ពុទ្ធ (នោះ) ផង នូវ សភាពដ៏ល្អរបស់ព្រះធម៌ផង ។

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត