មុនិសូត្រទី១២ (បិតក៥៤) - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

មុនិសូត្រទី១២ (បិតក៥៤)

ចែករំលែកចំណេះដឹង

 

មុនិសូត្រទី១២ (បិតក៥៤)
មុនិសូត្រ ទី ១២
[២០] ភ័យកើតអំពីសេចក្តីស្និទ្ធស្នាល ធូលីគឺរាគៈជា ដើម កើតអំពីលំនៅ គឺរូបនិមិត្តជាដើម ការមិនមាន លំនៅ និងការមិនមានសេចក្តីស្និទ្ធស្នាលនុះឯង ការឃើញរបស់មុនី (អ្នកប្រាជ្ញ) ។ ជា
បុគ្គលណាបានផ្តាច់បង់នូវកិលេសដែលកើតហើយ មិនបណ្តុះកិលេសដែលកំពុងកើត (នូវបច្ច័យ) នៃកិលេសនោះ នោះ មិនប្រមូលមក អ្នកប្រាជ្ញហៅបុគ្គល ថាជាបុគ្គលមានប្រយោជន៍ប្រសើរក្នុងចំណោម អ្នកប្រាជ្ញទាំងឡាយកំពុងប្រព្រឹត្ត បុគ្គលនោះ ស្វែងរក (នូវខន្ធមានសីលក្ខន្ធជាដើម) បានឃើញហើយ នូវ ចំណែកនៃសន្តិភាព ។
បុគ្គលណា ពិចារណាឃើញទីកើត (នៃកិលេស) ទាំងឡាយ ហើយលះបង់ពូជ មិនប្រមូលមកនូវជ័រគឺ តណ្ហានិងទិដ្ឋិ បុគ្គលនោះឯងជាមុនីឃើញនូវទីបំផុត នៃការអស់ជាតិ លះបង់នូវអកុសលវិតក្ក មិនដល់ នូវកិរិយារាប់ (ថាជាអ្នកត្រេកអរ ឬប្រទូស្តឡើយ) ។
បុគ្គលណា ដឹងច្បាស់នូវលំនៅ គឺភពទាំងអស់ មិនប្រាថ្នាលំនៅទាំងនោះទៀត សូម្បីលំនៅណាមួយ បុគ្គលនោះជាមុនី មានសេចក្តីប្រាថ្នាទៅប្រាសហើយ ជាអ្នកលែងប្រាថ្នា មិនប្រមូលមក (នូវកម្មជាកុសលឬ អកុសល) ព្រោះជាអ្នកដល់នូវត្រើយគឺព្រះនិព្វាន អ្នកប្រាជ្ញទាំងឡាយ គ្របសង្កត់នូវធម៌ទាំងពួង ។ ដឹងច្បាស់នូវបុគ្គលនោះអ្នក ដឹងច្បាស់នូវធម៌ទាំងពួង មានបញ្ញាល្អ មិនជាប់ក្នុងពួកធម៌ទាំងពួង លះបង់នូវធម៌ ទាំងពួង រួចស្រឡះព្រោះអស់ទៅនៃតណ្ហា ថាជាមុនី ។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់ នូវបុគ្គលនោះ អ្នកមានកម្លាំងគឺប្រាជ្ញា ប្រកបដោយសីលវ័ត មានចិត្ត តម្កល់មាំ ត្រេកអរក្នុងឈាន មានស្មារតី រួចចាកធម៌ ជាគ្រឿងជាប់ មិនរឹងរូស មិនមានអាសវៈ ថាជាមុនី ។ អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់ នូវបុគ្គលនោះ ជាបុគ្គលឯក ត្រាច់ទៅ ជាអ្នកស្ងៀម (១) មិន ប្រមាទ មិនញាប់ញ័រ ក្នុងសេចក្តីនិន្នានិងសរសើរ
ដូចជាសត្វសីហៈ មិនតក់ស្លុតព្រោះសំឡេង មិន ជាប់ក្នុងសំណាញ់ គិតណ្ហានិងទិដ្ឋិ ដូចជាខ្យល់មិន ជាប់ក្នុងសំណាញ់ មិនប្រឡាក់ដោយលោក ព្រោះ គ្រឿប្រឡាក់គិតណ្ហានិងទិដ្ឋិ ដូចផ្កាឈូកមិនប្រឡាក់ ដោយទឹក ជាអ្នកដឹកនាំគេ មនុស្សដទៃមិនគប្បីនាំ ទៅបាន ថាជា មុនី ។
ជនទាំងឡាយដទៃ តែងពោលនូវវាចាមានទីបំផុត ដោយជុំវិញ ចំពោះវត្ថុណា បុគ្គលណា (មិនដល់នូវ សេចក្តីត្រេកអរឬតូចចិត្តក្នុងវត្ថុនោះ) ដូចជាសសរដែល បុគ្គលដាំចុះក្នុងកំពង់សម្រាប់ងូត អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់ នូវបុគ្គលនោះ អ្នកមានរាគៈទៅប្រាសហើយ មានឥន្រ្ទិយតម្កល់មាំល្អហើយ ថាជា មុនី ។ បុគ្គលណា មានខ្លួនឋិតនៅត្រង់ដូចជាខ្នារ កាលពិចារណាឃើញ ការពុំរាបសានិងការរាបសា តែងខ្ពើមកម្មទាំងឡាយដ៏ លាមក អ្នកប្រាជ្ញទាំងឡាយ ដឹងបុគ្គលនោះថាជាមុនី ។
បុគ្គលណា មានខ្លួនសង្រួមហើយមិនធ្វើបាប ទោះ នៅក្មេងក្តីកណ្តាលក្តីជាមុនីមានខ្លួនវៀរចាកបាបហើយ
ជាបុគ្គលមិនមានការបៀតបៀន មិនប្រទូស្តនូវបុគ្គល ណាមួយ អ្នកប្រាជ្ញទាំងឡាយ រមែងដឹងច្បាស់នូវ បុគ្គលនោះថាជា មុនី ។
បុគ្គលណា ចិញ្ចឹមជីវិតដោយបុគ្គលដទៃឲ្យ បាន នូវដុំបាយណា ទោះថ្មោងក្តី កណ្តាលក្តី សេស សល់ក្តី មិនសរសើរ មិនបណ្តុះបង្អាប់ អ្នកប្រាជ្ញ ទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះថាជា មុនី ។
បុគ្គលណា មិនជាប់នៅក្នុងវ័យណាមួយអ្នកប្រាជ្ញ ទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ដែលជាអ្នក ស្ងៀម ប្រព្រឹត្តវៀរមេថុនធម្ម វៀរស្រឡះចាកសេចក្តី ស្រវឹងនិងសេចក្តីប្រមាទ របូតចាកចំណង គឺកិលេស ថាជា មុនី ។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់ នូវបុគ្គលនោះ អ្នកឃើញនូវបរមត្ថ ព្រោះដឹងច្បាស់នូវលោកប្រព្រឹត្ត កន្លងនូវអន្លង់និងសមុទ្រ មិនញាប់ញ័រ កាត់ផ្តាច់ នូវគ្រឿងចាក់ស្រេះ មិនអាស្រ័យនូវតណ្ហានិងទិដ្ឋិ មិនមានអាសវៈ ថាជា មុនី ។
១.ព្រោះប្រកបមោនេយ្យធម៌ ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត