ថេរដីកា
ព្រះភិក្ខុ នាម នារទៈ អ្នកប្រាជ្ញលង្កាទ្វីប
ពោលសរសើរពីអ្នកប្រាជ្ញខ្មែរយើង
[…] កាលពីឆ្នាំ១៩៣១ មានអ្នកប្រាជ្ញលង្កាទី្វប ១រូប ជាភិក្ខុ ព្រះនាម នារទៈ បានមកកាន់ប្រទេសខ្មែរ បានដឹងពីការងារក្រុមជំនុំ ( ក្រុមជំនុំប្រែព្រះត្រៃបិដកខ្មែរ ) នេះជាក់ច្បាស់, កាលនិមន្ដត្រឡប់ទៅលង្កាទ្វីបវិញ បានយកព្រះត្រៃបិដកខ្មែរមួយភាគគឺវិនយបិដកភាគទី១ យកទៅជាមួយផង អ្នកប្រាជ្ញនេះ បានសរសេរផ្សាយតាមសារពត៌មានក្នុងលង្កាទ្វីបថា “ ប្រទេសខ្មែរ ជាប្រទេសតូចស្ទើរតែមិនដែលឮឈ្មោះសោះ ឯអ្នកប្រាជ្ញក៏មានតិច តែហ៊ានធ្វើការធំណាស់គឺហ៊ានបោះពុម្ពព្រះត្រៃបិដកប្រែជាភាសារបស់ខ្លួន, ការងារនេះប្លែក ហើយប្រសើរណាស់ ប្រទេសដទៃឯទៀតក្នុងលោក ពុំទាន់បានធ្វើនៅឡើយទេ ហើយប្រទេសនេះ មិនចេះអួតខ្លួនផង ” ។
- ស្រង់ពី : សង្គាយនាព្រះត្រៃបិដកនៃប្រទេសកម្ពុជា
លោកហ្លួងឧត្តមប្រីជា ចាប-ពិន ( និពន្ធបណ្ឌិត )
ថ្លែងដាក់វិទ្យុកាលពីថ្ងៃទី០២ ខែមករា ព.ស.២៤៩៥ គ.ស.១៩៥៣
អត្ថបទ ភិក្ខុ គង់-ផល្លា (សិរីបុត្តោ)
សូមបញ្ជាក់បន្ថែមទៀតថា ៖ មុននឹងនិមន្តចេញទៅលោកភិក្ខុនារទ មានពុទ្ធដីកាថា លោកសង្ឃឹមថានឹងបាននិមន្តមកស្រុកខ្មែរម្តងទៀត ព្រោះ ក្នុងទីនេះលោកពេញចិត្តនឹងការទទួល, នឹងអាគន្តុកកិច្ច និងសេចក្តីប្រព្រឹត្តរបស់លោកសង្ឃខ្មែរណាស់ ។
No comments:
Post a Comment