ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ - Business Buddhism



ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ

សូមជួយចែករំលែកចំណេះដឹង
ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ 🙏🙏🙏🌼🌼🌼
ការអប់រំសតិប្បដ្ឋានវិបស្សនាគឺខណៈដឹងធម្មៈជាបច្ចុប្បន្ននៃសេចក្តីពឹតតាមទ្វារនិមួយៗនោះឯង។ តួសតិបញ្ញានុះឯងដែលចូលទៅលះនូវសេចក្តីប្រកាន់នូវរឿងរ៉ាវផ្សេងៗថាជារឿងរបស់ខ្លួន កំណត់ដឹងបានទាន🙏 ដោយរឿងដែលកើតឡើងតាមទ្វារនិមួយៗមួយខណៈៗគ្រាន់តែជាអារម្មណ៏របស់មនោទ្វារនៃវិថីចិត្តនិងចិត្តដឹងនូវអារម្មណ៏នោះៗដែលជាដែលជាបច្ច័យនៃនាមធម៏អាស្រ័យទៅនឹងមហាភូតរូប៤ ទឹក ដី ភ្លើង ខ្យល់ ដែលជារូបធម៏តែប៉ុណ្នោះ (វិបស្សនាកំណត់ដឹងនូវនាមរូបបរិច្ឆេទញាណក្នុងខណៈនោះឯងគឺនាមអាស្រ័យរូបរូបអាស្រ័យនាម)ដែលមិនមានអត្តា។ បើតាមបរមត្ថមានត្រឹមតែ ចិត្ត ចេតសិក រូប រឺក៏នាមធម៏រូបធម៏ ដែលមានកិរិយាប្រព្រឹត្តិទៅ ឃើញថាសូន្យចាកសត្វបុគ្គលដែលមិនមែនជាយើង ជាខ្លួនយើងជារបស់យើង ហើយស្រេច (សតិបដ្ឋាន)🙏។ ការឃើញធម៏ពឹតគឺឃើញគុណតំលៃនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគឺការឃើញនូវ(បដិច្ចសមុប្បាទធម៏)និង(សព្វេធម្មាអនត្តា)។— កំពុងមានអារម្មណ៍ស្រលាញ់។
បច្ច័យដល់វានឹងកើតដូចជា ចក្ខុវិញ្ញាណកើតឡើងព្រោះបច្ច័យ សោតវិញាណកើតឡើងព្រោះបច្ច័យ ឃានវិញាណ ជីវ្ហាវិញាណ កាយវិញាណ មនោវិញាណ កើតឡើងព្រោះបច្ច័យជាធម្មៈទាំងអស់មិនមានអត្តាតួខ្លួនទៅធ្វើធម្មះទាំងអស់នោះឡើយ🙏មិនមានយើងអ្នកសាងរឺអ្នកដ៏ទៃណាសាងអោយនុះទេ🙏 កុសលក្តី អកុសលក្តី អព្យាក្រឹត្យក្តី កើតអំពីវិបាកនិងផលកម្មដ៏ឆ្អិនពីអតីតហុចផលអោយទាំងអស់។ ការយល់ដោយបរមត្ថក្នុងការការដឹងនូវទុក្ខ ហេតុដែលអោយកើតទុក្ខ រមែងដល់នូវទីបំផុតនៃទុក្ខ ទើបជាផ្លូវទៅកាន់ទីរំលត់នៃទុក្ខនោះបាន ដោយបានអប់រំនូវមគ្គនោះឯង ។
🌼ដូច្នេះការបានអប់រំសតិបដ្ឋានវិបស្សនាដឹងសភាវដែលកំពុងប្រាកដរឿយៗជាប្រក្រតីនុះជាបច្ច័យនៃមគ្គញាណកើតឡើងហើយ។ មគ្គញាណជាអរិយមគ្គនោះឯងដែលធ្វើកិច្ចចូលទៅកាត់ផ្តាច់នូវសក្កាយទិដ្ឋិនិងការសង្ស័យនូវធម្មៈផ្សេងៗថាជាខ្លួននោះដាច់ជាសមុច្ឆេទដោយសោតាបត្តិមគ្គ🙏
🌼 តទង្គបហានដោយសោតាបត្តិមគ្គកើតឡើងបិទអបាយភូមិទាំង៤ កាត់វដ្តទុក្ខដ៏វែងឆ្ងាយ រកទីបំផុតគ្មាននៅសល់ត្រឹម៧ជាតិទៀតតែប៉ុណ្នោះ។ មគ្គផលបន្តៗក៏កើតឡើងដោយ ការអប់រំសតិបដ្ឋានវិបស្សនាបន្តៗទៅទៀត។ 🌼ឯសីល សមថៈយានិក ក៏ជាឧបក្ការៈគឺជាជីជាបាតដែលធ្វើអោយពូជគឺវិបស្សនាមានកំលាំងពលវវិបស្សនាហើយពលវវិបស្សនានុះឯងហើយដែលជាបច្ច័យនៃការថយទៅ នូវឧបកិលេសគឺកាមគុណទាំង៥ជាលំដាប់ជាលំដាប់🙏
(សូមបញ្ជាក់ថា សីលក្តី សមាធិក្តី ប្រសិនបើមិនមានអារម្មណ៏វិបស្សនាដែលបានអប់រំសតិបដ្ឋានជាប្រក្រតីពីខាងដើមនោះទេ! នោះមគ្គផលក៏មិនអាចកើតឡើងបានដែរ🙏🙏🌼🌼
🌼តណ្ហខយោ វដ្ឌោបច្ឆេទោ វិរាគៈ អកញ្ចនំអានាទានំ អនាវរំមិនក្រក្រវ៉ល់ក្រវ៉ាហើយដាក់ធុរះគឺឧបាទានក្ខ័ន្ធនោះៗចុះហើយ មិនប្រកាន់នូវ រូប វេទនា សញ្ញា សង្ខារ វិញាណថាជាខ្លួន ជារបស់ខ្លួននោះគឺមានអត្តទីបោខ្លួនទីពឹងខ្លួន មានសតិបញ្ញាជាក់ច្បាស់ដោយខ្លួនឯងយ៉ាងពឹតប្រាកដហើយបានរស់នៅក្នុងសេចក្តីស្ងប់សុខយ៉ាងពឹតប្រាកដឯសេវន្តោទុក្ខសៈ🙏បានសម្បត្តិនិព្វាន្តទាំងនៅរស់នុះឯង។( ពោលដោយបញ្ញត្តិ )មានព្រះសោតាបន្ន្ន ព្រះសគ្គទា ព្រះអនាគ្គាមិ ...ជាដើម បរមត្ថគឺការអស់ទៅនូវកិលេសវដ្ត កម្មវដ្ត វិបាកវដ្តដោយមគ្គនោះឯង 🙏🙏🙏🌼🌼🌼
🌼សូមអនុមោទនាជាធម្មទាននិងបានធ្វើដំនើរតាមផ្លូវគឺស្នាមព្រះយុគ្គលបាទរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងដើម្បីជាបច្ច័យឆ្លងត្រើយអាយរហូតត្រើយនាយដល់ទីបំផុតនៃទុក្ខពោលគឺព្រះនិព្វានទៅតាមអធ្យាស្រ័យរៀងៗព្រះអង្គរៀងៗខ្លួនផងចុះទាន សូមអនុមោទនា !!
🌼ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ 🙏🙏🙏🌼🌼🌼

 

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត