ឧបេក្ខាណាជាធម៌បរិសុទ្ធ ជាប្រក្រតីក្នុងគន្លងនៃ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ឧបេក្ខាណាជាធម៌បរិសុទ្ធ ជាប្រក្រតីក្នុងគន្លងនៃ

ចែករំលែកចំណេះដឹង

🍁ឧបេក្ខាណាជាធម៌បរិសុទ្ធ ជាប្រក្រតីក្នុងគន្លងនៃ
 អារម្មណ៍ ៦
១_  រូបារម្មណ៍
២_  សទ្ទារម្មណ៍
៣_ គន្ធារម្មណ៍
៤_ រសារម្មណ៍
៥_ ផោដ្ឋព្វារម្មណ៍
៦_ ធម្មារម្មណ៍

រូបារម្មណ៍     រូបណាដែលជាអារម្មណ៍របស់ចក្ខុវិញ្ញាណ
សទ្ទារម្មណ៍  សំឡេងណាជាអារម្មណ៍របស់សោតវិញ្ញាណ
គន្ធារម្មណ៍    ក្លិនណាដែលជាអារម្មណ៍របស់ឃានវិញ្ញាណ
រសារម្មណ៍     រសណាដែលជាអារម្មណ៍របស់ជីវ្ហាវិញ្ញាណ
ផោដ្ឋព្វារម្មណ៍ សម្ផស្សដែលពាល់ត្រូវជាមួយនឹងកាយ
ធម្មារម្មណ៍ អារម្មណ៍ណាដែលជាអារម្មណ៍ឲ្យចិត្តចេតសិក
ដែលបានដឹងទៅតាមមនោទ្វារ ជាធម្មារម្មណ៍អញ្ចឹងទៅ ។
ហើយអារម្មណ៍ទាំង ៦ ដែលគួរប្រាថ្នា ឬមិនគួរប្រាថ្នាក៏ដោយក្នុងទ្វារ ៦ របស់ព្រះខីណាស្រព ។

ផ្ទះយើងមានទ្វារ កុដសាលាវិហារមានទ្វារ ដល់ពេលអត្តភាពប្រកបទៅដោយ មហាភូតរូប និងរូបដែលអាស្រ័យនិងមហាភូតរូប ជាកាយប្រកបដោយវិញ្ញាណ
មានទទឹងមួយហាត់ បណ្តោយមួយព្យាមនេះ ក្នុងកាយនេះ ក្នុងអត្តភាពនេះក៏មានទ្វារដែរ មានទ្វារ ៦ គឺ:
ចក្ខុទ្វារ     គឺទ្វារភ្នែក
សោតទ្វារ គឺទ្វារត្រចៀក
ឃានទ្វារ  គឺទ្វារច្រមុះ
ជីវ្ហាទ្វារ     គឺទ្វារអណ្ដាត
កាយទ្វារ  គឺទ្វារកាយ
មនោទ្វារ  គឺទ្វារចិត្ត
ពុទ្ធបរិស័ទយើងរៀនស្ដាប់ទៅ និង អធិធម្មហើយ ។
អញ្ចឹងពាក្យថា ឆឡង្គុបេក្ខានេះ គឺជាធម៌ដ៏បរិសុទ្ធក្នុងគន្លងអារម្មណ៍ ៦ ដែលគួរប្រាថ្នាឬក៏មិនគួរប្រាថ្នាក៏ដោយ
បានន័យថា ទោះបីអារម្មណ៍ហ្នឹងជាឥដ្ឋារម្មណ៍ ឬក៏
អនិដ្ឋារម្មណ៍ក៏ដោយ ។
🍁ឥដ្ឋារម្មណ៍ អារម្មណ៍ដែលជាទីប្រាថ្នា
🍁អនិដ្ឋារម្មណ៍ អារម្មណ៍មិនជាទីប្រាថ្នាក៏ដោយ ក្នុងទ្វារ ៦ របស់ព្រះខីណាស្រពហ្នឹង ។
ដូចក្នុងបាលីពោលថា ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនសោមមនស្សទោមនស្ស មានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខាដូច្នេះ ឧបេក្ខានេះឈ្មោះថា ឆឡង្គុបេក្ខា ពុទ្ធបរិស័ទយើងស្ដាប់សេចក្តីនឹងបានខ្លះដែរឬទេ ? នៅត្រង់ចំណុចដែលថា ព្រះសាស្ដានិងគឺថាព្រះអង្គ ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះព្រះអង្គតែងសម្តែងធម៌ដល់ពួកសាវ័កហ្នឹង ។
ដោយសេចក្តីអនុគ្រោះ ដែលព្រះអង្គទ្រង់ត្រាស់អំពីធម្មជាតិនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយ ។ ធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយ ។ តែសាវ័កខ្លះរបស់ព្រះសាស្ដានោះមិនចង់ស្ដាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីដឹងសេចក្តី
ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់សាស្តា ។
សាវ័កពួកខ្លះចង់ស្ដាប់ ផ្ចង់ត្រចៀក តាំងចិត្តដើម្បីអោយដឹងសេចក្តី មិនហ៊ានប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដាឡើយ ។

🙏ក្នុងដំណើរនោះព្រះតថាគតក៏មិនមានចិត្តរីករាយ មិន
ទទួលនូវសេចក្តីរីករាយ មិនតូចិត្ត មិនទទួលនូវសេចក្តីតូចចិត្ត វៀរបង់សេចក្តីរីករាយ និងសេចក្តីតូចចិត្តទាំងពីរនោះជាអ្នកព្រងើយ នេះត្រង់ថាអ្នកព្រងើយបានដល់ប្រកបដោយ ឆឡង្គុបេក្ខា និងឯង ។ ជាឧបេក្ខាដ៏បរិសុទ្ធ
របស់ព្រះអរហន្តសម្មាសម្ពុទ្ធ ប្រព្រឹត្តទៅដោយសេចក្តីមិនសោមនស្ស មិនទោមនស្ស ក្នុងអារម្មណ៍ទាំង ៦ នោះ និង
គឺសតិប្បដ្ឋានដែលព្រះអង្គទ្រង់សេព ។

#សតិប្បដ្ឋានទី៣
ព្រះអង្គទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ មួយទៀតសាស្តាជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ ។
ប្រយោជន៍មាន ៣ ប្រយោជន៍ក្នុងបច្ចុប្បន្ន ហៅថា ទិដ្ឋធម្មិកត្ថប្រយោជន៍ ប្រយោជន៍ក្នុងលោកខាងមុខហៅថា សម្បរាយិកត្ថប្រយោជន៍ ប្រយោជន៍ព្រះនិព្វាន គឺ
បរមត្ថប្រយោជន៍ ជាប្រយោជន៍ដ៏ក្រៃលែង ។
ព្រះអង្គជាអ្នកស្វែងរកនូវប្រយោជន៍ រមែងសម្តែងធម៌ដល់
ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះ ។
ពេលខ្លះព្រះអង្គទ្រង់យាងដោយព្រះបាទ ៣០ យោជន៍
ក៏មាន ១២០ យោជន៍ក៏មាន ។ ដើម្បីសេចក្តីអនុគ្រោះក្នុងការដែលព្រះអង្គ ប្រកាសសម្ដែងព្រះធម៌ ព្រះអង្គសម្ដែងអំពីធម្មជាតិនេះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយ ។ ធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយ ។ តែពួកសាវ័ករបស់សាស្ដានោះ ផ្ចង់ស្តាប់ ផ្ចង់ត្រចៀក តាំងចិត្តដើម្បីឲ្យដឹងសេចក្តី ទាំងមិនប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់សាស្តា ។

នេះគឺថាមួយចំណុច គឺចំណុចខាងដើមយើងចែកទៅ ទាក់ទងនឹងសតិប្បដ្ឋាន ៣ ដែលព្រះសាស្ដាព្រះអង្គតែងសេព ។
🥀ចំណុចទី ១ ពេលដែលព្រះអង្គសម្ដែងធម៌ដល់ពួកសាវកគឺថាសាវ័កនិងឯង មិនចង់ស្ដាប់ មិនផ្ចង់ត្រចៀក មិនតាំង ចិត្តដើម្បីឲ្យដឹងសេចក្តីទេ ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា និងចំណុចទី ១ ។
🥀ចំណុចទី ២ គឺរួមគ្នា គឺថាពួកសាវ័កនិងឯង ជាអ្នកមិនផ្ចង់ស្តាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីឲ្យដឹងសេចក្តី ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ។
ហើយមានខ្លះទៀត គឺជាអ្នកផ្ចង់ស្ដាប់ ផ្ចង់ត្រចៀកតាំង ចិត្តដើម្បីឲ្យដឹងសេចក្តី មិនហ៊ានប្រព្រឹត្តកន្លងពាក្យប្រៀន ប្រដៅរបស់ព្រះសាស្ដា ។
🥀ចំណុចទី ៣ ជាអ្នកផ្ចង់ស្ដាប់ ផ្ចង់ត្រចៀក តាំងចិត្តដើម្បីឲ្យដឹងសេចក្តី ទាំងមិនហ៊ានប្រព្រឹត្តកន្លង ពាក្យប្រៀនប្រដៅរបស់សាស្ដា ។ ម្នាលភិក្ខុទាំងឡាយដំណើរនោះ ព្រះតថាគតរមែងមានចិត្តរីករាយ ទទួលនូវសេចក្តីរីករាយ តែថាមានចិត្តមិនប្រឡាក់ដោយរាគៈ ជាអ្នកមានសតិសម្បជញ្ញៈ ប្រព្រឹត្តទៅគ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយនេះហៅថាសតិ
ប្បដ្ឋានទី ៣ ដែលសាស្ដាដ៏ប្រសើរតែងសេព ។ កាលសាស្ដាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅនូវ
គណៈបាន ។ ពាក្យថាសតិប្បដ្ឋានមាន ៣ ប្រការ ដែលសាស្ដាដ៏ប្រសើរតែងសេព កាលសាស្ដាដ៏ប្រសើរសេពហើយ ទើបគួរប្រៀនប្រដៅនូវគណ:បាន ដូច្នេះតថាគតពោលហើយ ពាក្យនេះដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។
  ( បីដកលេខ  ២៨ ទំព័រ ១១១ លេខឃ្នាប ១០៨ )
                     . សូមអនុមោទនា ! ! !
🌿🌷🙏🌿🌷🙏🌿🌷🙏🌿🌷🙏🌿🌷🙏

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត