សិក្សាសន្ទនាសតិប្បដ្ឋាន៣ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សិក្សាសន្ទនាសតិប្បដ្ឋាន៣

ចែករំលែកចំណេះដឹង

 🙏ព្រះពុទ្ធ🙏

#សិក្សាសន្ទនាសតិប្បដ្ឋាន៣
ថ្ងៃសុក្រ ៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក
ព.ស.២៥៦៦/ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២
បង្រៀនដោយលោកម្ចាស់គ្រូ អភិធម្មានន្ទោ ម៉ៅ ឯក
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿🌷🙏🌿🌷🙏🌿🌷🙏🌿🌷🙏🌿🌷🙏

#សតិប្បដ្ឋានទី១
នៅក្នុងចំណុចមួយព្រះអង្គទ្រង់ត្រាស់សំដែងថា ម្នាលភិក្ខុទាំងឡាយ សាស្ដាជាអ្នកអនុគ្រោះ ដែលព្រះអង្គជាគ្រូលើអស់មនុស្សនិងទេវតាទាំងឡាយ ។ ជាអ្នកអនុគ្រោះជាអ្នកស្វែងរកប្រយោជន៍ តែងសម្ដែងធម៌ដល់ពួកសាវ័ក ព្រោះអាស្រ័យសេចក្តីអនុគ្រោះដូច្នេះថា ÷
ធម្មជាតិនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយ ធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយ តែពួកសាវ័ករបស់សាស្តានោះ មិនចង់ស្ដាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីដឹង ដឹងសេចក្តី
ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់សាស្តាទៅវិញ ។
ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះព្រះតថាគត មិនមានចិត្តរីករាយ មិនទទួលនូវសេចក្តីរីករាយ មានចិត្តមិនប្រឡាក់ដោយរាគៈ មានតែសតិសម្បជញ្ញៈ ប្រព្រឹត្តទៅគ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ÷
សតិប្បដ្ឋានទី ១ ដែលព្រះសាស្ដាដ៏ប្រសើរតែងសេព កាលសាស្ដាដ៏ប្រសើរសេពហើយទើបគួរនឹងទូន្មាន ទើបគួរនឹងប្រៀនប្រដៅគណៈបាន ។
និងគឺសតិប្បដ្ឋានទី ១ ដែលព្រះសាស្ដាព្រះអង្គទ្រង់សេព
 
#ហើយព្រះអដ្ឋកថាពន្យល់នៅក្នុងបទ មិនប្រាថ្នាដើម្បីជឿស្ដាប់ ពេលដែលព្រះអង្គទ្រង់ប្រកាសសម្ដែង ពួកសាវ័កដែលថាមិនចង់ស្ដាប់ មិនផ្ចង់ត្រចៀកហ្នឹង មិនតាំងចិត្តដើម្បីដឹងសេចក្តីក៏ប្រព្រឹត្តកន្លង ពាក្យប្រៀនប្រដៅរបស់សាស្ដាទៅវិញ ។
ព្រះអដ្ឋកថាលោកពន្យល់ គឺថាមិនប្រាថ្នាដើម្បីជឿស្តាប់ ហើយក្នុងបទថា នអញ្ញា មិនតាំងចិត្តដើម្បីប្រយោជន៍ដល់ការដឹង ។ និងព្រះសាស្តាអរហន្តព្រះសម្មាសម្ពុទ្ធផង ព្រះអង្គទ្រង់ប្រកាសសម្តែង តែមានពួកសាវ័កនិងឯង គឺថាមិនតាំងចិត្តដើម្បីប្រយោជន៍ដល់ការដឹងទេ ។ ជាអ្នកឈានកន្លង មិនសម្គាល់នូវឱវាទរបស់ព្រះសាស្តា ដែលគួរកាន់យកគួរធ្វើឲ្យពេញទេ ។ មិនមានចិត្តជារបស់ខ្លួន តែក្នុងទីនេះលោកពន្យល់ គឺសេចក្តីយ៉ាងនេះថា មិនក្តៅ ក្រហាយដោយអំណាចទោមនស្សអាស្រ័យផ្ទះ ហៅថា វិមាន គេហសិតទោមនស្ស ទោមនស្សអាស្រ័យផ្ទះ តែក្នុងទីនេះ គឺមិនក្តៅក្រហាយដោយអំណាចនៃ ទោមនស្សដែលអាស្រ័យផ្ទះ ។ តែត្រាស់បទនោះព្រោះមិនមានហេតុនៃសេចក្តីសរសើរ ក្នុងពួកសាវ័កអ្នកបដិបត្តិ មិនខ្វល់ ខ្វាយដោយអំណាចនៃសេចក្ដីខ្វល់ខ្វាយ សេចក្តីចង្អៀតចង្អល់ចិត្ត ដល់ព្រមដោយសតិនិងញាណ ។

និងត្រងដែលថាព្រះសាស្តា មិនមានចិត្តរីករាយ មិនទទួលសេចក្តីរីករាយ ហើយមានចិត្តមិនប្រឡាក់ដោយរាគ: គឺព្រះអង្គមិនមានហេតុ ក្នុងការដែលត្រូវសរសើរដល់ពួកសាវ័ក ។ តែមាននូវសតិសម្បជញ្ញៈប្រព្រឹត្តទៅគ្រប់ឥរិយាបថទាំង ៤ ជាអ្នកប្រព្រិត្តកន្លងនូវពាក្យប្រៀនប្រដៅ  ( ខាតប្រយោជន៍ធំណាស់ )

#សតិប្បដ្ឋានទី២
ព្រះអង្គទ្រង់ត្រាស់ម្នាលភិក្ខុទាំងឡាយ មួយទៀតសាស្តាជាអ្នកអនុគ្រោះស្វែងរកប្រយោជន៍ តែងសំដែងធម៌ដល់
ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះថា ធម្មជាតិនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយ ។ ធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំង ឡាយ ។ សាវ័កពួកខ្លះរបស់សាស្តានោះ មិនចង់ស្ដាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីឲ្យដឹងសេចក្តី ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ។
🙏សាវ័កពួកខ្លះចង់ស្តាប់ ផ្ចង់ត្រចៀកតាំងចិត្តដើម្បីឲ្យដឹងសេចក្តី មិនហ៊ានប្រព្រឹត្តកន្លងនូវពាក្យប្រៀនប្រដៅ របស់សាស្តាឡើយ ។
នេះមានទាំងពីរ ពេលដែលព្រះសាស្តាព្រះអង្គទ្រង់ជាអ្នកអនុគ្រោះ ទ្រង់ស្វែងរកនូវប្រយោជន៍ អាស្រ័យនូវសេចក្តីអនុគ្រោះ ព្រះអង្គទ្រង់ប្រកាសសម្តែង ពួកសាវ័កខ្លះក៏មិនចង់ស្ដាប់មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីដឹង ហើយក៏
ប្រព្រឹត្តិកន្លង ពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ។
តែមានពួកសាវ័កនិងឯង ខ្លះជាអ្នកចង់ស្តាប់ផ្ចង់ត្រចៀក តាំងចិត្តដើម្បីដឹងសេចក្តី មិនហ៊ានប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា និងគឺថារួមគ្នា ។
ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះព្រះតថាគត ក៏មិនមានចិត្តរីករាយ មិនទទួលនូវសេចក្តីរីករាយ មិនមានតូចចិត្ត មិនទទួលនូវសេចក្តីតូចចិត្ត វៀរបង់នូវសេចក្តីរីករាយ និងសេចក្តីតូចចិត្តទាំងពីរនោះ ។
ជាអ្នកព្រងើយ ប្រកបដោយសតិសម្បជញ្ញៈ ប្រព្រឹត្តទៅគ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយនេះហៅថា
សតិប្បដ្ឋានទី ២ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅ
នូវគណ:បាន និងគឺសតិប្បដ្ឋានទី ២ ។

#ហើយព្រះអដ្ឋកថាលោកពន្យល់ ក្នុងបទឧបេក្ខោព្រងើយដោយ ឆឡង្គុបេក្ខា ព្រោះពេលដែលព្រះអង្គទ្រង់ប្រកាសសំដែងទៅ ក្នុងសាវ័កខ្លះដែលកំពុងស្តាប់ ខ្លះមិនចង់ស្តាប់មិនផ្អៀងត្រចៀកដើម្បីដឹងនូវសេចក្តី ជាអ្នក
ប្រព្រិត្តកន្លងពាក្យប្រៀនប្រដៅ ។ តែមានសាវ័កខ្លះជាអ្នកចង់ស្តាប់ ជាអ្នកផ្ទៀងនូវត្រចៀក ដើម្បីដឹងអត្ថ ដើម្បីដឹង សេចក្តី មិនហ៊ានប្រព្រឹត្តកន្លងទេ ។ ដូច្នេះហើយក៏ព្រះអង្គទ្រង់ប្រកបដោយសតិសម្បជញ្ញៈ ប្រព្រឹត្តទៅដោយភាពជាកណ្តាលព្រងើយ ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត