#បទបថ្យាវត្ត
(ប ទ មេ កា ព្យ)
បទនេះមានដើម កំណើត តាំង ពីសតវត្សទី៦
ក្នុងសម័យចេនឡា ។ បទនេះជាបទបុរាណក៏ពិតមែន ប៉ុន្តែ
ឃើញមានកវីចាស់ថ្មីទាំងឡាយ តាក់តែងក្នុងស្នាដៃរបស់ខ្លួន
ជាញឹកញាប់ ខុសប្លែកពីបទបុរាណនានា ដូចជា
បទពំនោល បទបន្ទោលកាក បទភុជង្គលីលា
ជាដើមដែលស្ទើរតែបាត់បង់ក្នុងទំព័រកំណាព្យទៅហើយ
នាសម័យបច្ចុប្បន្ន ។
ក. រង្វាស់កាព្យ
ក្នុង ១វគ្គមាន ៤ឃ្លា ។ ឃ្លានីមួយៗមាន ៨ព្យាង្គ ។
ខ. ចំណាប់ជួន
ជួនក្នុងវគ្គ
• ព្យាង្គទី៨ ឃ្លាទី១ ជួន ព្យាង្គទី៤ ឃ្លាទី២ ។
• ព្យាង្គទី៨ ឃ្លាទី២ ជួន ព្យាង្គទី៨ ឃ្លាទី៣ ជួន ព្យាង្គទី៤ ឃ្លាទី៤ ។
ជួនឆ្លងវគ្គ
• ព្យាង្គទី៨ ឃ្លាទី៤ ក្នុងវគ្គទី១ ជួន ព្យាង្គទី៨ ឃ្លាទី១ ជួន ព្យាង្គទី៤ ឃ្លាទី២ ក្នុងវគ្គទី២ ។
គ. គំនូសតាង
1 2 3 4 5 6 7 * 1 2 3 * 5 6 7 ៙
1 2 3 4 5 6 7 ៙ 1 2 3 ៙ 5 6 7 0 ។
1 2 3 4 5 6 7 0 1 2 3 4 5 6 7 8
1 2 3 4 5 6 7 8 1 2 3 4 5 6 7 8 ។
៙ កំណាព្យគំរូ
ប្រយោជន៍ ៣យ៉ាង
————————
_ធម៌ដែលព្រះពុទ្ធបានសម្ដែងប្រាប់
ជាហេតុផលប្រាប់ កម្មលិខិត
ខ្លឹមសារឧត្តម ធម្មនុញ្ញជីវិត
សិក្សាប្រព្រឹត្ត ប្រយោជន៍ទាំងបី ។
_មួយទិដ្ឋធ ម្មិកត្ថ មានន័យ
គោលធម៌ប្រពៃ លៃរស់សុខសាន្ត
ឧ. អា. ក. ស. អ្នកណាធ្វើបាន
រស់នៅក្សេមក្សាន្ត បានផលទាន់ភ្នែក ។
_ពីរ សម្បរា យិកត្ថ ល្អប្លែក
មិនផ្សេងដោយឡែក ពីការរស់នៅ
ស. សី. ចា. ប. មានន័យជ្រាលជ្រៅ
ជាតិនេះយល់ផ្លូវ នាំទៅសួគ៌ា ។
_បី គឺបរមត្ថ ផុតចាកខន្ធា
ទុក្ខសោកគ្រាំគ្រា ព្រោះជាតិលែងមាន
បានសម្រេចនូវ មគ្គ ផល និព្វាន
ត្រាស់ដឹងដោយញាណ គ្មានទុក្ខទៀតឡើយ ៕
—————__—__————-
បញ្ជាក់: ទិដ្ឋធម្មិកត្ថ អានថា ទិត ថាក់ ធ័ម…..មិ កាត់។
សម្បរាយិកត្ថ អានថា សាំ ប៉ៈ រ៉ា…..យិ កាត់។ កត្ថ អានថា
កាត់ មិនមែន កាត់ ថៈ នោះទេ។
(រតនជ្ជោតខេមរកវី កែវ សាវឿន)
ឃ. ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី២ ទី៤ និងទី៦ រៀងរាល់ឃ្លា ។
ង. បរិយាកាស
គេអាចប្រើបទនេះ ក្នុងការ បង្ហាញពី ការលំបាក ទុក្ខវេទនា ការចងកំហឹង ការឈឺចាប់ កម្សត់ ។
ច. របៀបស្មូធ្យ បទបថ្យាវត្ត បាន៣បែបគឺៈ
១_បែបបរាភវសូត្រ
២_បែបសម្រាយ
៣_បែបសំស្ក្រឹត

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

បទបថ្យាវត្ត
ចែករំលែកចំណេះដឹង
Tags
#Buddhist Economics
ចែករំលែកទីនេះ

About Buddha Dhamma Monk
Buddhist Economics
Tags:
Buddhist Economics
Subscribe to:
Post Comments (Atom)

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment