ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ

ចែករំលែកចំណេះដឹង
ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ 🙏🙏🙏🌼🌼🌼
🌼ការពោលនូវព្រះធម៏ត្រូវពោលទៅតាមលំដាប់រហូតអរិយមគ្គកើតឡើងហើយបានជាក់ច្បាស់នូវព្រះនិព្វាន្ត។
ព្រះនិព្វាន្តមិនមែនកើតមុនអំពីការបានស្តាប់នូវព្រះសទ្ធម្មនុះឡើយ ហើយព្រះនិព្វានគឺមិនមានភពភូមិដ្ឋានរឺក៏ដាក់តាំងនៅកន្លែងណាឡើយ។ ព្រះនិព្វាន្តនៅត្រង់ការអស់ទៅនូវ ភ្លើងទុក្ខភ្លើងកិលេស ដែលជាវដ្តទាំងបី ទាំងបីនោះឯង ដោយអរិយមគ្គកើតឡើង ក្នុងខណៈពេលដែលបានស្តាប់ព្រះធម៏យល់ ។ ក្រៅអំពីព្រះពុទ្ធនិងព្រះបច្ចេកពុទ្ធចេញ🙏🙏 សូម្បីអគ្គសាវគ្គ ឆ្វេង អគ្គសាវគ្គស្តាំ ទាំងឡាយ មានព្រះសិរីបុត្រ ព្រះមោគ្គល្លាន ព្រះអានន្ទ ព្រះ កស្សបៈ ព្រះយស សម្លាញ់យស បញ្ចវគ្គីយ៏ទាំង៥ អគ្គសាវិកា ផ្សេងៗ រឺក៏ទេវតា ព្រះឥន្ទ ព្រះព្រហ្មណ៏។ល។( ពោលជាបញ្ញត្តិ) ក៏ត្រូវស្តាប់ព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធសិននុះដែរ ទើបជាបុព្វភាគអាចសំរេចមគ្គញាណបាន ក្នុងពេលខណះនៃចិត្តមួយដួងដែលកំពុងស្តាប់ព្រះធម៏យល់នោះឯង ។ ហើយខណៈយល់នោះឯងហើយដែល អង្គសោតា អង្គសគ្គទា អង្គអនាគ្គា រឺ អង្គអរហត្ថមគ្គជាដើម ក៏កើតឡើងទៅតាមលំដាប់នៃឧបនិស្ស័យក្នងការសន្សំមកពីខាងដើមរៀងៗព្រះអង្គរៀងៗខ្លួននោះដែរ គឺបានយល់អំពីអរិយសច្ចះធម៏ទាំង៤រឺបដិច្ចសមុប្បាទជាដើម។ល។ បដិច្ចសមុប្បទធម៏គឺជាធម៏ដែលកើតអំពីបច្ច័យនោះឯង🙏🙏 ដូចជាការឃើញ ការលឺ ការធំក្លិន ការដឹងរស ដឹងផដ្ឋព្វៈនិងដឹងនូវធម្មារម្មណ៏នោះៗគឺមិនមានធម៏ណាដែលមិនកើតអំពីហេតុនិងបច្ច័យនោះទេ។ ធម៏ទាំងអស់នោះហើយដែលមិនមានអត្តាហើយស្រេេច មិនមានសត្វមិនមានបុគ្គលនៅក្នុងតួធម៏ទាំងអស់នោះទេ។ បើតាមបរមត្ថគឺមានតែ(ចិត្ត ចេតសិក រូប) រឺក៏(នាមធម៏និងរូបធម៏)ដែលមានកិរិយាប្រព្រឹត្តិទៅតែប៉ុណ្នោះ មិនមានយើង មិនមានខ្លួនយើងនៅក្នុងអាយតនៈទាំង១២នោះឡើយ។ អាយតនះបានដល់ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត នោះឯង ។ 🙏🙏🙏🌼🌼🌼
🌼ដូច្នេះព្រះគុណម្ចាស់ញាត្តិញោមពុទ្ធបរិស័ទ្ធទាំងឡាយ ទាន់មានឱកាសគឺទ្វារនៃព្រះនិព្វានបានបើកហើយ ចូលបញ្ចេញសោតប្រាសាទគឺត្រចៀកព្យាយាមយកចិត្តទុកដាក់ស្តាប់ដោយយោនិសោមនសិការៈ ដែលលោកអ្នកសប្បុរសទាំងឡាយបានអារាធនាមកសម្តែងប្រាប់បើកផ្ងាដល់សព្វសត្វដើម្បីជាប្រយ៉ោជន៏ហើយនិងជាបច្ច័យបានធ្វើដំនើរចាកចេញអំពីវដ្តទុក្ខទាំងបី គឺកិលេសវដ្តដែលមាន អវិជ្ជា តណ្ហា ឧបាទានក្ខ័ន្ធ ដោយឧបាយគឺ សីល សមាធិ បញ្ញា ទៅតាមផ្លូវគឺអង្គអរិយមគ្គទាំង៨នោះឯង ។ មគ្គកើតឡើងបានដោយសតិបដ្ឋានវិបស្សនាដែលមានបុព្វភាគចេញពីបរតោឃោសៈនាំមុខហើយបានប្រណិបត្តិធម៏សមគួរដល់ធម៏កំពុងមានកំពុងប្រាកដនោះៗ។ សម្មាសមាធិក្នុងវិសុទ្ធិមគ្គគឺអមជាមួយវិបស្សនាសតិបដ្ឋានគ្រប់ឥរិយាបថទាំងអស់ក្នុងការតំកល់ចិត្តត្រូវនោះដែលញាំុងអោយទិដ្ឋិវិសុទ្ធិនិងញាណទស្សនៈវិសុទ្ធិរហូតមានព្រះនិព្វាន្តជាអារម្មណ៏ក្នុងញាណសន្តិបថពឹតៗនោះឯងទោះជាតទង្គបហានមិនទាន់បហានកិលេសដាច់ជាសមុច្ឆេទក៏ដោយ។
🌼សូមបានជាបច្ច័យឆ្លងដល់ទីបំផុតនៃទុក្ខពោលគឺព្រះនិព្វាន្តទៅតាមស្នាមព្រះយុគ្គលបាទរបស់ព្រះសម្មាសម្ពុទ្ធ រៀងៗព្រះអង្គរៀងៗខ្លួនផងចុះទាន សូមអនុមោទនា !!🙏🙏🙏🌼🌼🌼

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត