ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ

ចែករំលែកចំណេះដឹង
ពុទ្ធំ ធម្មំ សរណំ គច្ឆាមិ 🙏🙏🙏🌼🌼🌼
🌼ការប្រកាន់ហួងហែងក្នុងលោកថាជារបស់នៃខ្លួននោះគឺជាសេចក្តីទុក្ខដ៏ក្រៃលែងណាស់ទាន🙏លោកនៃអទិភាពនេះគ្រាន់តែជាផ្ទះសំណាក់បណ្តោះអាសន្នប៉ុណ្នោះ ចំណែកឯផ្ទះនិងស្រុករបស់យើងពិតប្រាកដនោះគឺជាព្រះនិព្វាននេះឯង។ 🌼ការប្រកាន់ហួងហែងជាប់ជំពាក់រឿងរ៉ាវផ្សេងៗនៅក្នុងក្ខ័ន្ធលោក ហើយក៏ប្រកាន់យកមកថាជារបស់នៃខ្លួនគឺជាតួអវិជ្ជាគឺជាសេចក្តីល្ងង់និងការមិនដឹងអស់មួយសង្សារវដ្តមកហើយដែលចាញ់បោកនូវកិលេសវដ្ត គឺ រាគៈ ទោសៈ មោហៈ តណ្ហា ឧបាទាននិងមានះ ទិដ្ឋិ នោះឯង។ ដែលអោយមានសេចក្តីទុក្ខគឺការកើត ចាស់ ឈឺ ស្លាប់ វិប្បយោគទុក្ខការព្រាត់ប្រាស់សត្វសង្ខារដែលជាទីស្រលាញ់ សម្បយោគទុក្ខគឺជួបសត្វសង្ខារដែលមិនជាទីស្រលាញ់ យំបច្ឆំ នលម្បតិ តម្បិទុក្ខជាដើមគឺការប្រាថ្នានូវវត្ថុណាដែលមិនបានដូចចិត្តនោះ ។ គឺជាទុក្ខធំៗក្រៃលែងដែលមិនចេះចប់មិនចេះហើយ។ ទុក្ខនេះមិនមានមួយជាតិ មិនមែនមួយកប្បគឺរាប់អសង្ខ័យកប្បឯណោះដែលយើងមិនបានចាំនៅក្នុងជីវ័ន្តចិត្តនោះគឺតួកម្មជាអ្នកចាត់ចែងទាំងអស់ ។ ដូច្នេះមានតែ ព្រះនិព្វានដែលព្រះអង្គបានប្រកាសសម្តែងបើកផ្ងាដល់សត្វលោកឯណោះទៅវិញទេដែលជាសេចក្តីសុខដ៏ក្សេមចាកយោគៈហើយបានធ្វើដំណើរទៅតាមស្នាមព្រះយុគលបាទគឺការអប់រំនូវ សតិបដ្ឋាន វិបស្សនា និងសមថវិបស្សនាមាន សីល សមាធិ បញ្ញា ជាដើម ដែលជាបច្ច័យអស់ទៅនូវ កិលេសវដ្ត កម្មវដ្តនិងវិបាកវដ្ត ដោយមគ្គប្រកបដោយអរិយមគ្គអង្គ៨នោះឯង ដែលជាបច្ច័យញុាំងនូវសតិនិងបញ្ញាចាស់ក្លារហូតដល់លោកុត្តរធម៏កើតឡើងបាននិងជាបច្ច័យអស់ទៅនៃសេចក្តីប្រកាន់នៅក្នុងក្ខ័ន្ធលោករហូតដល់ទីបំផុតនៃទុក្ខពោលគឺព្រះនិព្វាននេះឯង។ដោយមិនប្រកាន់នូវអត្តាថាជារបស់ខ្លួនទៀតឡើយ អនិច្ចំ ទុក្ខំ អនត្តា(សព្វេ ធម្មា អនត្តា) ។ សូមបានជាបច្ច័យអស់ទៅនូវសេចក្តីទុក្ខគឺការមិនប្រកាន់នូវបញ្ចក្ខ័ន្ធថាជារបស់នៃខ្លួនរហូតញាណសន្តិបថទៅតាមអធ្យាស្រ័យរៀងៗព្រះអង្គរៀងៗខ្លួនផងចុះទាន សូមអនុមោទនា !! 🙏🙏

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត