ព្រះសទ្ធមបដិរូប - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះសទ្ធមបដិរូប

ចែករំលែកចំណេះដឹង
អ្វីដែលដល់ពេលវេលាកើត វាគង់តែនឹងកើត
ប្រសិនបើយើង ចង់ទិញមាស ទៅហាងមាស
ហើយ អ្នកលក់គេឱ្យយើងរើសមាសខ្លួនឯងថា
រវាងមាសសុទ្ធ និងមាសក្លែងក្លាយ
បើយើងមិនមានជំនាញមើល រើសប៉ះចំមាសក្លែងក្លាយ
យើងក៏មិនអាចបន្ទោសអ្នកលក់មាសនោះបានដែរ
ព្រោះយើងជាអ្នកសម្រេចចិត្តជ្រើសរើសខ្លួនឯង
មិនមានអ្នកណាបង្ខំយើងទេ
ធម្មៈក៏ដូចគ្នា
🙏 មាសសុទ្ធនិងមាសក្លែងក្លាយលំបាកមើលក៏ពិតមែន
ប្រសិនបើយើង មិនដែលស្គាល់មាសសុទ្ធ
ប៉ុន្តែបើយើងជាអ្នកប្រើប្រាស់មាសសុទ្ធ ជាអ្នកបានរៀនមើលរូបមន្ត
មានវិធីមើល ត្រួតមើលដោយពិនិត្យបន្តិច
នឹងដឹងថា មាសនោះ សុទ្ធ ឬ មាសក្លែងក្លាយ
យ៉ាងណា ធម្មៈដែលព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងក៏យ៉ាងនោះដែរ
ព្រះអង្គបានប្រាប់វិធី រូបមន្ត នៃការមើលថា
តើធម្មៈនោះ ក្លែងក្លាយ (ប្លម) ឬ ក៏របស់ពិត
ចងចាំរូបមន្តជាប់ជានិច្ច
ពេលយើងបានស្តាប់ បានឮ ធម្មៈអ្នកណាក៏ដោយ
មិនថា គ្រហស្ថ បុព្វជិត ឬ គ្រូបាអារ្យដែលស្តាប់ទៅ
គួរឱ្យជ្រះថ្លា យើងរំភើបបីតិ ប្រៀបបាននឹងយើង
ទទួលបានមាសសុទ្ធ តែធាតុពិត អាចជាមាស ក្លែងក្លាយ
យ៉ាង សូមសង្កេតមើលរូបមន្តនេះ ដែលព្រះសម្មាសម្ពុទ្ធ
ត្រាស់សម្តែងទុកហើយ
❤️💕ព្រះសទ្ធមបដិរូប (ធម៌ក្លែងក្លាយ តែស្តាប់ទៅពិរោះ ល្អស្តាប់ប្រហែលៗធម៌ពិត
ឱ្យមើល ហេតុ ៥ ប្រការ
{បិដក ភាគ ៣២ - ទំព័រទី ១៧៦ ឃ្លាប [​១៩៩​]​ រហូតដល់ បិដក ភាគ ៣២ - ទំព័រទី ១៨០
🖤ព្រះសទ្ធមបដិរូប (ធម៌ប្លម ឬ ធម៌ក្លែងក្លាយ) នាំឱ្យវិនាសធម៌ពិតគឺ៖
១. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) មិនគោរពកោតក្រែង មិនឱ្យតម្លៃចំពោះព្រះសម្មាសម្ពុទ្ធ
២. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) មិនគោរពកោតក្រែង មិនឱ្យតម្លៃ ចំពោះព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្តែងហើយ (ដូចជាការចងក្រងក្នុងបិដក មើលងាយត្រៃបិដកជាដើម)
៣. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) មិនគោរពកោតក្រែង មិនឱ្យតម្លៃ ចំពោះព្រះសង្ឃសាវកព្រះសម្មាសម្ពុទ្ធ
៤. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) មិនគោរពកោតក្រែង មិនឱ្យតម្លៃ ចំពោះសិក្ខាបទ (ល្មើសសិក្ខាបទជាដើម)
៥. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) មិនគោរពកោតក្រែង មិនឱ្យតម្លៃ ចំពោះសមាធិ (គិតសមាធិ មិនមានប្រយោជន៍ មិនមានន័យ មិនគួរធ្វើ ជាដើម)
❤️ព្រះធម៌ពិតនាំឱ្យមានភាពរីកចម្រើនគឺ
១. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) គោរពកោតក្រែងចំពោះព្រះសម្មាសម្ពុទ្ធ
២. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) គោរពកោតក្រែងចំពោះព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្តែងហើយ
៣. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) គោរពកោតក្រែងចំពោះព្រះសង្ឃសាវកព្រះសម្មាសម្ពុទ្ធ
៤. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) គោរពកោតក្រែងចំពោះសិក្ខាបទ (មិនល្មើសមិនបំពាន មិនបន្ថែម មិនបន្ថយ)
៥. បរិស័ទ ៤ (ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា) គោរពកោតក្រែងចំពោះសមាធិ (សមាធិជាបុណ្យថ្នាក់ខ្ពស់ គួរចម្រើន)
ពេលយល់ពីរូបមន្តមើលហើយ យើងក៏មិនឆ្ងល់ មិនបារម្ភរឿងស្តាប់បន្តថា នោះធម៌ពិតឬធម៌ក្លែងក្លាយទៀតឡើយ
សូមឱ្យចងចាំរូបមន្ត ៥ ប្រការនេះបាទ

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត