ព្រះពុទ្ធដីកា - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះពុទ្ធដីកា

ចែករំលែកចំណេះដឹង

🙏🏻🙏🏻🙏🏻ព្រះពុទ្ធដីកា 📙📙📙
( ព្រះត្រៃបិដកលេខ ៦៧ ) ( ទំព័រទី ៣៥១ ដល់ទី ៣៥៥ )🌱🌱🌱
🌻🌻🌻[ ឃ្នាបទី ១៩៨ ]
អធិប្បាយពាក្យថា តថាគតពោលថា នរៈនោះជាអ្នកប្រាស ចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិនិងជរា ត្រង់ពាក្យថា តណ្ហា បានដល់ រូប តណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ។ តណ្ហានុ៎ះ នរ:ណា បានលះបង់ ផ្តាច់ផ្ដិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន គួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈនោះលោក ហៅថា អ្នកប្រាសចាកតណ្ហា លះចោលតណ្ហា ខ្ជាក់ចោលតណ្ហា ផុតចាកតណ្ហា បន្សាត់ចោលតណ្ហា រលាស់ចេញចាកតណ្ហា ប្រាសចាករាគៈ លះចោលរាគៈ ខ្ជាក់ចោលរាគៈ ផុតចាករាគៈ បន្សាត់ចោលរាគៈ រលាស់ចេញចាករាគៈ មិនមានសេចក្តីប្រាថ្នា រលត់ទុក្ខ មានចិត្តត្រជាក់ សោយសុខ មានចិត្តត្រជាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) នរៈនោះប្រាសចាកតណ្ហា ។ ពាក្យថា មិនមានសេចក្តី តានតឹង សេចក្តីថា រាគៈ ជាសេចក្តីតានតឹង ទោសៈ ជាការតានតឹង មោហៈ ជាការតានតឹង កោធៈ ជាការតានតឹង ឧបនាហៈ ជាការតាន តឹង ។ បេ ។ ការតាក់តែង នូវអកុសលទាំងពួង ជាការតានតឹង ។
សេចក្តីតានតឹងទាំងនុ៎ះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់ រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈ នោះ លោកហៅថា អ្នកមិនមានសេចក្តីតានតឹង ។ ពាក្យថា មិនមាន សេចក្តីប៉ុនប៉ង សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប៉ុនប៉ង បានដល់ រាគៈ រាគៈមានកម្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា គឺសេចក្តីប៉ុនប៉ងនោះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងញាណហើយ នរៈនោះ លោកហៅថា អ្នកមិនមានសេចក្តីប៉ុនប៉ង ។ ពាក្យថា ជាតិ បានដល់ កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្តួចផ្តើម ការចម្រើនឡើង ការកើតប្រាកដនៃខន្ធ ការបានចំពោះនូវអាយតនៈ នៃពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ។ ពាក្យថា ជរា បានដល់ ការចាស់ ការគ្រាំគ្រា ការបាក់ធ្មេញ ការស្កូវសក់ ការជ្រួញជីវស្បែក ការរួញថយនៃអាយុ ការចាស់ឥន្រ្ទិយ នៃពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ។ ពាក្យថា មរណៈ បានដល់ ការចុតិ ការឃ្លាត ការបែកធ្លាយ ការអន្តរធាន មច្ចុ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចោលនូវសាកសព ការដាច់សូន្យជីវិតិន្រ្ទិយ នៃពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ។ ពាក្យថា តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមាន សេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះបានឆ្លងនូវ ជាតិ និងជរា បានសេចក្តីថា តថាគត ពោល ប្រាប់ សម្តែង បញ្ញត្ត តាំង ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា នរៈណានោះ ប្រាសចាកតណ្ហាផង មិនមានសេចក្តីតានតឹងផង មិនមានសេចក្តីប៉ុនប៉ងផង នរៈនោះ បាន ឆ្លង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវជាតិជរានិងមរណៈ ហេតុ នោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិនិងជរា ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទ ក្នុងលោកនេះ បាន ស្រាយ នូវការជាប់ចំពាក់នេះ ក្នុងភពតូចនិងភពធំ តថាគត ពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តី តានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា បានឆ្លងនូវជាតិនិងជរា ។
(មេត្តគូបានប្រកាសខ្លួន) ដំណាលគ្នានឹងកាលជាទីចប់គាថា ។ បេ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំ ព្រះអង្គជាសាវ័ក ។
ចប់ មេត្តគូមាណវកប្បញ្ហានិទ្ទេស ទី ៤ ។
🌻ដោយអំណាចនៃការអាន នឹងការសរសេរព្រះត្រៃបិដក ខ្ញុំសូមជូនបុណ្យកុសលដល់មនុស្សទូទាំងសកលលោកបាននូវចំណែកបុណ្យស្មើៗគ្នា ព្រមទាំងបាននូវសេចក្តីសុខ រួចផុតចាកទុក្ខ 🌻។ សាធុ សាធុ សាធុ🙏🏻🙏🏻🙏🏻

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត