ព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងហើយព្រះអង្គបានសំដែងសេចក្តីពិត - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងហើយព្រះអង្គបានសំដែងសេចក្តីពិត

ចែករំលែកចំណេះដឹង
ព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងហើយព្រះអង្គបានសំដែងសេចក្តីពិតថា ព្រះអង្គពោលយ៉ាងណាព្រះអង្គធ្វើយ៉ាងនោះ ដូច្នេះព្រះអង្គបានប្រាប់ឧបាយដោះស្រាយបញ្ហាឧបសគ្គដ៏ស្មុគស្មាញដែលដើរឆ្លងកាត់វាលវដ្តសង្សារទុក្ខនេះ បានទៅដល់ទីបំផុតនៃទុក្ខលំបាកនេះបាន ព្រោះអាស្រ័យធម៌៤យ៉ាងគឺៈ
១_សទ្ធា ត្រូវជឿជាក់ច្បាស់នូវធម៌វិន័យដែលព្រះអង្គត្រាស់ដឹងក្នុងព្រះអរិយសច្ចៈគឺព្រហ្មចរិយធម៌ដែលយើងត្រូវប្រព្រឹត្តប្រតិបត្តិតាម ឱ្យបានល្អត្រឹមត្រូវរហូតបានសម្រេច
២_វិរិយៈ ត្រូវមានឆន្ទៈមោះមុតញ៊ាំងសេចក្តីព្យាយាមយ៉ាងខ្ជាប់ខ្ជួន ឱ្យប្រព្រឹត្តទៅជាប់ជានិច្ច ទោះបីមានបញ្ហាឧបសគ្គ គ្រោះថ្នាក់យ៉ាងណាមិនរាថយឡើយ
៣_សតិ ត្រូវមានស្មារតី ដឹងខ្លួន ប្រុងប្រយ័ត្នជានិច្ចចំពោះកិច្ចការ តូចធំទាំងអស់មិនត្រូវប្រមាទធ្វេសប្រហែសឡើយ
៤_បញ្ញា ប្រកបដោយភាពឈ្លាសវៃ ចេះគិតពិចារណាឱ្យបានត្រឹមត្រូវច្បាស់លាស់ ចំគោលដៅ ព្រោះបញ្ញានេះជាដួងកែវភ្លឺមុតថ្លា សម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញជាក់ច្បាស់រាល់បញ្ហាទាំងដែលកើតឡើងនឹងត្រូវដោះស្រាយបញ្ចប់។
ដោយព្រះអង្គប្រព្រឹត្តតាមគោលការណ៍ប្រកបដោយគុណធម៌នេះហើយទើបទីបំផុតព្រះអង្គបានឆ្លងកាត់នៅវាលវដ្តសង្សារទុក្ខដ៏សែនលំបាកវែងឆ្ងាយ ហើយបានទៅដល់គោលដៅគឺព្រះនិព្វានជាទីក្សេមចាកទុក្ខទាំងពួង។
ភន្តេ ធម្មត្ថេរោ ២០/១២/២០២៣

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត