ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ - Business Buddhism


ថ្ងៃ អង្គារ៍ ទី 01 ខែ មេសា ឆ្នាំ 2025

demo-image

ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ

ចែករំលែកចំណេះដឹង
Buddhist%20Economics%20BEC47%20%2872%29
Buddhist%20Economics%20BEC47%20%2873%29
Buddhist%20Economics%20BEC47%20%2874%29
Buddhist%20Economics%20BEC47%20%2875%29
Buddhist%20Economics%20BEC47%20%2876%29
Buddhist%20Economics%20BEC47%20%2877%29
Buddhist%20Economics%20BEC47%20%2878%29
Buddhist%20Economics%20BEC47%20%2879%29
Buddhist%20Economics%20BEC47%20%2880%29
ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ 1f64f1f64f1f64f1f33c1f33c1f33c
- ឥន្ទ្រិយទាំង ៥ មាន ចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្រ្ទិយ ជីវ្ហិន្រ្ទិយ និងកាយិន្រ្ទិមានវិស័យផ្សេងគ្នា​
មានអារម្មណ៍ផ្សេងគ្នា មិនទទួលអារម្មណ៍និងវិស័យ
នៃគ្នានិងគ្នាបាន ឥន្រ្ទិយទាំង ៥ នេះមានអ្វីជាទីពឹង 1f64f
គឺមានចិត្តជាទីពឹង ចិត្តមានសតិជាទីពឹង សតិមានវិមុត្តិជាទីពឹង
វិមុត្តិមាននិព្វានជាទីពឹង ( ព្រះពុទ្ធទ្រង់សម្តែងហើយដោយល្អ)
តើជាចិត្តអ្វី ដែលជាទីពឹងរបស់ឥន្រ្ទិយទាំង ៥ នោះ
គឺជាជវនចិត្ត ( មនោបដិសរណំ​) បានសេចក្តីថាចិត្តន៎ុះឯង
ដែលត្រាចទៅតាមមនោទ្វារន៎ុះឯង រមែងសេពសោយអារម្មណ៍
របស់ឥន្រ្ទិយទាំងនោះ ( ជាអកុសលជវន ឬកុសលជវន )
ប្រព្រឹតទៅដើម្បី បន្តភពជាតិថ្មី ឬ ការរំលត់ភព មិនឱ្យប្រព្រឹតទៅ ការដែលរលត់ភព គឺជាព្រះនិព្វាន( ភវនិរោធោ និព្វានន្តិ )
ចំណែក បញ្ចទ្វារវិថីចិត្ត គឺ
ចក្ខុទ្វារវិថីចិត្ត ១
សោតទ្វារវិថីចិត្ត ១
ឃានទ្វារវិថីចិត្ត ១
ជីវ្ហាទ្វារវិថីចិត្ត ១
កាយទ្វារវិថីចិត្ត ១ ( ជាវិបាកចិត្ត )
មិនអាចជាទីពឹងរបស់ ឥន្រ្ទិយទាំងនោះបានទេ ព្រោះអ្វី
ព្រោះវិបាកបញ្ចទ្វារវិថីចិត្តនេះ ជាផលរបស់កុសលកម្ម ឬអកុសលកម្ម ក្នុងអតីតៈ កើតឡើងបានព្រោះកុសលកម្ម ឬអកុសលកម្មជាកម្មប្បច្ច័យ គ្រាន់តែទទួលផល ឬជាផលកម្មទៅតាមកម្មជាកុសល ឬជាអកុសល តែប៉ុណ្ណោះ
មិនអាចនឹងញ៉ាំងផលវិបាកឱ្យកើតបន្តទៅមុខបានឡើយ
ដោយសាខ្លួនឯងជាផលវិបាកហើយ ( ដោយអត្ថស្ងប់​ហើយ​)
ដែលពោលថា បញ្ចទ្វារវិថីចិត្តទាំងនេះជាចិត្តដែលស្ងប់នោះ
ព្រោះបញ្ចទ្វារវិថីចិត្តទាំងនេះ កើតឡើង មិនមាន
រាគៈ ទោសៈ មោហៈ ជាចិត្តដែលប្រាសចាក
រាគៈ ទោសៈ មោហៈ និងមិនមានកិលេសដ៏សេស
ចក្ខុទ្វារវិថីចិត្តកើតឡើង ព្រោះចក្ខុបសាទប៉និងរូប ដោយអត្ថថា
រូបដែលឃើញហើយ ត្រឹមតែឃើញ ( ព្រោះចក្ខុទ្វារវិថីចិត្តកើតឡើងធ្វើទស្សនៈកិច្ច ត្រឹមតែឃើញរូប(វណ្ណៈ)តែប៉ុណ្ណោះ
សោតទ្វារវិថីចិត្តកើតឡើង ព្រោះសោតបសាទប៉ះនិងសំឡេង
(ដោយអត្ថថាសំឡេងដែលឮហើយ ត្រឹមតែឮ ........
ឃានទ្វារវិថីចិត្តកើតឡើង ព្រោះឃានបសាទប៉ះនិងក្លិន
(ដោយអត្ថថា ក្លិនដែលធុំហើយ ត្រឹមតែដឹងក្លិន ).........
ជីវ្ហាទ្វារវិថីចិត្តកើតឡើង ព្រោះជីវ្ហាបសាទប៉ះនិងរស
(​ដោយអត្ថថា រសដែលប៉ះហើយ ត្រឹមតែដឹងរស ).......
កាយទ្វារវិថីចិត្ត​កើតឡើង ព្រោះកាយបសាទ​ប៉ះនឹងផោដ្ឋព្វៈ
( ដោយអត្ថថា សម្ផស្សដែលប៉ះហើយ ដឹងហើយ ត្រឹមតែប៉ះ....)
កាយទ្វារវិថីចិត្តកើតឡើងធ្វើផុស្សនៈកិច្ច ត្រឹមតែដឹងផោដ្ឋព្វៈតែប៉ុណ្ណោះ
វិបាកបញ្ចទ្វារវិថីចិត្តកើតឡើងបានតែ ១ ខណៈ​តែប៉ុណ្ណោះ
ទើបធ្វើជវនកិច្ចមិនបាន សន្សំសន្តានមិនបាន
សេពសោយអារម្មណ៍ជាគូររបស់ឥន្ទិយទាំង ៥ នោះមិនបាន
កាលបើសេពសោយអារម្មណ៍ជាគូររបស់ឥន្រ្ទិយទាំងនោះមិនបានហើយ ទើបមិនជាទីពឹងរបស់ ឥន្រ្ទិយទាំង ៥
នោះមិនបានដែរ
ទោះជាបញ្ចទ្វារចិត្តទាំងនោះកើតឡើង អាស្រ័យគោចរវិស័យ​អារម្មណ៍ផ្សេងគ្នា ដឹងអារម្មណ៍ផ្សេងគ្នា មិនមាន
រាគៈ ទោសៈ មោហៈ និងកិលេសដ៏សេស ក៏ពិតមែន
តែបញ្ចទ្វារវិថីចិត្តទាំងនេះ ក៏មិនធ្វើកិច្ចលះបង់
រាគៈ ទោសៈ មោហៈ ដែរទេ បញ្ចទ្វារវិថីចិត្តដែលកើតឡើង
បើពោលតាមលំដាប់នៃ វិថីចិត្ត
ចក្ខុទ្វារវិថីចិត្ត ត្រឹមតែឃើញរូប ១
សោតទ្វារវិថីចិត្ត ត្រឹមតែឮ ១
ឃានទ្វារវិថីចិត្ត ត្រឹមតែធុំក្លិន ១
ជីវ្ហាទ្វារវិថីចិត្ត ត្រឹមតែដឹង ១
កាយទ្វារវិថីចិត្ត ត្រឹមតែដឹងសម្ផស្ស ១
តែប្រសិនបើ បុគ្គលណាដែលមាន ឆន្ទៈបំណងប្រាថ្នាទៅកាន់
ព្រះនិព្វានផង មានសមាធិចិត្តទៅព្រមជាមួយ យោនិសោមនសិការផង ដាក់ចិត្តទៅក្នុងទ្វារដែលកំពង់តែ
ប្រាកដក្នុងបច្ចុប្បន្ន ណាមួយ ដោយការ
បិទ្វារ៥ ឱ្យជាប់ទុកទ្វារ​១( មនោទ្វារ) ធ្វើទុកក្នុងចិត្តចំពោះ​នាមរូបក្នុងទ្វារដែលកំពង់ប្រាកដ រឿយៗផង រលឹកដឹងរឿយៗផង ឃើញច្បាស់រឿយផង ដោយសតិបញ្ញា​រហូតដល់ នាមរូបប្រាកដលក្ខណៈជាបរមត្ថ មិនមែនសត្វ បុគ្គល សម្ភារៈវត្ថុអ្វីឡើយ ព្រោះបើពោលតាមចក្ខុទ្ធារ ចក្ខុជាចក្វាយតនៈ ជារូបធម៌ខាងក្នុង
រូបដែលមកប៉ះនិងចក្ខុ ជារូបាយតនៈ ជារូបធម៌ខាងក្រៅ
ព្រោះរូបធម៌ខាងក្រៅមកប៉ះរូបធម៌ក្នុងហើយ ទើប
ចក្ខុវិញ្ញាណ ដែលជាមនាយតនៈ កើតឡើងដឹងវណ្ណរូប​
ត្រឹមតែដឹងរូបារម្មណ៍ហើយកន្លងទៅ ប្រាសទៅ
( ធម៌ទាំងឡាយអាស្រ័យបច្ច័យកើតឡើង)
យេធម្មា ហេតុប្ប ភវា មិនមានសត្វបុគ្គល គេយើងកើត
ឬសម្ភារៈវត្ថុអ្វីទាំងអស់ ក្នុង ចក្ខុទ្វារវថី សូន្យចាកខ្លួនចាកវត្ថុជារបស់ខ្លួនតាមសេចក្តីពិត ។ បកត្រឡប់ទៅក្រោយវិញ
ក្នុងកាលណា យោនិសោមនសិការ ព្រមនិងសមាធិ ដាក់ចិត្តផ្ចង់ឆ្ពោះទៅក្នុងទ្វារដែលកំពង់តែប្រាកដ ( ដោយមិនរវើរវាយ)រឿយៗជានិច្ចហើយ នឹងជាបច្ច័យឱ្យសតិបញ្ញា ឃើញច្បាស់នាមរូបដែលកំពង់ប្រាកដក្នុងទ្វារនោះ សូន្យចាកខ្លួនចាកវត្ថុរបស់ខ្លួនហើយ ជាបរមត្ថធម៌សុទ្ធៗ ច្បាស់ឡើងៗ
ដូច ចក្ខុទ្វារវិថីចិត្តកើតឡើង ឃើញត្រឹមតែរូប ដែលឃើញហើយ
ដែលចក្ខុវិញ្ញាណនោះ មិនមានរាគៈ មិនមានទោសៈ មិនមានមោហៈ និងកិលេសដ៏សេស​ទេ ចក្ខុវិញ្ញាណជាវិបាកដោយអត្ថថាស្ងប់ មិនសន្សំកពូន ឃើញហើយរលត់ទៅ ទាំងរូបក៏រលត់ទៅអស់ទៅសូន្យ ជាលោកក្នុងអរិយវិន័យ មានតែការកើតឡើងហើយរលត់ទៅវិញជាធម្មតា មិនបានឋិតនៅ ឬប្រកាន់ថាជាយើងជារបស់យើងឡើយ ។​
យ៉ាងណាមិញ ក្នុងកាលណា សតិបញ្ញាអាស្រ័យយោនិសោមនសិការដាក់ចិត្តក្នុងទ្វារណា ដែលកំពង់ប្រាកដជាបច្ចុប្បន្ន បានឃើញតាមសេចក្តីពិតថា ត្រឹមតែជានាមរូប​អាស្រ័យគ្នាកើតឡើងហើយ រលត់ទៅ គន្លងទៅ ប្រាសទៅ
សូន្យខ្លួន សូន្យចាកវត្ថុជារបស់ខ្លួន ដូចចក្ខុវិញ្ញាណកើតឡើងឃើញត្រឹមតែរូប ដែលឃើញ ហើយរលត់ទៅ
ទាំងចក្ខុវិញ្ញាណ ទាំងវណ្ណរូប ដូចគ្នាហើយ មិនមានរាគៈ
មិនមានទោសៈ មិនមានមោហៈ មិនមានទិដ្ខិ តណ្ហា មានះ
ស្ងប់ចាកកិលេសធម៌
សតិបញ្ញា ( សតិប្បដ្ឋានវិបស្សនា​) នឹងលះបង់ទិដ្ឋិ តណ្ហា មានះ ជាខណៈៗ រឿយៗ​ជាលំដាប់ៗ កាលព្យាយាមខ្លាំងតជាប់គ្នាបាន សតិបញ្ញាមានកម្លាំងខ្លាំងតោងយកនិព្វានមកជាអារម្មណ៍ លះទិដ្ឋិ តណ្ហា មានះ ដាច់ជាសមុច្ឆេទបាន​តាមលំដាប់នៃ អរិយមគ្គ
ព្រះពុទ្ធទ្រង់សម្តែង ចំពោះ ពាហិយៈភិក្ខុថា
ទិដ្ឋេ ទិដ្ឋ មត្តំ ភវិស្សតិ -រូបដែលឃើញហើយត្រឹមតែឃើញ
សុតេ សុត មត្តំ ភវិស្សតិ - សំឡេងដែលលឺហើយ ត្រឹមតែលឺ
មុតេ មុត មត្តុំ ភវិស្សតិ - ក្លិន រស ផោដ្ឋព្វៈ ដែលប៉ះហើយ​ត្រឹមតែប៉ះហើយ
វិញ្ញាតេ វិញ្ញា​ត មត្តំ ភវិស្សតិ - ធម្មារម្មណ៍ដែលដឹងហើយ
ត្រឹមតែដឹងហើយ ( ដោយសង្ខេប ) ធ្វើឱ្យព្រះពាហិយភិក្ខុបានសម្រេចដល់ អរហត្តផល 1f64f
ក្នុងអដ្ឋកថាបានបញ្ជាក់ថា វថីចិត្តតាមបញ្ចទ្វារ មានចក្ខុទ្វារវិថីចិត្តជាដើម និង កាយទ្វារវិថីចិត្ត ហ្នឹងគឺ វិបាកក្នុងបញ្ចទ្វារ
ព្រោះចក្ខុទ្វារវិថីចិត្ត គឺត្រឹមតែឃើញរូប ..........
កាយទ្វារវិថីចិត្ត - ត្រឹមតែដឹងផោដ្ឋព្វៈ ដែលប៉ះ
ចំណែក ចិត្ត ៣ ដួង គឺ សម្បដិច្ឆន្នៈ សន្តីរណៈ វោដ្ឋព្វនៈ ដែលកើតឡើង ព្រោះអាស្រ័យការឃើញហើយន៎ុះឯង
ឈ្មោះថា ឃើញហើយ ត្រឹមតែឃើញដែរ ព្រោះមិនមានរាគៈ
ទោសៈ មោហៈ ក្នុងរូបដែលឃើញហើយដូចចក្ខុវិញ្ញាណដែរ
ឯពាក្យថា វិញ្ញាតេ វិញ្ញាតមត្តំ - ត្រឹមតែដឹងចំពោះធម៌ដែលដឹងច្បាស់ហើយនេះ ជាឈ្មោះ អាវជ្ជនៈ ប្រមាណ ព្រោះដឹងហើយ
ត្រឹមតែដឹង អធិប្បាយដូច្នេះថា មិនឱ្យចិត្តកើតឡើង ដោយអំណាចសេចក្តីត្រេកអរជាដើម ដោយតាំងចិត្តទុក ដោយប្រមាណ នៃ អាវជ្ជនៈចិត្តប៉ុណ្ណោះ ដោយប្រការដែលជវនៈនឹងមិនត្រេកអរ មិនជំទាស់ មិនវង្វេង ។​......
ដោយការសិក្សា ពិចារណាតាមលំអាន ព្រះត្រៃបិដក និងអដ្ឋកថាជាគោល ហើយបញ្ចេញជាមតិជាសាធារណ ដើម្បីជាប្រយោជន៍ក្នុងការបដិបត្តិក្នុងសតិប្បដ្ឋានវិបស្សនា
ខុសត្រូវយ៉ាងណា សូមសប្បុរសទាំងឡាយ អធ្យាស្រ័យ នឹងកែតម្រូវផង ទាន1f64f1f64f1f64f1f64f1f64f
=======================================ចំលងបន្តអំពីសំណេររបស់ លោកគ្រូធម្មាអាចារ្យ
Sot Seong គ្រាន់បានសិក្សាបន្ត1f64f1f64f1f64f1f33c1f33c1f33c

 

baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home