ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ

ចែករំលែកចំណេះដឹង
ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ 🙏🙏🙏🌼🌼🌼
🌼សីល សមាធិ វិបស្សនា គឺផ្សេងៗគ្នាដាច់ដោយឡែក ញាតិញោមពុទ្ធបរិស័ទ្ធទាំងឡាយចូរសិក្សានិងស្តាប់អោយយល់ដោយបរតោឃោសៈនិងបានទុកក្នុងចិត្តដោយយោនិសោមនសិការដើម្បីជៀសវាងនូវការប្រណិបត្តិខុសផ្លូវអំពីមគ្គអង្គ៨នោះទាន🙏 🙏តួវិបស្សនាគឺបញ្ញាឃើញនូវសច្ចៈធម៏រឺសភាវធម៏ដែលមានពឹតកំពុងប្រាកដតាមទ្វារទាំង៦គឺ ទ្វារភ្នែក ទ្វារត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក្នុងការឃើញរូបក្តី លឺសំលេង ធំក្លិន ដឹងរស ដឹងផត្ឋព្វៈនិងដឹងនូវធម្មរម្មណ៏ពឹតៗក្នុងមួយលក្ខណៈៗនោះឯងគឺជាសច្ចៈធម៏មានពឹតដែលព្រះអង្គបានត្រាស់ដឹងហើយយកមកប្រកាសសម្តែង
បើកផ្ងាដល់សត្វលោកអោយមានបញ្ញាសម្មាទិដ្ឋិគឺការយល់ត្រូវនោះឯង ដើម្បីអស់នូវសេចក្តីប្រកាន់ក្នុងធម្មៈនោះៗថាជារបស់ខ្លួនរហូតអស់ទៅនូវអត្តានុទិដ្ឋិរឺសក្កាយទិដ្ឋិ វិច្ចិកិច្ឆានិងសីលព្វត្ថបរាមាសៈដើម្បីធ្វើដំនើរចាកចេញអំពីវដ្តទុក្ខទាំងអស់នោះដោយអរិយមគ្គក្នុងការយល់ត្រូវត្រិះរិះត្រូវសតិរលឹកដឹងត្រូវនុះឯង🙏🙏។ក្នុងការសរសេរពន្យល់ដូច្នេះមិនមែនមិនអោយសមាធិនោះទេហើយសមាធិក៏ជាធម្មៈដែរតែត្រូវដឹងជាក់ច្បាស់ថា សមាធិផ្សេងហើយវិបស្សនាផ្សេងគឺជាពូជផ្សេងៗគ្នាទាំងអស់។សមាធិមាននៅក្នុងអង្គនៃអរិយមគ្គទី៨គឺសម្មាសមាធិបានដល់សមាធិដែលអមដោយវិបស្សនាដែលជាអារម្មណ៏របស់សតិបដ្ឋាន៤ជាគោលជាគ្រឹះទើបសមាធិនោះជាសម្មាសមាធិពឹតប្រាកដដែលព្រះអង្គចាត់ចូលទៅក្នុងសមថៈវិបស្សនានុះឯង🙏🙏។ ព្រះអង្គឧបមាដូច្នេះថា សីលដូចជាផែនដី សមាធិដូចជាជី វិបស្សនាគឺជាពូជ ទាល់តែមានសតិបដ្ឋានវិបស្សនាកើតឡើងដោយការព្យាយាមស្តាប់សិក្សាព្រះធម៏យល់បានហើយធ្វើទុកក្នុងចិត្តដោយយោនិសោមនសិការ ប្រណិបត្តិធម៏សមគួរដល់ធម៏ទើបអរិយមគ្គកើតឡើងបានដោយសតិបញ្ញាថ្នាក់វិបស្សនានោះឯង។ ឧទាហរណ៏ដូចជាឡើងទៅលើផ្ទះក៏ត្រូវឡើងតាមកាំជណ្តើរម្តងមួយថ្នាក់ៗពីថ្នាក់ក្រោមទៅលើដែរមិនអាចឡើងផ្លោះទៅដល់លើផ្ទះភ្លាមនោះ។ ក្រៅអំពីព្រះសម្មាសម្ពុទ្ធរឺព្រះបច្ចេកពុទ្ធដែលលោកបានសន្សំបារមីគ្រប់ហើយក៏សំរេចនូវសម្ពយុត្តញាណរឺសម្មាសម្ពោធិញាណ សូម្បីអគ្គសាវគ្គផ្សេងៗក៏ត្រូវស្តាប់ធម៏របស់ព្រះអង្គដែរទើបសំរេចមគ្គផលបាន។ 🌼🌼យ៉ាងណាមិញពុទ្ធបរិស័ទ្ធទាំងឡាយផ្លូវធ្វើដំនើរដែលជាផ្លូវត្រង់នោះគឺទាល់តែស្តាប់នូវព្រះសទ្ធម្មអោយយល់ទើបសតិបដ្ឋានវិបស្សនាជាសភាវលក្ខណៈប្រាកដឡើងបានរហូតអរិយមគ្គដំបូងគឺសោតាបដិមគ្គកើតឡើងហើយទើបសោតាបដិផលក៏កើតឡើងតាមលំដាប់នោះដែរ។ មគ្គផ្សេងៗទៀតក៏កើតឡើងជាលំដាប់បន្តៗទៅទៀតទៅតាមអធ្យាស្រ័យនិងសតិបញ្ញាចាស់ក្លាទៅៗនុះឯង🙏🙏។ ធម៏ទាំងឡាយកើតអំពីបច្ច័យ(បដិច្ចសមុប្បាទធម៏)និង(សព្វេធម្មាអនត្តា)
ធម៏ទាំងឡាយជាអនត្តា🙏🙏🙏🌼🌼🌼
🌼សូមចូលរួមជាធម្មទានដោយសេចក្តីជ្រះថ្លាដើម្បីបានធ្វើដំណើរចាកចេញអំពីវដ្តទុក្ខទាំងបីនិងជាបច្ច័យឆ្លងផុតត្រើយអាយរហូតដល់ត្រើយនាយគឺព្រះនិព្វាន្តទៅតាម
អធ្យាស្រ័យរៀងៗខ្លួនរៀងៗព្រះអង្គផងចុះទានសូមអនុមោទនា អនុមោទនា !!🙏🙏🙏🌼🌼🌼

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត