ព្រះនិព្វានមានក្នុងទីជិត - Business Buddhism


ថ្ងៃ សុក្រ ទី 25 ខែ មេសា ឆ្នាំ 2025

basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

ព្រះនិព្វានមានក្នុងទីជិត

ចែករំលែកចំណេះដឹង
buddhadhammamonk5%20%2840%29
buddhadhammamonk5%20%2841%29
buddhadhammamonk5%20%2842%29
ព្រះនិព្វានមានក្នុងទីជិត
ក្នុងបិដកលេខ ៥៤, ទំព័រ ២៦១ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ទាំង ៦ ប្រការ មានរូបារម្មណ៍ជាដើមណា ដែលលោកព្រមទាំងទេវលោក មារលោកព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង មនុស្សដ៏សេស ពិនិត្យឃើញថា នេះជាសុខ ឯអារម្មណ៍នោះ ព្រះអរិយទាំងឡាយ ឃើញច្បាស់ដោយបញ្ញា ដ៏ប្រពៃតាមពិតថា នេះជាទុក្ខទៅវិញ នេះជាអនុបស្សនាទី១។
ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានណាដែលលោកព្រមទាំង ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំង សមណព្រហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង មនុស្សដ៏សេសពិនិត្យឃើញថា នេះជាទុក្ខ ឯព្រះនិព្វាននោះ ព្រះអរិយៈ ទាំងឡាយឃើញច្បាស់ដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាសុខ នេះជាអនុបស្សនាទី ២។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណារឿយៗ នូវសភាវធម៌ ដែលជាគូគ្នា ដោយប្រពៃយ៉ាងនេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកិលេស មានចិត្តបញ្ជូនទៅកាន់ ព្រះនិព្វាន បណ្ដាផលទាំងពីរ ផលណាមួយនឹងកើតប្រាកដ គឺនឹងបាននូវអរហត្តផលក្នុងបច្ចុប្បន្ន ឬមួយបើខន្ធដ៏សេស ដែលគប្បីកើតតទៅទៀត នៅមាន នឹងបានដល់នូវអនាគាមិផល។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ លុះព្រះសុគតជាព្រះបរមសាស្ដាទ្រង់ត្រាស់ពាក្យនេះហើយ ទើប ទ្រង់ត្រាស់គាថាព័ន្ធ តទៅទៀតថា៖
រូប សំឡេង ក្លិន រស សម្ផស្ស ធម្មារម្មណ៍ ទាំងអស់ ជាទីប្រាថ្នា ជាទីស្រឡាញ់និងជាទីពេញចិត្ត លោកពោលថា មាននៅដរាបណា អារម្មណ៍ទាំងនោះ សត្វលោកព្រមទាំងទេវលោកសន្មតថាជាសុខ ដរាបនោះ។ អារម្មណ៍ទាំងនោះ តែងរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ពួកសត្វលោកទាំងនោះ សន្មតថាជាទុក្ខទៅវិញ។
ការរលត់នូវសក្កាយគឺបញ្ចក្ខន្ធ ព្រះអរិយៈទាំងឡាយ ឃើញថា ជាសុខពិត ការឃើញរបស់ព្រះអរិយៈដែលជាបណ្ឌិត ដូច្នេះរមែងជាទំនាស់នឹងសត្វលោកទាំងពួង។ ពួកជនដទៃ ពោលនូវវត្ថុកាមណាថាជាសុខ ព្រះអរិយៈទាំងឡាយ ពោលនូវវត្ថុកាមនោះថាជាទុក្ខ។ ពួកជនដទៃ ពោលនូវព្រះនិព្វានថាជាទុក្ខ ព្រះអរិយៈទាំងឡាយដឹងច្បាស់នូវព្រះនិព្វាននោះ ថាជាសុខ អ្នកចូរពិចារណាមើលធម៌គឺព្រះនិព្វាន ដែលដឹងបានដោយក្រ ដែលជនពាលទាំងឡាយជាអ្នកមិនដឹង វង្វេងហើយក្នុងលោកនេះ។
សេចក្ដីងងឹតធ្វើនូវភាគខ្វាក់ តែងប្រាកដដល់ពួកជនពាលដែលជាអ្នកត្រូវអវិជ្ជាបិទបាំង មើលមិនឃើញនូវព្រះនិព្វាន ដែល ព្រះនិព្វានដូចជាពន្លឺ រមែងបើកបង្ហាញដល់ពួកសប្បុរសដែលជាអ្នកមានបញ្ញាចក្ខុ។ ពួកជនអ្នកស្វែងរកមិន ឈ្លាសវៃក្នុងធម៌ រមែងមិនដឹង ច្បាស់នូវព្រះនិព្វាន សូម្បីមានក្នុងទីជិតឡើយ។ ព្រះនិព្វាននេះ ពួកជនពាលដែលមានភវរាគៈគ្របសង្កត់ហើយកំពុងអន្ទោលទៅតាមខ្សែតណ្ហា ត្រាច់ទៅក្នុងភព កើតហើយក្នុងកន្លែងនៃមារ មិនងាយនឹងត្រាស់ដឹងបានឡើយ។
នរណាហ្ន៎ ដែលវៀរលែងព្រះអរិយចេញហើយអាចត្រាស់ដឹងនូវព្រះនិព្វានបាន ព្រះអរហន្តទាំងឡាយ មិនមានអាសវធម៌ បរិនិព្វានហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ នូវព្រះនិព្វាន។
ព្រះនិព្វានមានក្នុងទីជិត ឬ ឆ្ងាយ? ព្រះនិព្វានមានក្នុងទីជិតក្នុងទ្វយតានុបស្សនាសូត្រសម្ដែងថាជិត គឺជិតតាមព្រះពុទ្ធដីកា ប៉ុន្តែថា ព្រះនិព្វានជិតសម្រាប់បុគ្គលណាឆ្ងាយសម្រាប់បុគ្គលណា នេះជាធម៌ល្អិត។ ដែលថា ព្រះនិព្វានមានក្នុងទីជិតនោះ តើឥឡូវនេះ ព្រះនិព្វាននៅទីណា? គឺនៅក្នុងទីនេះឯង។ កំពុងតែនៅទីនេះឃើញរូបឮសំឡេង ធុំក្លិនជាដើម តើជិតឬឆ្ងាយ? មិនមែនជាសភាវធម៌ម្សិលមិញ ហើយមិនមែនជាសភាវធម៌ក្នុងថ្ងៃស្អែកដែរ គឺកំពុងប្រាកដក្នុងខណៈនេះ ដូច្នេះមិនអាចពោលថាឆ្ងាយបានឡើយ។ សតិរលឹកសិក្សានូវលក្ខណៈរបស់នាមធម៌ និង រូបធម៌មួយប្រភេទៗ មួយលក្ខណៈៗ ក្នុងលោក ៦ លោកណាមួយ។ កិច្ចបដិបត្តិអប់រំរហូតដល់បញ្ញាចម្រើនឡើង ដឹងច្បាស់នូវលក្ខណៈនៃនាមរូប ដែលកំពុងប្រាកដក្នុងទីដ៏ជិតបំផុត ព្រោះកំពុងប្រាកដក្នុងខណៈនេះ តាមសេចក្ដីពិត ជាសភាវៈដែលមានពិតហើយក៏រមែងលះបង់នូវភាពងងឹតព្រមដោយសេចក្ដីប្រកាន់រហូតដល់បានប្រចក្សនូវលក្ខណៈនៃព្រះនិព្វាន ដែលជាទីអស់ទៅនៃទុក្ខទាំងពួង។
កាលណាបើមានធម៌បដិបត្តិអប់រំចម្រើនបញ្ញាដូច្នេះ ព្រះនិព្វានគឺនៅមិនឆ្ងាយឡើយ ព្រោះព្រះនិព្វានមិនមែននៅលើមេឃមិនមែននៅក្នុងព្រៃភ្នំ ឯណាៗ ដែលនឹងត្រូវធ្វើដំណើរទៅរកនោះទេ គឺព្រះនិព្វាន ឋិតនៅលើការឃើញច្បាស់នូវលក្ខណៈនៃសភាវធម៌ដែលមានពិតៗ ប្រាកដឱ្យឃើញពិតៗជាទុក្ខសច្ចឯការអស់ទៅនៃទុក្ខគឺព្រះនិព្វាន។ ការស្ដាប់ ការសិក្សានូវព្រះធម៌ ព្រះវិន័យដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងទុក រឹតតែច្រើនប៉ុនណា គឺរឹតតែជាប្រយោជន៍ប៉ុណ្ណោះ ព្រោះដោយព្រះហឫទ័យអនុគ្រោះ ឱ្យអ្នកស្ដាប់យល់អំពីធម៌ពិត។ បញ្ញាដែលជាការយល់ត្រឹមត្រូវនោះ មានច្រើនលំដាប់ថ្នាក់ បើត្រឹមតែថ្នាក់ស្ដាប់ ហាក់ដូចជាជាក់ច្បាស់ហើយតែដល់មានសតិកើតឡើង ទើបជ្រាបថា ជាការលំបាកដ៏ក្រៃលែងក្នុងការដឹងច្បាស់នូវលក្ខណៈនៃធម៌ពិត។
សភាវធម៌ជាធម៌ពិត ជាធម្មតា ជាធម្មជាតិ ជាប្រក្រតីសុទ្ធៗប៉ុន្តែ បុគ្គលអ្នកព្យាយាមធ្វើវិបស្សនា ក៏មានការរៀបចំចាត់ចែងទៅឯណេះទៅឯណោះ គគ្រឹកគ្រេង ឬទាល់តែនៅម្នាក់ឯងដើម្បីព្យាយាមដឹងរូប ដឹងនាមដទៃពីប្រក្រតី។ ការចម្រើនសតិប្បដ្ឋាន ត្រូវតែជាប្រក្រតីធម្មតា ព្រោះធម៌ទាំងឡាយកើតឡើងដោយសារមានហេតុ សុទ្ធតែជាសភាវៈមានពិត ជារូប ជានាមគ្រាន់តែថា ម្នាក់ៗមិនដូចគ្នា មកអំពីសន្សំហេតុនោះៗ ផ្សេងគ្នា ជាគ្រហស្ថ ជាបព្វជិត មានវិហារធម៌នៅម្នាក់ឯង នៅទីស្ងាត់ ។ល។ ប៉ុន្តែ អ្វីដែល ជាអារម្មណ៍នៃសេចក្ដីស្ងប់ចិត្ត រលត់ការប្រកាន់ គឺរបស់ដែលមានពិត ជាធម៌ពិតក្នុងលោក ៦ នេះជាផ្លូវតែមួយក្នុងដំណើរចេញចាកលោក។ ការព្យាយាមធ្វើអ្វីៗឱ្យដូចគ្នា ក្នុងការធ្វើធម៌ នេះមិនមែន ជាបដិបត្តិធម៌ទេ។ ខំធ្វើតាមបុគ្គលនេះ បុគ្គលនោះ ព្រោះមិន យល់ធម៌ពិតក្នុងខ្លួនឯង ដែលធម៌ពិតនេះ មិនមែនជាតួខ្លួនយើងហើយស្រេច។
គ្រប់អង្គគ្រប់គ្នា ទាំងមនុស្សទាំងសត្វ ទាំងទេវតា ឥន្ទព្រហ្មសុទ្ធតែមានធម៌ ពិតក្នុងជីវិតរបស់ខ្លួន ប៉ុន្តែខ្វះការអប់រំ នូវបញ្ញាទើបមិនស្គាល់តាមពិតនូវធម៌ពិត។ ព្រោះមិនស្គាល់នូវធម៌ពិតនេះឯងទើបសត្វលោកមានសេចក្ដីលំបាក សព្វបែបសព្វយ៉ាង។ ការអប់រំចម្រើនសតិវិបស្សនា គឺអប់រំ ទាល់តែជំនាញស្គាល់ធម៌ពិតច្បាស់ កំណត់បាន ដឹងថាជាទុក្ខសច្ចៈ ឯការអស់ទុក្ខព្រោះអស់ហេតុ គឺជាទុក្ខនិរោធ បានដល់ព្រះនិព្វានដែលមានពិតជាបរមត្ថ មិនមានសមុទយៈ មិនមានទុក្ខ ជាអសង្ខតធាតុ មានក្នុងទីជិត ដូចជាពន្លឺភ្លឺស្វាងសម្រាប់អ្នកមានចក្ខុ។ ព្រោះសោតាបត្តិមគ្គកើតឡើង ក៏មានការរលត់ភព គឺកម្មភពនិង ឧបបត្តិភព លើកលែង ៧ ភពចេញ។ ការរលត់ទៅនៃភពនេះឯង គឺជាព្រះនិព្វាន ឯចំណែក ៧ ភពគឺជាសង្ខារលោកជាទុក្ខ ប្រព្រឹត្តទៅព្រោះមានបច្ច័យ។ បញ្ញា ឃើញការកើតឡើងនៃសង្ខារលោក និង ឃើញការអស់ទៅនៃសង្ខារលោក តាមពិត។ សង្ខារលោក ប្រព្រឹត្តទៅតាមបច្ច័យ ឯការអស់ទៅនៃសង្ខារលោក ព្រោះអស់បច្ច័យ ។ បញ្ញានេះ ឈ្មោះថា ត្រាស់ដឹងនូវចតុរារិយសច្ច។ យើងមិនអាចពោលថា ព្រោះមានទុក្ខ ទើបមានការរលត់ ទុក្ខគឺព្រះនិព្វាន ដូច្នេះឡើយ ព្រោះព្រះនិព្វានមិនមែន ជាទុក្ខ ដែលរលត់ទៅជា អតីតា ធម្មតា នោះទេ ។ ព្រះនិព្វាន គឺរលត់ទុក្ខដោយហេតុអរិយមគ្គលះតណ្ហា ដូច្នេះ ព្រះនិព្វាន ជាអសង្ខតធាតុ ដែលមាន អរិយមគ្គទាំង ៤ ជាហេតុ។
ស្រង់ពីសៀវភៅជំនួយសតិភាគទី ៦
ដោយលោកគ្រូ អ.គ.ប.ស.វ

 

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home