សៀវម៉ៃ shumai (បង្គា ៣០០ក្រាម មឹកបំពង់ ៣០០ក្រាម ផ្សិត​ខ្មៅ ២០០ក្រាម) - Business Buddhism

Website

សៀវម៉ៃ shumai (បង្គា ៣០០ក្រាម មឹកបំពង់ ៣០០ក្រាម ផ្សិត​ខ្មៅ ២០០ក្រាម)

ចែករំលែកចំណេះដឹង

 



៙ គ្រឿងផ្សំ ៖

១- បង្គា​ស្រស់ ៣ខាំ ហាន់​ជាគ្រាប់ៗ

២- មឹក​បំពង់ ៣ខាំ ហាន់​ជាគ្រាប់ៗ

៣- សាច់​ជ្រូក​ចិញ្ច្រាំ ៣ខាំ

៤- ផ្សិត​ខ្មៅ (ផ្សិត​តុងកូវ) ២ខាំ កាត់​ដើម​វា​ចេញ យក​តែ​ក្បាល

៥- ការ៉ុត ១ខាំ ហាន់​ជាគ្រាប់ៗ

៦- ទំពាំង​កំប៉ុង ១ខាំ ហាន់​ជា​គ្រាប់ៗ

៧- ខ្ញី​ចិញ្ច្រាំ កន្លះ​ខាំ

៨- ​ស្លឹក​ខ្ទឹម​កាត់​ខ្លីៗ

៩- អំបិល ១ចុងស្លាបព្រាកាហ្វេ

១០- ម្រេច​ម៉ដ្ឋ ១ស្លាបព្រាកាហ្វេ

១១- ស្ករស ១ស្លាបព្រាបាយ

១២- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

១៣- ប្រេងខ្យង ២ស្លាបព្រាបាយ

១៤- ប្រេង​ល្ង ១ស្លាបព្រាកាហ្វេ

១៥- ម្សៅឆា ២ស្លាបព្រាបាយ

១៦- សម្បក​គាវ​ពណ៌​លឿង

១៧- ប្រេងឆា


៙ របៀប​ធ្វើ៖

១- ដាំ​ទឹក​ឲ្យ​ពុះ​ដាក់​ស្រុះ បង្គា មឹក ផ្សិត​ខ្មៅ ការ៉ុត និង​ទំពាំង ប្រហែលជា ២នាទី សឹម​ស្រង់​វា​យក​ទៅ​ដាក់​ក្នុង​ទឹក​ត្រជាក់​វិញ រួច​ពូត​ទឹក​ចេញ​ឲ្យ​អស់ ចាក់​ចូល​ចាន​ជាមួយ សាច់​ជ្រូក ខ្ញី និង ស្លឹកខ្ទឹម ។


២- ផ្សំ​រសជាតិ​ដោយ អំបិល ស្ករ ម្រេច ម្សៅស៊ុប ប្រេងខ្យង ប្រេង​ល្ង និង​ម្សៅ​ឆា​ច្របល់​ចូលគ្នា​អោយ​សព្វ រួច​យក​សម្បក​គាវ​មក​ខ្ចប់។


៣- យក​ស្លឹកចេក ឬ​ក្រដាស​ទ្រាប់​នំ លាប​ប្រេងឆា​បន្តិច តម្រៀប​លើ​ចាន​ចំហុយ រួច​យក​សៀវ​ម៉ៃ​តម្រៀប​ពីលើ។


៤- ដាំ​ទឹក​ឲ្យ​ពុះ រួច​ដាក់​សៀវម៉ៃ​ចំហុយ​រហូត​ដល់​ឆ្អិន ទទួល​ទាន​សៀវម៉ៃ​ជាមួយ​ទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃ​ខ្ញី និង​ទឹក​សៀង​ផ្អែម ឬ​ទឹកម្ទេស តាមចំណូលចិត្ត៕

No comments:

Post a Comment