សាច់ជ្រូកខ​ចំហុយ​កូកា (សាច់​ភ្លៅ​ជាប់​ស្បែក ៥០០​ក្រាម) - Business Buddhism

Website

សាច់ជ្រូកខ​ចំហុយ​កូកា (សាច់​ភ្លៅ​ជាប់​ស្បែក ៥០០​ក្រាម)

ចែករំលែកចំណេះដឹង



 ៙ គ្រឿង​ផ្សំ ៖

១- សាច់​ជ្រូក (សាច់​ភ្លៅ​ជាប់​ស្បែក) ៥០០ ក្រាម

២- ម្រេច ដំបែក​គ្រើមៗ ១ ស្លាបព្រាកាហ្វេ

៣- ខ្ទឹម ដំ​បែក​ទាំង​សំបក ១ ស្លាបព្រាបាយ

៤- ប៉ួចកាក់ ៣ ផ្កា

៥- អុបឆឺយ ប្រវែង​មួយ​ចំអាម ១ ណាត់

៦- ម្សៅស៊ុប​ខ្នរ ១ ស្លាបព្រាបាយ

៧- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ

៨- ទឹកស៊ីអ៊ីវ​ខាប់ ១ ស្លាបព្រាបាយ

៩- ស្ករស ២ ស្លាបព្រាបាយ

១០- កូកាកូឡា ២ ពែង

១១- ស្ពៃជ្រក់ ៦ ធាង

១២- ជីរវ៉ាន់ស៊ុយ ២ ទង

៙ វិធី​ធ្វើ ៖

១- សាច់​ជ្រូក លាង​ឲ្យ​ស្អាត រួច​ហើយ​យក​មក​ប្រឡាក់​ជាមួយ​ម្សៅស៊ុប​ខ្នរ ហើយ​ត្រឡប់​ខាង​ស្បែក​ដាក់​ចុះក្រោម ជាប់​នឹង​បាតឆ្នាំង រួច​ប្រែ​វា​រហូត​ដល់​រាង​ឆ្អិន​បន្តិច ដើម្បី​កាត់​ជាតិ​ឆ្អាប ។

២- បន្ទាប់​មក​សាច់​ជ្រូក​នោះ កាត់​ដុំៗ ដាក់​ចាន​ធំ​មួយ រួច​ដាក់ រោយ​ខ្ទឹមស ម្រេច ប៉ួចកាក់ និង​អុបឆឺយ​ រួច​យក​​ទៅ​ចំហុយ​ប្រមាណ ១ម៉ោង សឹម​ថែម​ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវ​ខាប់ ស្ករស និង​កូកាកូឡា​តាម​ក្រោយ។

៣- ក្រោយ​ពី​ចំហុយ​មួយស្របក់ សឹម​ថែម​ស្ពៃជ្រក់ រួច​បន្ត​រម្ងាស់​ប្រមាណ ១៥នាទី​ទៀតឲ្យ​ឆ្អិន​​ល្អ ទើប​ដួស​ដាក់​ចាន ហើយ​រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ មុន​នឹង​ទទួលទាន៕

No comments:

Post a Comment