៙ គ្រឿងផ្សំ ៖
១- ជើងទាផាក់ឡូវ ១០ជើង
២- ខ្លាញ់ជ្រូកទំហំ ៥x៥ ស.ម ៣បន្ទះ
៣- ផ្សិតចិនក្រៀម ៥ដើម
៤- ខ្ទឹមស ដំបំបែក ១០កំពិស
៥- ឫជីរវ៉ាន់ស៊ុយ ៣ដើម
៦- ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ
៧- ស្ករស ១ស្លាបព្រាកាហ្វេ
៨- ប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងល្ង ១ ស្លាបព្រាបាយ
១០- ទឹកស៊ុប ១/២ ពែង
១១- ប៊ីចេង បន្តិច
៙ វិធីធ្វើ ៖
១- ជើងទាផាក់ឡូវ ៥គូ, ខ្លាញ់ជ្រូកទំហំ ៥x៥ ស.ម ៣បន្ទះ, ផ្សិតចិន ៥ដើម, ខ្ទឹមស ដំបំបែក ១០កំពិស, ឫជីរវ៉ាន់ស៊ុយ ៣ដើម, ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ , ស្ករស ១ស្លាបព្រាកាហ្វេ , ប្រេងខ្យង ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ , ទឹកស៊ុប ១/២ ពែង , ប៊ីចេង ។
២- ផ្សិតចិន ត្រាំទឹកអោយទន់ កាត់ផ្នែកចាស់រឹងចេញ ។
៣- កាប់ជើងទា ជាកង់ៗ ដាក់តម្រៀបក្នុងឆ្នាំងដី ដែលរៀបខ្លាញ់ជ្រូក ពីក្រោមជាស្រេច ដាក់ផ្សិតចិន ខ្ញី ខ្ទឹមស ឫជីរវ៉ាន់ស៊ុយ ម្រេច ។
៤- ផ្សំស្ករ ប៊ីចេង ប្រេងខ្យង ប្រេងល្ង ទឹកស៊ុប ចូលជាមួយគ្នា ស្រោចក្នុងឆ្នាំងដី បិទគម្រប ដាក់លើចង្ក្រាន ចំហុយ រហូតនៅទឹកតិចៗ ទទួលទានជាមួយទឹកជ្រលក់ជូរ និងម្រេចម៉ដ្ឋ ៕
No comments:
Post a Comment