ជាសម្លដែលចូលចិត្តបំផុតដែលភរិយារបស់ខ្ញុំគាត់តែងតែចំអិនវាជារៀងរាល់សបា្តហ៍ម្តង។ ខាងក្រោមនេះនឹងនិយាយរៀបរាប់អំពីវិធីធ្វើ សម្លម្ជូរដើមចេក អោយអ្នកទាំងអស់គ្នាបានដឹង ៖
៙ គ្រឿងផ្សំ ៖
១- ត្រីកញ្ចុះ ធ្វើស្អាត ២ ខាំ
២- កំពឹស ១ ខាំ ធ្វើស្អាត
៣- ដើមចេក ខ្ចីៗ ២ ខាំ ចិតចង្វាមូល
៤- រំដេង បន្តិច ដំអោយបែក
៥- ខ្ទឹមស ២ កំពឹស ដំអោយបែក
៦- ប្រហុក (តាមចំណូលចិត្ត)
៧- ស្លឹកម្រះព្រៅ តាមចំណូលចិត្ត
៨- ម្ទេស ៣ ផ្លែ
៩- ទឹកត្រី ១ ស្លាបព្រាបាយ
១០- អំបិល កន្លះស្លាបព្រាកាហ្វេ
១១- ម្ជូរ (អម្ពិលទុំ ឬ ស្លឹកអម្ពិល ឬ ក្រសាំង ..............)
៙ របៀបធ្វើ ៖
១- ដាំទឹកអោយពុះ ជ្រំប្រហុកដាក់ រួចដួសពពុះចេញ រួចដាក់ អំបិល ម្ទេស ទឹកត្រី ខ្ទឹមស រំដេង និងម្ជូរ ចូល ទុកអោយពុះ សឹមដាក់ ដើមចេក រំងាស់អោយទន់។
២- ដាក់ត្រីចូល ទុកអោយពុះ សឹមដាក់ កំពឹសចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំណូលចិត្ត សឹមដាក់ស្លឹកម្រះព្រៅចូលជាការស្រេច៕
No comments:
Post a Comment