សម្លម្ជូរគ្រឿង​សៀមរាប (សាច់​ទា ៣ខាំ) - Business Buddhism

Website

សម្លម្ជូរគ្រឿង​សៀមរាប (សាច់​ទា ៣ខាំ)

ចែករំលែកចំណេះដឹង

 



៙ គ្រឿងផ្សំ‬ ៖

១- សាច់​ទា ៣០០ ក្រាម

២- ប្រហុក ២ សាច់​ត្រី

៣- គល់​ស្លឹកគ្រៃ​ហាន់ ១ កូនចាន

៤- រំដេង ១ ដុំ

៥- ក្រូចសើច ១ ផ្លែ

៦- ខ្ទឹមស ៣ កំពឹស

៧- ម្ទេសហាវៃ ១/២ ផ្លែ

៨- ខ្ទឹមបារាំង ១/២ ផ្លែ

៩- ម្ទេស​ក្រហម ១ ផ្លែ

១០- ជីរ​ម្រះព្រៅ ១ ដើម

១១- ស្លឹកខ្ទឹម ១/២ ចាន​ចង្កឹះ

១២- ស្លឹក​កន្ទ្រោក ១ ដើម

១៣- ស្លឹក​ក្រូចសើច ២ សន្លឹក

១៤- ទឹកត្រី ១ ស្លាបព្រាបាយ

១៥- ស្ករស ១ ស្លាបព្រាបាយ

១៦- អំបិល ១/២ ស្លាបព្រាកាហ្វេ

១៧- ម្សៅស៊ុប​មាន់ ១/២ ស្លាបព្រាកាហ្វេ

១៨- ប្រេងឆា ១ ស្លាបព្រាបាយ

‪‎៙ របៀប​ធ្វើ‬ ៖

១- សាច់​ទា (យក​លាយ​ខ្លាញ់) ហាន់​បន្ទះ​ស្តើងៗ

២- យក​ត្បាល់​បុក គ្រឿង​ឲ្យ​ម៉ដ្ឋ​ទុក​មួយ​អន្លើ

៣- ម្ទេសហាវៃ ខ្ទឹមបារាំង ម្ទេស​ក្រហម ហាន់​ដុំ​ល្មម​បញ្ឆិតៗ ជីរ​ម្រះព្រៅ​បេះ​លាង​ទឹក​ឲ្យ​ស្អាត។

៤- យក​ឆ្នាំង​សម្ល​ដាក់​ខ្លាញ់​ឲ្យ​ក្តៅ បំពង​ខ្ទឹម​ឲ្យ​ឈ្ងុយ ចាក់​ប្រហុក និង គ្រឿង​ចូល​កូរ​​ឲ្យ​ឈ្ងុយ

៥- រួច​ចាក់​សាច់​ទា​ចូល​ឆា​ត្រលប់​ចុះ​ត្រលប់ ឡើង​ដាច់​​ទឹក​បន្តិច

៦- ​ទើប​បង់​គ្រឿង​ចូល​ដូចជា : ទឹកត្រី ស្ករស អំបិល ម្សៅស៊ុប​មាន់ រំងាស់​ឲ្យ​ចូល​ជាតិ​បន្តិច​ទើប​បង់​បន្លែ​ចូល រំងាស់​បន្ត រហូត​ដល់​ទន់ បន្លែ​ ។

៧- ទើប​បង់​ស្លឹកខ្ទឹម (ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ)ចូល បន្ថែម​ទឹក ឲ្យ​ល្មម​ទុក​ឲ្យ​ពុះ​ទើប​ដាក់​បង់ ស្លឹក​កន្ទ្រោក និង ជីរ​ម្រះព្រៅ​ជាការស្រេច៕

No comments:

Post a Comment