ពង​ចំហុយ​បី​ពណ៌ (ស៊ុត ៣គ្រាប់) - Business Buddhism

Website

ពង​ចំហុយ​បី​ពណ៌ (ស៊ុត ៣គ្រាប់)

ចែករំលែកចំណេះដឹង

 



៙ គ្រឿងផ្សំ ៖

១- ពងមាន់ ឬ ពងទា2

២- ពង​ទា​ប្រៃ 1

៣- ពង​ទា ទឹកក្បុង 1

៤- ប្រេង​អូលីវ

៥- ស្លឹកខ្ទឹម

៦- ខ្ទឹមក្រហម

៧- ទឹកស៊ីអ៊ីវ

៨- ស្រា​សម្រាប់​ចម្អិន​អាហារ

៩- ម្សៅ​រ៉ុតឌី

១០- ស្ករស

១១- ក្រដាស​ស្តើង​ទ្រាប់​ចាន កុំ​អោយ​ពង​ជាប់​បាត​ចាន​ពេល​ចំហុយ (មិន​មាន​ក៏​មិន​អី)

៙ វិធី​ធ្វើ ៖

១/ យក​ពង​ទា រឺពងមាន់2គ្រាប់​គោះ​ដាក់​ចាន ដោយ​យក​ផ្នែក​ពណ៌ស ដាក់​ស្រា​ចូល​បន្តិច(ក)និង ក្រហម(ខ) ហើយ​យក​ចង្កឹះ​វ៉ៃ​អោយ​ស្មើ​ម៉ដ្ឋ​ល្អ ។

២/ យក​ពង​ទា​ប្រៃ និងពងទាទឹកក្បុងទៅស្ងោ៥នាទី ឆ្អិន ដួស​ត្រាំ​ទឹក​ត្រជាក់ បក​សំបក​ចេញ ហាន់​តូចៗ ពង​ប្រៃ​ហាន់​យក​ទាំង​ផ្នែក​ស​ដែល​ប្រៃ (គ)

៣/ ស្លឹក​ខ្ទឹម​ហាន់​ស្តើងៗ ឯង​ខ្ទឹម​ក្រហម​ហាន់​ស្តើងៗ​យក​ទៅ​បំពង (ឃ)

៤/ យក​ប្រេង​អូលីវ​លាប​លើ​បាត​ចាន​ជ្រៅ​សម្រាប់​ចំហុយ ហើយ​យក​ក្រដាស​ស្តើង​ទ្រាប់​ពី​លើ យក(គ)រៀប​ចូល​ក្នុង​ចាន ចាក់(ក)ចូល យកចំហ៊ុយ៥នាទី ទើប​រោយ(ឃ) ចាក់(ខ)ចូល បន្តចំអិន១០នាទីរហូតដល់ឆ្អិន។ ទុក​ត្រជាក់​ហាន់​ដាក់​ចាន​ស្អាត ទុក​ញាំ​ជាមួយ mayonnaise ឬ​ទឹកស៊ីអ៊ីវ​ចិន អ្វី​ផ្សេង​តាម​ចូលចិត្ត។

បញ្ជាក់ ៖ បើ​ពង​ទា​ប្រៃ​មិន​យក​ផ្នែក​ស​ដែល​ប្រៃ​ទេ យើង​ត្រូវ​យក​ពង​ទា​សាប​ផ្នែក​ស ដាក់គ្រឿង ស្ករ ទឹកស៊ីអ៊ីវ ម្សៅ​ស៊ុប​រ៉ុតឌី ដើម្បី​មាន​ឱជារស​ឆ្ងាញ់។

No comments:

Post a Comment