សមាធិ ដើម្បី​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​ - Business Buddhism

Website

សមាធិ ដើម្បី​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​

ចែករំលែកចំណេះដឹង
ប្រសិនបើ​លោកអ្នក​មាន​អារម្មណ៍ ថា​អស់កម្លាំង​ល្ហិតល្ហៃ​រាងកាយ​មិន​រវៀសរវៃ​ខួរក្បាល​ហាក់ដូចជា ស្មុគស្មាញ​នោះ​ណែ​នាំឱ្យ​សាកល្បង​បិទ​ត្រ​ចៀ​ក បិទ​ភ្នែក​ហើយ​កាត់ផ្តាច់​ការចាប់អារម្មណ៍​ពី​ពិភពលោក​ខាងក្រៅ​មួយរយៈ រួចហើយ​ចិត្ត​ផ្តោតទៅលើ​ខ្យល់​ដង្ហើម​ក្នុង​មួយថ្ងៃ​ត្រឹមតែ​៣-១២​នា​ទី ដោយ​ព្យាយាម​ធ្វើឱ្យបាន​រាល់ថ្ងៃ​នោះ​លោក​អ្នកនឹង​បានឃើញ​ពី​ភាពប្រែប្រួល​សុខភាព​បាន​រឹងមាំ​ខួរក្បាល​ស្រឡះ​ល្អ​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ ។ កា​រ​ធ្វើ​​សមាធិ​មាន​ច្រើន​វិធី​ដោយ​ការស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា ៖ ​ខួរក្បាល​ស្រឡះ​ល្អ ៖ លទ្ធផល​ពិសោធ​នៅឯ​បរទេស​បាន​រកឃើញ​ថា ការ​អង្គុយ​សមាធិ​ជួយ​បង្កើន​ប្រតិកម្ម​រលក​ខួរក្បាល​អាល់​ហ្វា និង​ធីតា (​រ​ល​ក​​អគ្គិសនី​ជួយ​កាត់បន្ថយ​ភាពច្របូកច្របល់​នៅក្នុង​ខួរក្បាល​ទើប​អាចធ្វើឱ្យ​ចិត្តស្ងប់ និង​បាន​ធូរស្រាល​នៅក្នុង​អារម្មណ៍ ។ ចំណែក​ការហ្វឹកហាត់​វិ​ញ​​មិន​ពិបាក​ដូចជា​ការគិត​នោះទេ គ្រាន់តែ​ធ្វើ​សមាធិ​ឱ្យបាន​រាល់ថ្ងៃ​រយៈពេល​២​ខែ ចំណែក​ផ្សេងៗ​នៃ​ស្នូល​សរសៃប្រសាទ​នឹង​បាន​រឹងមាំ​ឡើងវិញ ។ ​អារម្មណ៍ល្អ ៖ ការហ្វឹកហាត់​សមាធិ​រាល់ថ្ងៃ ខួរក្បាល​ត្រង់​ចំណែក​មាន​តួនាទី​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ល្អ​នឹង​លែង​គិត​ច្របូកច្របល់ ។ ការធ្វើ​សមាធិ ប្រ​ភេទ​ខ្លះទៀត ​ជួយ​បង្កើត​សាច់ដុំ​ខួរក្បាល​ត្រង់​ចំណែក កណ្តាល​ដែល​ញក់​ព័ន្ធ​ជាមួយ​អារម្មណ៍​យល់ចិត្ត​យល់​ថ្លើម​យកចិត្តទុកដាក់​ទៅលើ​អ្ន​ក​ដ​ទៃ និងមិនចេះ​ខ្លាចញញើត នោះ​លោកអ្នក​អាច​គ្រប់គ្រង​អារម្មណ៍​បាន​កាន់តែ​ល្អ​ឡើង និង​លែង​មើល​ឃើញតែ​ប្រយោជន៍​ផ្ទាល់ខ្លួន នៅ​ទីបំផុត​ក៏​ប្រែ​​ក្លាយទៅជា មនុស្ស​ម្នាក់​គួរឱ្យ​រស់នៅ​ក្បែរ​បំផុត ។​ ​សួត និង​បេះដូង​រឹងមាំ ៖ សមាធិ​ជា​វិធី​មួយ​ដ៏​វិសេស​ក្រៃលែង ព្រោះ​វា​ជួយ​គ្រប់គ្រង​ប្រតិកម្ម នៃ​ប្រព័ន្ធ​សរសៃប្រសាទ​ឈ្មោះ​បា​រ៉ា​ស៊ីម​ប៉ា​តេ​ទិ​ក ដែ​ល​ជា​ចំណែក​មួយ​គ្រប់គ្រង​សភាវៈ​សម្រាក​ឬ​ស្ងៀមស្ងប់ (​មួយផ្នែក​ទៀត​នៃ​ប្រតិកម្ម គឺ​រាងកាយ​នឹង​បញ្ជា​ឱ្យ​តបស្នង​បែប​តទល់​ឬ​ចៀសវាង​) ។ ចំ​ណែ​ក​សួត វិញ​ទទួលបាន​អុកស៊ីហ្សែន​កើនឡើង និង​ចង្វាក់បេះដូង​ចាប់ផ្តើម​លោត​ចុះខ្សោយ​ហើយ​ជួយ​កាត់បន្ថយ​បន្ទុក​ការងារ​ធ្ងន់ធ្ងរ​របស់​ស​រ​សៃ​ឈាម ។ ការ​អង្គុយ​សមាធិ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន​រហូតដល់​ទៅ​៤​ចំណុច ជាពិសេស​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កាត់បន្ថយ​ជំងឺ​បេះ​ដូង ។​ ​ជួយ​ឱ្យ​ធូរស្រាល​បាន​ពេញទំហឹង ៖ ការធ្វើ​សមាធិ​បាន​រាល់ថ្ងៃ​ជួយ​បង្កើន​ចរន្តឈាមរ​ត់ទៅ​ចិញ្ចឹម​ខួរក្បាល ជួយ​កាត់បន្ថយ​អារម្មណ៍​ខ្វាយខ្វល់​ធ្វើ​ឱ្យ​​ធូរស្រាល​ផ្លូវចិត្ត (​បើ​ចរន្តឈាម​រត់​ទៅកាន់​ខួរក្បាល​បាន​កាន់តែ​ល្អ​ការចងចាំ​ក៏បាន​ល្អប្រសើរ​ទៅតាម​នោះដែរ​) ។​ ​ជួយ​គ្រប់គ្រង​ចំណង់ ៖ លោកអ្នក​ដឹង​ដែរ​ទេ​ថា ការ​អង្គុយ​សមាធិ​រាល់ថ្ងៃ​វា​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​សរសៃឈាម​ដែលជា​ដើមចម​នៃ​រោ​គ ទឹកនោមផ្អែម ជាពិសេស​ជួយ​កាត់បន្ថយ​នូវ​ចំណង់​អាហារ​ប្រៃ​បាន​ទៀតផង ។​ ​ប្រព័ន្ធ​ការពារ​រាងកាយ​បាន​រឹងមាំ ៖ ទ្រឹស្តី​មួយ​ដែល​ញក់​ព័ន្ធ​នឹង​ការ​អង្គុយ​សមាធិ​បាន​ញេ​ល​ថា ការ​អង្គុយ សមាធិ​ជួយ​កាត់បន្ថយ​គំនិត​ក្នុង​ផ្លូវ​អ​វិ​ជ្ជ​មា​ន ដែល​ជះ​ផល​អាក្រក់​ដល់​ប្រព័ន្ធ​ការ​ញរ​រាងកាយ ។ ចំណែក​ទ្រឹស្តី​មួយទៀត​បាន​ពោលថា ការធ្វើ​សមាធិ​ជួយ​ភ្ញោ​ច​ឱ្យ​រាងកាយ​ផលិត​ប្រព័ន្ធ​ទ​ប់​ទល់​រោគា​កាន់តែ​រឹងមាំ​ឡើង ។ លើសពីនេះទៅទៀត​ក្រុម​អ្នក​ពិសោធ​បាន​ប្រាប់​បន្ថែមទៀតថា អ្នក​អង្គុយ​សមាធិ​រាល់ថ្ងៃ​រាងកាយ​នឹង​មាំមួន​ហើ​យ​​ធន់​នឹង​ការឆ្លង​មេរោគ ព្រមទាំង​អាច​គ្រប់គ្រង​អារម្មណ៍​ឈឺចាប់​នៅពេល​មាន​របួស​ទៀតផង ៕http://www.kntnews.com

No comments:

Post a Comment