សម្លម្ជូរ​ភ្នំពេញ (ត្រីរ៉ស់​ ៤ ​ខាំ) - Business Buddhism

Website

សម្លម្ជូរ​ភ្នំពេញ (ត្រីរ៉ស់​ ៤ ​ខាំ)

ចែករំលែកចំណេះដឹង


៙ គ្រឿង​ផ្សំ

១- ត្រីរ៉ស់​ ៤ ​ខាំ

២- ប៉េងប៉ោះ​ ១ ផ្លែ​

៣- ត្រឡាច​ កន្លះ​ផ្លែតូច​

៤- ក្រអៅ​ឈូក ​២ ​ដើម ​

៥- ម្នាស់​ ១ ​ចំ​ហៀង ​

៦- ខ្ទឹមស​ ៥ ​គ្រាប់​

៧- អំពិល​ទុំ ​១ ​កូនចាន​

៨- ស្ករស​ ២ ​ស្លាប​ព្រាបាយ​

៩- ម្សៅស៊ុប​ ១ ​ស្លាបព្រាបាយ​

១០- ជីរ​សម្ល​ម្ជូរ​យួន​ (​ជី​រនាងវង​ ជីរណា​ ស្លឹកខ្ទឹម ​ម្អម)​

៙ ‪វិធី​ធ្វើ‬ ៖ 

១- ត្រីហាន់​ជាកង់​​ៗ​ ប៉េងប៉ោះ​ហាន់ជា​ចំណិត​ ក្រអៅ​ឈូក​និងត្រឡាច​កាត់ជា​កង់​​ៗ ​ជីរសម្ល​ម្ជូរយួន ​ត្រូវហាន់​ឲ្យ​តូច​​ៗ ខ្ទឹមស ​ចិញ្រ្ចាំ ​ហើយបំពង ​អំពិល​ទុំជ្រុំ​យកទឹក​។​ 


២- ដាំទឹក​ឲ្យពុះ​ បង់ត្រី​ ម្នាស់​ ប៉េងប៉ោះ ​ក្រអៅឈូក​ ត្រឡាច ​ទឹកត្រី ​ស្ករស​ ម្សៅស៊ុប​ទឹកអំពិល​ទុំ ​ពេលទឹក​ពុះដាក់ជីរ ​“​សម្លម្ជូរភ្នំពេញ​” ​ចូល ​ជាការស្រេច​៕​

No comments:

Post a Comment