១៣ ទស្សនៈយុទ្ធសាស្រ្តជីវិត និងភាពជាអ្នកដឹកនាំ
១. ស្គាល់ខ្លួនឯង៖ អ្នកមិនចាំបាច់ពូកែជាងគេគ្រប់រឿងនោះទេ សំខាន់ត្រូវស្គាល់ពីចំណុចខ្លាំងរបស់ខ្លួនឯង ហើយចេះប្រើប្រាស់វាឱ្យត្រូវកន្លែង។
២. ភាពបត់បែន៖ មនុស្សឆ្លាតត្រូវចេះមើលកាលៈទេសៈ ពេលខ្លះត្រូវតឹងរ៉ឹង ពេលខ្លះត្រូវបន្ធូរបន្ថយ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
៣. រៀនពីគូប្រកួត៖ គូប្រកួតមិនមែនត្រឹមតែជាសត្រូវឡើយ តែជាគ្រូដែលធ្វើឱ្យអ្នកមើលឃើញពីវិធីសាស្រ្តក្នុងការអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើង។
៤. គិតមុនគូរ៖ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះនៅក្នុងការប្រកួតដ៏ធំ ភាពរអន្ទះរអានអាចធ្វើឱ្យអ្នកចាញ់ទាំងស្រុងលើក្ដារអុក។
៥. កុំបោះបង់៖ ការចេះយកខ្លួនរស់ គឺជាយុទ្ធសាស្រ្តដ៏សំខាន់។ ដរាបណាអ្នកនៅតែមិនព្រមចុះចាញ់ ល្បែងជីវិតមួយនេះនៅតែអាចត្រឡប់មកឈ្នះវិញបានជានិច្ច។
៦. ឥរិយាបថរឹងមាំ៖ ឥរិយាបថជាអ្នកដឹកនាំត្រូវតែរឹងមាំ ឈរឱ្យត្រង់ ពើងទ្រូងឡើង នោះផ្លូវចិត្តរបស់អ្នកនឹងស្ងប់ល្អ ហើយការសម្រេចចិត្តក៏កាន់តែមានប្រសិទ្ធភាព។
៧. កម្លាំងចិត្ត៖ ទោះបីជាស្ថានការណ៍អាក្រក់យ៉ាងណាក៏ដោយ ត្រូវតែញញឹមតស៊ូជានិច្ច ព្រោះកម្លាំងចិត្តគឺជាអាវុធដ៏មុតស្រួចបំផុតរបស់មនុស្សដែលមិនព្រមចុះចាញ់។
៨. មេរៀនពីបរាជ័យ៖ បរាជ័យគឺជាមេរៀនក្នុងសមរភូមិជីវិត វាបង្រៀនយើងឱ្យចេះរៀបចំយុទ្ធសាស្រ្តដើរអុកនៅពេលក្រោយ ដើម្បីទទួលបានជ័យជម្នះ។
៩. ការថែរក្សាសមិទ្ធផល៖ ការដណ្ដើមយកជ័យជម្នះជារឿងពិបាកទៅហើយ តែការរក្សាសមិទ្ធផលដែលបានមក កាន់តែពិបាកជាងនេះទៅទៀត ដូច្នេះអ្នកត្រូវចេះថែរក្សាវាឱ្យបានល្អ។
១០. សារៈសំខាន់នៃយុទ្ធសាស្ត្រ៖ យុទ្ធសាស្រ្តគឺជារឿងសំខាន់បំផុត ព្រោះបើសិនជាអ្នកចាប់ផ្ដើមខុសផ្លូវ ទោះបីជាខិតខំប្រឹងប្រែងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ប្រហែលជាមិនអាចដើរទៅដល់គោលដៅឡើយ។
១១. ហ៊ានខុសប្លែក៖ អ្នកត្រូវតែហ៊ានធ្វើអ្វីដែលប្លែកពីគេ ព្រោះអ្នកដែលឈ្នះនៅក្នុងការប្រកួតធំៗ ច្រើនតែមិនដើរតាមគន្លងផ្លូវដែលមនុស្សភាគច្រើនជ្រើសរើសនោះទេ។
១២. ធ្វើជាម្ចាស់ជោគវាសនាខ្លួនឯង៖ ពេលខ្លះ "ការធ្វើជាក្បាលឆ្កែ ប្រសើរជាងធ្វើជាកន្ទុយរាជសីហ៍" ព្រោះយ៉ាងហោចណាស់ អ្នកនៅតែអាចគ្រប់គ្រងជោគវាសនា
និងល្បែងជីវិតខ្លួនឯងបាន។
១៣. ទន់ភ្លន់តែមិនទន់ខ្សោយ៖ អ្នកត្រូវចេះទន់ភ្លន់ តែមិនត្រូវទន់ខ្សោយឡើយ។ ត្រូវចេះដាក់ខ្លួន ប៉ុន្តែកុំបណ្ដោយឱ្យអ្នកណាមកជាន់ឈ្លីបានឱ្យសោះ។
លន់-Lun @អ្នកគាំទ្រពេញនិយម
#ប្រែសម្រួលដោយអេតមីន
























































