ពុទ្ធសាសនា និងសិទ្ធិមនុស្សបានចូលរួមចំណែកក្នុងកការរៀបចំសង្គមដូចតទៅ
ក.ពុទ្ធសាសនាបានរួមចំណែកក្នុងការរៀបចំសង្គមខ្មែរដោយ
+ ក្នុងវិស័យអប់រំ
- អប់រំមនុស្សឱ្យមានជំនឿលើកម្មផល បុណ្យបាប
- អប់រំមនុស្សឱ្យវៀរចាកអំពើអាក្រក់គ្រប់បែបយ៉ាង
- អប់រំឱ្យយល់អំពីមូលហេតុដែលនាំឱ្យមានទុក្ខ គឺលោភៈ ទោសៈ និងមោហៈ ឱ្យចេះរំលត់ទុក
- ឱ្យចេះស្រឡាញ់អាណិត ជួយគ្នា មានសាមគ្គីគ្នា បំបាត់វណ្ណៈ មិនរើសអើង។
+ វិស័យសង្គមកិច្ច
- សម័យបុរាព ព្រះសង្ឃជាគ្រូពេទ្យព្យាបាលជំងឺ
- ព្រះសង្ឃជាវិស្វករខាងជំនាញផ្សេងៗ
- ព្រះសង្ឃជាអ្នកបំផុសឱ្យមានចលនាកសាងស្ថាបនា សមិទ្ធផលផ្សេងៗដោយផ្អែកលើជំនឿ ដុចជា សាលារៀន មន្ទីរពេទ្យ លើកផ្លូវផ្នល់ ជីកស្រះ សង់ស្ពានជាដើម។
+ វិស័យសេដ្ឋកិច្ច : វត្តអារាមជាជំរកនៃទុរគតជន និងផ្ដល់ស្បៀងចិញ្ចឹមដល់កុមារកំព្រា ផ្ដល់កន្លែងស្នាក់នៅដល់សិស្ស និស្សិតក្រីក្រ។
+ វិស័យវប្បធម៌ : វត្តអារាមជាមជ្ឈមណ្ឌលរក្សាទុកនូវវប្បធម៌ប្រពៃណី អក្សរសាស្ត្រជាតិ សិល្បៈ។
+ វិស័យនយោបាយ : ធម្មយាត្រារបស់ព្រះសង្ឃដើម្បីទាមទារសន្តិភាព ទាមទារការចរចារ បំបាត់អំពើហិង្សាគ្រប់បែបយ៉ាង ពង្រីកវប្បធម៌សន្តិភាព។
ខ. សិទ្ធិមនុស្សបានរៀបចំសង្គមដោយ
- អប់រំមនុស្សឱ្យមានចិត្តមេត្តា អាណិតអាសូរ ចេះងត់ឱនឱ្យគ្នា
- ឱ្យយល់ពីតម្លៃរបស់មនុស្ស
- ឱ្យស្គាល់ពីសិទ្ធិរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃ
- មិនឱ្យប្រព្រឹត្តហួសព្រំដែននៃសិទ្ធិរបស់ខ្លួន...។
























































