ទស្សនវិស័យព្រះពុទ្ធសាសនា និងសេដ្ឋកិច្ច
ព្រះពុទ្ធសាសនា ជាសាសនាដែលបង្រៀនមនុស្សអោយដោះស្រាយបញ្ហាតាមតម្លៃសីលធម៍ តែក៍ពុំបានមើលរំលងបញ្ហាសេដ្ឋកិច្ចទេ។ ពុទ្ធសាសនាបានបង្រៀនមនុស្សអោយដោះស្រាយបញ្ហាដែលចោទមកលើខ្លួនឯងជាមុន ដូចជាកុំរវល់នៅក្នុងគំនិតយឺត គំនិតបណ្តែតបណ្តោយទុកពេលអោយមនុស្សក្នុងលោកធ្វើអំពើល្អទាំងអស់មុនទើបសម្រេចធ្វើតាមក្រោយ។ ក្នុងបណ្តាបញ្ហាដែលចោទដល់ជីវិតរបស់មនុស្ស គឺបញ្ហាសេដ្ឋកិច្ចជាបញ្ហាដែលចោទមុនគេ ហើយកើតមានរឿងជារឿយៗ ជួនកាលមានលក្ខណះធ្ងន់ធ្ងរទៀតផង។
ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាបានចែកចេញជាពីរផ្នែកគឺ៖
១. ផ្នែកសេដ្ឋកិច្ចជាន់ទាប៖ ទាក់ទងនឹងសេដ្ឋកិច្ចផ្ទាល់ខ្លួនម្នាក់ៗ ឬគ្រួសារ
២. ផ្នែកសេដ្ឋកិច្ចជានខ្ពស់៖ ព្យាយាមធ្វើជាចៅហ្វាយនៃសេចក្តីត្រូវការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់អោយឈ្មោះថា “ បរមត្ថប្រយោជន៍ “ ដោយមានលំដាប់រៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មី និងសេដ្ឋកិច្ចសម្រាប់ជីវិតព្រះនិព្វាន។



























































