ចូរបង្ហាញពីទស្សនវិស័យពុទ្ធសាសនាស្តីពីសិទ្ធិសេដ្ឋកិច្ច ? - Business Buddhism



ចូរបង្ហាញពីទស្សនវិស័យពុទ្ធសាសនាស្តីពីសិទ្ធិសេដ្ឋកិច្ច ?

សូមជួយចែករំលែកចំណេះដឹង

ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកចេញជាពីរផ្នែកគឺ ៖

  1. ផ្នែកសេដ្ឋកិច្ច​ជាន់ទាប : ជាការទាក់ទង់ជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារទូទៅដូចជា ៖
  • ការតាំងខ្លួននៅក្នុងឋានៈមាំទាំ តាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ៤ប្រការគឺ ​ប្រការ១ ការសំភី សង្វាតស្វែងរកទ្រព្យ គឺគ្រប់គ្រងប្រភេទទាំងមានរូប និងគ្មានរូប ។ប្រការ២ ការចេះស្គាល់របៀបទុកដាក់ទ្រព្យ សម្បត្តិឬចេះសន្សំសំចៃ ។ ប្រការ៣ការចវសេពគប់មិត្តសំឡាញ់ ចេះកែប្រែមិត្ត អាក្រក់ឲ្យទៅជាមិត្តល្អ ។ប្រការ៤ ការបចេះចាយវាយទ្រព្យតាមសម​​គួរ និងចេះរៀនរស់ក្នុងភាពសន្តោស ។
  • ការវៀរចាកអបាយមុខ៤ប្រការ ដែលនាំឲ្យរលាយទ្រព្យមាន ល្បែង ស្រី​ ស្រា ល្បែងស៊ីសង សេពគប់មិត្តអាក្រក់ មិនចេះកែប្រែមិត្តឲ្យទៅជា ​មនុស្សល្អ​ ។
  • ការប្រកាន់សុខ៤ប្រការ គឺទី១ សុខកើតពីការ មានទ្រព្យដែលបានពីកម្លាំងធ្វើការផ្ទាល់ខ្លួន​ ទី២ សុខកើតពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទី៣សុខកើតពីការមិនជំពាក់បំណុលគេ និងទី៤ សុខកើតពីការប្រកបអាជីវកម្មដែលគ្មានទោស ។
  1. ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ : ព្រះសម្មាសម្ពុទ្ធទ្រង់ឲ្យឈ្មោះថា បរមត្ថប្រយោជន៍ ដែលថាមនុស្សម្នាក់ៗត្រូវតែព្យាយាមលុះត្រា តែបានសម្រេចពីសេដ្ឋកិច្ចកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដើម្បីសុខស្រួលដល់ជីវិតខ្លួនពោលគឺ ខិតខំធ្វើសេដ្ឋកិច្ចសម្រាប់ជីវិត បច្ចុប្បន្ន ​សម្រាប់ជីវិតថ្មី និងសម្រាប់ជីវិតអនាគត់ជាតិ ។

 

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត