ពាក្យថា “សង្ក្រាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរ នេះបើតាមសិលាចារឹក Ka១៧ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពាក្យថា “សង្ក្រាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរ នេះបើតាមសិលាចារឹក Ka១៧

ចែករំលែកចំណេះដឹង

 ពាក្យថា “សង្ក្រាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរ នេះបើតាមសិលាចារឹក Ka១៧។

យោងតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត «សង្ក្រាន្ត» មានដើមកំណើតមកពីពាក្យ «សង្រ្កាន្តិ» ក្នុងភាសាសំស្រ្កឹត មានន័យថា «ដំណើរឃ្លាតចាកទី ការឈាន ចូលដល់ ដំណើរដែលព្រះអាទិត្យចរចូលដល់ទីមួយជុំរាសីចក្រ គឺសំដៅដល់ដំណើរដែលដើម និងចុងនៃរាសីចក្រជួបគ្នា ពេញគម្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី) នៃពិធីចូលឆ្នាំថ្មី» ។ 

ពាក្យ «សង្ក្រាន្ត» ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅអំឡុងសតវត្សរ៍ទី៨ ទូទាំងបណ្តាប្រទេសដែលបានទទួលឥទ្ធិពលពីភាសាសំស្ក្រឹត ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ដែលបុព្វបុរសនាសម័យអាណាចក្រខ្មែរ បានប្រើ-ប្រាស់ក្នុងពហុបំណងបង្ហាញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី រៀបដង្វាយថ្វាយគ្រូបុរោហិតក្នុងឆ្នាំ ដែលត្រូវបានលាតត្រដាងនៅតាមសិលាចារឹកនៃប្រាសាទជាច្រើន និងដើម្បីសម្គាល់ដល់ពេលវេលាដែលពួកគេត្រូវចូលរួមប្រារព្ធពិធីបុណ្យឆ្លងឆ្នាំរួមដំណាលគ្នា។ 

មកទល់បច្ចុប្បន្ន ប្រជាជាតិខ្មែរតែងនាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថី្ម ជារៀងរាល់ឆ្នាំ ដែលបង្កប់នូវអត្ថន័យវប្បធម៌ ប្រពៃណី និងប្រវតិ្ដសាស្ដ្រយ៉ាងជ្រាលជ្រៅ ដោយពុំត្រឹមតែជាឱកាសក្នុងការអបអរសាទរការយាងចុះរបស់ទេវតាឆ្នាំថ្មីប៉ុណ្ណោះទេ តែជាវេលាដែលប្រជាជនកម្ពុជាអាចរំដោះ ផ្ដាច់គ្រោះពីឆ្នាំចាស់ និងជួបជុំក្រុមគ្រួសារទទួលមង្គលសម្រាប់ឆ្នាំថ្មី។ សកម្មភាពគោលរួមមាន ការសម្អាតផ្ទះសម្បែងអមជាមួយនឹងប្រពៃណីព្យួរគោមផ្កាយ ការរាំលេងកម្សាន្ត ការលេងល្បែង ប្រជាប្រិយខ្មែរ និងពិធីសាសនានានា ក្នុងឱកាសជួបជុំញាតិមិត្តគ្រប់ភូមិដ្ឋាន និងតាមទីវត្តអារាមទូទាំងព្រះរាជាណាចក្រ។

No comments:

Post a Comment