បុណ្យចូលឆ្នាំខ្មែរ ( ចំណេះដឹងខ្លះៗ) - Business Buddhism


ថ្ងៃ ច័ន្ទ ទី 07 ខែ មេសា ឆ្នាំ 2025

demo-image

បុណ្យចូលឆ្នាំខ្មែរ ( ចំណេះដឹងខ្លះៗ)

ចែករំលែកចំណេះដឹង
angkran%20or%20Songkran%20in%20Khmer%20empire%27s%20inscriptions%20%282%29
angkran%20or%20Songkran%20in%20Khmer%20empire%27s%20inscriptions%20%283%29
angkran%20or%20Songkran%20in%20Khmer%20empire%27s%20inscriptions%20%284%29
angkran%20or%20Songkran%20in%20Khmer%20empire%27s%20inscriptions%20%285%29
#បុណ្យចូលឆ្នាំខ្មែរ ( ចំណេះដឹងខ្លះៗ)
-តេីគេប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅពេលណា?ដេីម្បីអ្វី?
+គេប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំនៅនាថ្ងៃទី១៣ ឬ១៤ខែមេសា(ខែចេត្រ)។
ពិធីបុណ្យនេះមានរយៈពេលបី(៣)ថ្ងៃ។ ប្រទេសកម្ពុជា បានចាត់ទុកបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ។
#កាលដេីមឡេីយ: គេប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅដំណាច់ខែធ្នូ(កត្តិក-មិគសិរ)
ប៉ុន្តែដោយសារតែក្នុងពេលដែលប្រជាកសិករមិនទាន់បញ្ចប់ការប្រមូលផលកសិកម្ម ទេីបគេលេីកពិធីបុណ្យនេះទៅធ្វេីនៅ
ខែមេសាវិញ។
គេធ្វេីពិធីបុណ្យចូលឆ្នាំ ដេីម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី
និង អបអរសាទរការបញ្ចប់ការងារប្រមូលផលរបស់ប្រជាក-
សិករ។ គេចែកថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំជាបី គឺ ថ្ងៃទី១ហៅថា
#ថ្ងៃចូលឆ្នាំ ថ្ងៃទី២ ហៅថា #វារវ័នបត ថ្ងៃទី៣ ហៅថា
#វារឡេីងស័ក
តើពេលណាទើបពុទ្ធសករាជប្តូរទៅ២៥៦៤?
=============2753==========
ខ្ញុំតែងតែលើកជាសំណួរថាតើពិធីបុណ្យចូលឆ្នាំខ្មែរ ជាការចូលនៃសករាជអ្វី?
តាមការពិត ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាការចូលនៃចុល្លសករាជ និង មហាសករាជ តែប៉ុណ្ណោះ មិនមែនជាការចូលនៃពុទ្ធសករាជទេ។ ពាក្យថា ឯកស័ក ទោស័ក ត្រីស័ក ជាដើម ក៏ពាក់ព័ន្ធតែជាមួយនឹង ចុល្លសករាជ និង មហាសករាជដែរ មិនពាក់ព័ន្ធនឹង ពុទ្ធសករាជនិងគ្រឹស្តសករាជឡើយ។
ពុទ្ធសករាជថ្មី ចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ខាងមុខ​នេះ​។
ចុះហេតុអ្វី បានជាពិធីបុណ្យចូលឆ្នាំខ្មែរ គេនាំគ្នាសរសេរថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ព.ស.២៥៦៤? ត្រង់ចំណុចនេះគឺថា គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ សម្រេចឱ្យប្រើដូច្នេះ ព្រោះខុសគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នឹងដល់ពុទ្ធសករាជថ្មីហើយ គឺត្រូវចូលទៅឆ្នាំថ្មីឲ្យហើយ ប៉ុន្តែក្នុងការសរសេរកាលបរិច្ឆេទផ្លូវការ គឺត្រូវរង់ចាំរហូតដល់ថ្ងៃ១រោច ខែពិសាខ ទើបអាចប្តូរបាន។ ព.ស. រាប់ចាប់ពីព្រះពុទ្ធបរិនិព្វានហើយមួយថ្ងៃ។ បើយើងគិតថាថ្ងៃទី៦ជាថ្ងៃវិសាខបុណ្ណមី នោះថ្ងៃ៧ ព.ស. ២៥៦៤ ។
=================
តាមឯកសារ (ជីវតាក្វាន់) ជាវ តាគ័ន
បញ្ជាក់ថា៖ខ្មែរយើងមានពិធីចូលឆ្នាំតាំងពីបុព្វបុរាណតមក ដោយកំណត់ ខែមិគសិរជាខាងដើម និងខែកក្តិកជាខាងចុង រាល់បម្លាស់ខែកក្តិកចូលខែមិគសិរគឺតែប្រារពពិធីចូលឆ្នាំ។
លុះក្រោយមកដល់រជ្ជកាលស្តេចបុទុមសូរវង្ស ដោយទ្រង់​ឈ្វេង​យល់ថា ខែនោះជាខែរវល់ច្រើនរឿងកសិកម្ម ប្រជាជនក៏ចូលរួមសប្បាយមិនទូលំទូលាយ ដោយមានការបារម្មណ៍រឿងកសិផលជាពន់ពេក ហើយមានអាកាសធាតុពុំសមគួរទៀតផងនោះ ទ្រង់ក៏សម្រេចព្រះទ័យលើកពិធីចូលឆ្នាំនេះមកខែចេត្រវិញគឺតាំងពី ថ្ងៃច័ន្ទ១២កើតខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស. ១៦៣៩ គ. ស.ឆ្នាំ១១៨៣មករហូតបច្ចុប្បន្ន។
បេី​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះ​សង្ឃ​រាជ​ជោតញ្ញោណោ​ ជួន​ ​ណាត​ ទំព័រ​១០៤៩​ និយាយ​អំពី​មាត្រា​នៃ​រង្វាស់​ចន្ទ​គតិ​គឺ​មាន​កំណត់​ នក្សត្រ​ឫក្ស​ មាន​១២​គឺ​ មិគសិរ​ឫក្ស​ខាង​ដេីម​ និង​ កត្តិក​ឫក្ស​ ខាង​ចុង​ ជា​មួយ​ឆ្នាំ​នៃ​ចន្ទ​គតិ​ មាន​ ៣៥៤ថ្ងៃ​,បេី​ឆ្នាំ​មាន​អធិក​មាស​ចន្រ្ទា​ធិមាស​(អធិក​វារៈ)​មាន​៣៥៥ថ្ងៃ​ ដែល​ជា​ឆ្នាំ​អធិក​មាស​។
ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​គឺ​ត្រូវ​បាន​ផ្លាស់ប្ដូរ​បន្តរ​មក​ទៀត​ដោយ​ព្រះ​បាទ​សម្ដេច​ ​ស្តេច​ព្រះ​ឱង្ការ​ ព្រះ​ហរិរក្ស​រាមាឥស្សរាធិមតី​ អង្គ​ឌួង​ នា​ថ្ងៃ​ ៤​កេីត​ ខែ​ ចែត្រ​ ព.ស.២៣៩៦,​គ.ស.១៨៥២,ម.ស.១៧៧៤​,ច.ស.​ ១២១៤​ នៅមុខ​ព្រះ​រាជ​វង្សានុវង្ស​ សេនាបតី​មន្រ្ដី​រាជ​ការ​ ថា​ឱ្យ​ចូល​ឆ្នាំ​ថ្មី​ រៀប​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ និង​លេង​ល្បែង​នក្ខត្តឫក្ស​ ផ្សេង​ៗ​គ្រប់​៣​ថ្ងៃ​ ។
1f449ត្រង់នេះគឺត្រឹមត្រូវហើយព្រោះនៅក្នុងសករាជទាំងអស់មានបួនគឺ1f449ពុទ្ធសករាជកើតក្រោយពេលព្រះពុទ្ធទ្រង់បរិនិព្វានមកដល់ឥឡូវ
1f449គ្រឹស្តសករាជចាប់រាប់ពីពេលដែលព្រះយេស៊ូកើត(តែតាមគម្ពីរវចនាធិប្បាយពិស្ដារក្បាលទី១១ទំព័រ១០៤ក៏បានបញ្ជាក់ដែរថាគ្មាននរណាម្នាក់ដឹងថាព្រះយេស៊ូកើតនៅឆ្នាំណាពិតប្រាកដឡើយតែក៏មានការបញ្ជាក់មួយចំនួនថាព្រះយេស៊ូគ្រឹស្តកើតនៅថ្ងៃទី២៥ធ្នូរវាងព.ស.៥៤៣ឆ្នាំនេះបើតាមសៀវភៅប្រៀបធៀបសាសនារបស់លោក ត្រង ហៀងបោះពុម្ពឆ្នាំ២០០២ពីរាជធានីភ្នំពេញ)គឺមាន័យថាគ្រឹស្តសករាជកើតក្រោយព.ស.៥៤៣ឆ្នាំគឺក្នុងឆ្នាំព.ស.៥៤៤នោះឆ្នាំគ.ស.រាប់ជាទី១
1f449មហាសករាជចាប់រាប់ក្រោយព.ស.៦២០គឺក្នុងឆ្នាំព.ស៦២១នោះឆ្នាំមហាសករាជរាប់ជាទី១(ខ្មែរសម័យនគរធំប្រើមហាសករាជនេះ)
1f449ចុល្លសករាជចាប់ក្រោយព.ស.១១៨២ឆ្នាំគឺក្នុងឆ្នាំព.ស.១១៨៣នោះឆ្នាំចុល្លសករាជរាប់ជាទី១
1f449នៅមានស័កមួយទៀតដែលខ្មែរបញ្ញត្តិប្រើគួបនឹងឆ្នាំទាំង១២ដែលជាស័កខ្លីមានឈ្មោះនៃស័កទាំង១០គួបនិងឆ្នាំគេរាប់ដូចតទៅតែចាប់រាប់ពីឆ្នាំកុរមកមុនគឺ៖
ឆ្នាំកុរ ឯកស័ក=ស័កទី១
ឆ្នាំជូត ទោស័ក=ស័កទី២
ឆ្នាំឆ្លូវ ត្រីស័ក=ស័កទី៣
ឆ្នាំខាល ចត្វាស័ក=ស័កទី៤
ឆ្នាំថោះ បញ្ចស័ក=ស័កទី៥
ឆ្នាំរោង ឆស័ក=ស័កទី៦
ឆ្នាំម្សាញ់ សប្ដស័ក=ស័កទី៧
ឆ្នាំមមី អដ្ឋស័ក=ស័កទី៨
ឆ្នាំមមេ នព្វស័ក=ស័កទី៩
ឆ្នាំវក សំរឹទ្ធិស័ក=ស័កសូន្យ(0)ត្រង់នេះស័កមា១០ឯឆ្នាំមាន១២លុះដល់សំរឹទ្ធិស័កត្រូវចាប់រាប់ពីឆ្នាំរកាជាឯកស័កជាថ្មីតទៅទៀត។ហើយស័កខ្លីដែលប្រើគួបនឹងឆ្នាំទាំង១២នេះគេប្រើឡើងតាំងឆ្នាំទី១នៃចុល្លសករាជមកម៉្លេះដែលកាលនោះត្រូវនឹងឆ្នាំកុរដូចនេះត្រូវផ្លាស់ឈ្មោះឆ្នាំពីឆ្នាំជូតដល់ឆ្នាំកុរក្នុងថ្ងៃដែលព្រះអាទិត្យគោចរចូលកាន់មេសរាសីក្នុងថ្ងៃចូលឆ្នាំទីមួយគឺថ្ងៃមហាសង្រាន្ត។ដកស្រង់ចាកសៀវភៅ ព្រះរាជពិធីទ្វាទសមាស ភាគ១ របស់ពុទ្ធសាសនបណ្ឌិត្យ។
សូមទានជ្រាប និងសូមជ្រាប៕
ពិធីបុណ្យនេះប្រជាជនខ្មែរ ក្មេង ចាស់ ប្រុស ស្រី នាំគ្មារៀបចំ
ទទួលទេវតា យកចង្ហាន់រាប់(ដាក់)បាត្រ ប្រគេនដល់ព្រះសង្ឃ
និងលេងល្បែងកម្សាន្តផ្សេងៗៗ...។
- សូមប្រិយមិត្ត សាកល្បងគណនា
​ សករាជទាំង៦ ក្នុងទំនៀមខ្មែរ៖1f447
ឧទាហរណ៍ :
ឆ្នាំនេះ​ គ្រិស្តសករាជ 2020
2020 + 753 = ​រ៉ូមសករាជ ...... 2773
2020 + 633 = បុរាណសករាជ 2653
2020 + 543 = ពុទ្ធសករាជ ..... 2563
2020 - 78 . = មហាសករាជ .. 1942
2020 - 638 .= ចុល្លសករាជ .... 1382
ឧទាហរណ៍ :
ឆ្នាំនេះ​ ពុទ្ធសករាជ​ ​២៥៦៤
២៥៦៤ + 210 = រស.. 2774
២៥៦៤ + 90 . = បស. 2654
២៥៦៤ - 543. = គស. 2021
២៥៦៤ - 621. = មស.1943
២៥៦៤ -1181 = ចស.1383
___________________
DOEURM THEARA​

 

baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home