សូមអនុមោទនា ថ្ងៃបុណ្យមាឃបូជា!!! - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សូមអនុមោទនា ថ្ងៃបុណ្យមាឃបូជា!!!

ចែករំលែកចំណេះដឹង
សូមអនុមោទនា ថ្ងៃបុណ្យមាឃបូជា!!!
ថ្ងៃបុណ្យមាឃបូជា ចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជា ចាត់ជាថ្ងៃព្រះសង្ឃ ។
កាលបើជនណាមានចិត្តជ្រះថ្លា ចំពោះព្រះសាស្តាជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះអង្គហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិចមិនមែនឡើយ ។ ✨ម្នាលមាតលីទេវបុត្រ អ្នកចូរមក យើងទាំងឡាយនឹងទៅគោរពបូជាព្រះធាតុរបស់ព្រះសាស្តាឲ្យលើសលុប ជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ ។
កាលព្រះសម្ពុទ្ធ ឋិតនៅកី្ត បរិនិព្វានទៅកី្ត បើអ្នកតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថាសត្វលោក ទាំងឡាយ មានការតម្កល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិភពបាន ។ ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះ ព្រះសាស្តាទាំងឡាយណា ព្រះសាស្តាទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនជាច្រើន ។
…………………………..
សង្ឃឹមថា យើងម្នាក់ៗនិងអាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ អញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្ត​របស់ខ្លួន​ក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ជីវិតដល់​ពួកយើងទាំងអស់គ្នា។
🍃ចូរសមាទានរក្សាទុកនូវឱវាទទាំង៣ ៖ ១, ឈប់ធ្វេីអំពេីអាក្រក់(បាប)ទាំងពួង។ ២, ធ្វេីអំពេីល្អ (បុណ្យ) ឲ្យរឿយៗ។ ៣, រក្សាចិត្តឲ្យបរិសុទ្ធប្រពៃ។ ទេីបសមជាសាវកមានធម៌កត្តញ្ញូចំពោះព្រះពុទ្ធគ្រប់ព្រះអង្គ។🍃
ដោយអំណាចនៃបុញ្ញកិរិយាវត្ថុទាំងឡាយ ដែលបានប្រព្រឹត្តធ្វេី ក្នុងថ្ងៃនេះក្តី កន្លងរួចហេីយមកក្តី សូមឲ្យព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ បានជួបប្រទះតែនឹង សេចក្តីសុខចម្រើន គ្រប់ប្រការ និងសូមប្រកបដោយ ពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងសេចក្តីចម្រុងចម្រើន ជាភិយ្យោភាព រហូតដល់ព្រះនិព្វានជាទីអវសាន្ត កុំបីឃ្លៀងឃ្លាតឡើយ ។
🙏🙏🙏🌸🌸🌸
សូមកុសលចេតនា ក្នុងការផ្សព្វផ្សាយព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងហេីយដេាយល្អ ដេីម្បីឲ្យបុគ្គលទាំងឡាយ មានការយល់ដឹងបានត្រឹមត្រូវ ព្រមទាំងមានការប្រព្រឹត្តបដិបត្តិបានត្រឹមត្រូវល្អប្រសេីរឡេីង និងកាន់តែខ្ពស់ៗ ឡេីងទៀត សឹងជាហេតុ ជាបច្ច័យ នាំឲ្យព្រះធម៌ដែលព្រះដ៏មានព្រះភាគ បានទ្រង់ត្រាស់សម្តែងហេីយ មានការចម្រេីនរុងរឿង ជារៀងរហូតតទៅ ។
ដេាយអំណាចនៃសេចក្តីព្យាយាមនេះ ក៏សូមឲ្យ ព្រះពុទ្ធសាសនាឋិតថេរ គង់វង្សរីកចំរេីន គ្រប់ ៥០០០ ព្រះវស្សា កុំបី រលត់បាត់បង់ឡេីយ ៕
🙏🌸 សូមអនុមោទនាបុណ្យ!!

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត