ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ

ចែករំលែកចំណេះដឹង
ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ 🙏🙏🙏🌼🌼🌼
🌼ការអប់រំសតិប្បដ្ឋានវិបស្សនាគឺខណៈដឹងធម្មៈជាបច្ចុប្បន្ននៃសេចក្តីពឹតតាមទ្វារនិមួយៗនោះ។ តួសតិបញ្ញានុះឯងដែលចូលទៅលះនូវសេចក្តីប្រកាន់ក្នុងរឿងរ៉ាវនិងអារម្មណ៏ផ្សេងៗថាជារឿងរបស់ខ្លួន ។ កំណត់ដឹងបានទាន🙏 រឿងដែលកើតឡើងតាមទ្វារទាំង៦មួយខណៈៗនោះគ្រាន់តែជាអារម្មណ៏របស់មនោទ្វារនៃវិថីចិត្តនិងចិត្តដឹងនូវអារម្មណ៏នោះៗប៉ុណ្នោះហើយបង្កើតជាបច្ច័យអោយមានកិលេស កម្មនិង វិបាកកម្ម អស់មួយវដ្តសង្សាមកហើយរកទីបំផុតគ្មាន។ គឺដោយសារ អវិជ្ជា តណ្ហា និងឧបាទានក្ខ័ន្ធ ដែលជារឹសគុលនៃសេចក្តីទុក្ខនោះឯង។ ប្រសិនណាបញ្ញាបានយល់ដល់បរមត្ថពិតជាបានធូរស្រាលក្នុងអារម្មណ៏ដូចជាបានដកនូវបន្ទុកយ៉ាងធ្ងន់ដូចជាដកផ្ទាំងថ្មភ្នំមួយដុំចេញអំពីខ្លួនយ៉ាងដូច្នោះដែរ🙏🙏ពឹតប្រាកដណាស់ប្រសិនបានស្តាប់សិក្សាយល់ដល់បរមត្ថគឺមានត្រឹមតែ ចិត្ត ចេតសិក រូប ដែលមានកិរិយាប្រព្រឹត្តិទៅ ឃើញថា សូន្យចាកសត្វចាកបុគ្គល ដែលសង្ខាធម៏នោះមិនមែនជាយើង ជាខ្លួនយើង ជារបស់យើងហើយស្រេចុ។
🌼បញ្ញាចក្ខុកើតឡើងដោយវិបស្សនាញាណកំណត់ដឹងនូវ(នាមរូប)កើតអំពីហេតុនិងបច្ច័យគ្រប់ខណៈ ដែលកំពុងឃើញ កំពុងលឺ កំពុងដឹងក្លិន ដឹងរស ដឹងផត្ឋព្វៈ និងដឹងនូវធម្មារណ៏ជាដើមនោះ គឺត្រឹមតែជាចិត្តដឹងអាស្រ័យវត្ថុរូបជាធាតុមិនដឹងដែលកើតអំពីហេតុនិងបច្ច័យគឺនាមរូបបរិច្ឆេទញាណ។កាលណាសតិបញ្ញាចាស់ក្លាដែលបានសន្សំទុកមកហើយនោះក៏បានដឹងដឹងនូវសមញ្ញលក្ខណៈនិងវិសេសលក្ខណៈរបស់នាមរូបនោះជាបច្ច័យចាក់ធ្លុះនូវសច្ចៈធម៏បានយ៉ាងពឹតប្រាដថ។ ការឃើញធម៏ពឹតគឺឃើញគុណតំលៃនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគឺការឃើញនូវ(បដិច្ចសមុប្បាទធម៏)ធម៏ដែលកើតអំពីបច្ច័យសុទ្ធៗ
(សព្វេធម្មាអនត្តា)🙏🙏កាលណាអរិយមគ្គក៏កើតឡើងដោយបញ្ញាញាណនិងវិបស្សនាចាស់ក្លានោះ មគ្គញាណក៏កើតឡើងដែរ សក្កាយទិដ្ឋិ វិច្ចិគច្ឆា សីលព្វត្ថបរាមាសៈក៏អស់ទៅត្រឹមសោតាបដិមគ្គកើតឡើងយ៉ាងប្រាកដកាត់វដ្តទុក្ខដ៏វែងឆ្ងាយអោយនៅត្រឹមតែ៧ជាតិទៀតតែប៉ុណ្នោះគឺបិទអបាយភូមិ៤ នរក ប្រេត តិរច្ឆាន អសុរកាយ
ក្នុងខណះដែលមគ្គដំបូងបានកើតឡើងនោះឯង🙏🙏
🌼 ដូច្នេះការអប់រំសតិបដ្ឋានវិបស្សនាប្រយោជន៏ដើម្បីតែការអស់ទៅនូវសេចក្តីប្រកាន់ក្នុងបញ្ចក្ខ័ន្ធរឺក៏នាមធម៏រូបធម៏ថាជារបស់ខ្លួននុះឯង។ សូមបានជាបច្ច័យដើរតាមស្នាមព្រះ
យុគ្គលបាទដោយ សតិបដ្ឋានវិបស្សនា និងសមថៈ វិបស្សនាដែលជាសម្មាសមាធិដែលមានចែងនៅក្នុងគម្ពីវិសុទ្ធមគ្គហើយសមថៈត្រូវអមជាមួយអារម្មណ៏របស់វិបស្សនាដែលមានអារម្មណ៏សតិបដ្ឋាន៤ជាគោលជាគ្រឹះ ទើប ទិដ្ឋិវិសុទ្ធិនិងញាណទស្សនៈវិសុទ្ធិ កើតឡើងបានជាក់ច្បាស់នូវព្រះនិព្វាន្តជាអារម្មណ៏នៅក្នុងញាណសន្តិបថដ៏ពឹតប្រាកដនុះឯង ។
🌼សូមអនុមោទនាជាធម្មទាននិងជាបច្ច័យបានចាកចេញអំពីវដ្តទុក្ខទាំងបីទៅតាមផ្លូវនៃអរិយមគ្គ រៀងៗព្រះអង្គរៀងៗខ្លួនផងចុះទាន សូមអនុមោទនា !! 🙏🙏🙏🌼🌼🌼

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត