ព្រះធម៌មិនមែនជាអ្វីដែលព្រះពុទ្ធទ្រង់បង្កើតឡើងដោយព្រះអង្គឯងនោះទេ តែព្រះធម៌ជាអ្វីដែលមានស្រាប់ហើយនៅក្នុងធម្មជាតិ គ្រាន់តែព្រះអង្គទ្រង់ស្វែងរកឃើញ ហើយសម្តែងដល់សត្វលោកទាំងពួងដើម្បីបានយល់អំពីសច្ចធម៌គឺ រឿងពិតក្នុងធម្មជាតិដើម្បីជាប្រយោជន៍ដល់សត្វលោក ។
អស់រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹងរបស់ព្រះសក្យមុនី ព្រះអង្គទ្រង់លះបង់ព្រះកាយពលក្នុងការសម្តែងព្រះធម៌ប្រោសសត្វលោក ដោយព្រះមហាករុណា ដើម្បីឲ្យសត្វលោកទាំងនោះបានសម្រេចនូវធម៌ រួចចាកទុក្ខក្នុងវាលវដ្តសង្សារ ។
ក្រោយពីព្រះអង្គរំលត់សង្ខារចូលបរិនិព្វាន ព្រះអរហន្តខីណាស្រព និងអ្នកប្រាជ្ញទាំងឡាយបានប្រមូលចងក្រងព្រះធម៌ទាំងនោះឲ្យក្លាយជាគម្ពីរក្បួនច្បាប់ដែលមានលក្ខណៈជារបៀបតាមលំដាប់លំដោយ ដែលយើងហៅថាព្រះត្រៃបិដកគឺគម្ពីរបីប្រភេទក្នុងព្រះពុទ្ធសាសនារួមមាន ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្មតម្កល់ទុកជាប្រយោជន៍រហូតដល់សព្វថ្ងៃនេះ ។ សាន សារិន
No comments:
Post a Comment