របៀបបដិបត្តិសមាធិតាមការណែនាំ - Business Buddhism


ថ្ងៃ ពុធ ទី 09 ខែ មេសា ឆ្នាំ 2025

demo-image

របៀបបដិបត្តិសមាធិតាមការណែនាំ

ចែករំលែកចំណេះដឹង
buddhist%20economics%20%28259%29
buddhist%20economics%20%28260%29
buddhist%20economics%20%28263%29
buddhist%20economics%20%28282%29
buddhist%20economics%20%28287%29
buddhist%20economics%20%28290%29

 

ដោយបដិបត្តិតាមការណែនាំនេះ យើងអាចបង្កើតទម្លាប់ជាប្រយោជន៍បាន។ 
 

គោលដៅ -- ធ្វើការឈ្វេងយល់អំពីសមាធិនៅក្នុងព្រះពុទ្ធសាសនាតាមបែបទំនៀមទីបេ សិក្សាស្វែងយល់អំពីរបៀបបដិបត្តិសមាធិ និងទទួលបាននូវការណែអំពីការបដិបត្តិ 

អ្នកសិក្សា -- មានគ្រប់កំរិត និងគ្រប់អាយុ

វិធីសាស្រ្ត

  • ការពន្យល់(អំពីបញ្ហា មូលហេតុ ការលើកឧទាហរណ៍ និងវិធីសាស្រ្ត)
  • សមាធិ(ធ្វើការណែនាំដោយមានខ្លឹមសារសង្ខេបខ្លីៗសំខាន់ៗ)
  • ការធ្វើការសង្ខេបសេចក្តី

ទីចាប់ផ្តើមបដិបត្តិ - នៅទីណាដែលស្ងាត់ និងស្អាតបាតមានរបៀបរៀបរយល្អ។ 

វេលាបដិបត្តិ - នៅពេលព្រឹកព្រលឹមមុននឹងចាប់ផ្តើមការងារផ្សេងៗ បើពេលព្រឹកមិនអំណោយផលចំពោះអ្នកទេ នោះអ្នកអាចបដិបត្តិនៅពេលយប់មុនពេលចូលដំណេកក៏បាន។ 

របៀបអង្គុយ - អង្គុយពែនភ្នេនលើកំរាលពូកសំរាប់អង្គុយសមាធិ កុំខ្ពស់ពេក កុំទាបពេក កុំទន់ពេក និងកុំរឹងពេក។ បើមិនមានកំរាលពូកសំរាប់អង្គុយសមាធិទេ ឬបើអ្នកមិនអាចអង្គុយពែនភ្នេនបានដោយប្រការណាមួយទេ អ្នកអាចអង្គុយលើកៅអីដោយតម្រងខ្នងអ្នកឳ្យត្រង់។ រក្សាខ្នងឳ្យត្រង់ និងដាក់ដៃទាំងពីរនៅលើភ្នេនរបស់អ្នក។ ប្រសើរបំផុតគឺត្រូវបើកភ្នែកព្រឹមៗ ដោយសំលឹងចុះក្រោមបន្តិច។ 

តើបដិបត្តិសមាធិញឺកញាប់ប៉ុណ្ណា - យ៉ាងហោចណាស់បដិបត្តិឲ្យបានមួយដងក្នុងមួយថ្ងៃ ពីរដងក៏បានបើអាចធ្វើទៅបានសំរាប់អ្នក(ពេលព្រឹកមុនធ្វើការ និងពេលយប់មុនចូលដំណេក) បដិបត្តិរៀងរាល់ថ្ងៃយ៉ាងហោចណាស់ឲ្យបានមួយសប្តាហ៍ បដិបត្តិតាមលំដាប់លំដោយនៃការណែនាំ ដែលបានរ៉ាយរ៉ាប់ពន្យល់នៅលើគេហទំព័រ។ អ្នកក៏អាចបដិបត្តិសារជាថ្មីឡើងវិញនៅពេលណាក៏បានតាមតែអ្នកត្រូវការ។ ចុចអានបន្ត........https://studybuddhism.com/km/saarasmkhaan/smaadhi

សំរាប់ការណែនាំបន្ថែម

(សូមមើលលើលីងនៅទីនេះ៖ របៀបបដិបត្តិសមាធិ)

ចុចអានបន្ត..............https://km.wikipedia.org/wiki/%E1%9E%9F%E1%9E%98%E1%9E%B6%E1%9E%92%E1%9E%B7

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home