វិធីសម្រួលចិត្តឲ្យស្ងប់ - Business Buddhism


ថ្ងៃ អង្គារ៍ ទី 22 ខែ មេសា ឆ្នាំ 2025

basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

វិធីសម្រួលចិត្តឲ្យស្ងប់

ចែករំលែកចំណេះដឹង
buddhist%20economics%20%28368%29
buddhist%20economics%20%28376%29
buddhist%20economics%20%28382%29
buddhist%20economics%20%28384%29
buddhist%20economics%20%28457%29
buddhist%20economics%20%28473%29
buddhist%20economics%20%28481%29

ដោយផ្តោតលើខ្យល់ដង្ហើម ស្របពេលនឹងការរាប់វដ្តដង្ហើម យើងអាចសម្រួលចិត្តឳ្យស្ងប់ដើម្បីចម្រើននូវសភាពវិជ្ជមាននៃចិត្ត។

 

សេចក្តីពន្យល់

សមាធិគឺជាវិធីសាស្រ្តមួយដើម្បីឲ្យយើងបង្កើតទម្លាប់វិជ្ជមាន តាមរយៈនៃការបដិបត្តិជាប្រចាំ ពោលគឺដូចជាការបង្កើតនូវផ្លូវប្រាសាទថ្មី ជំនួសឲ្យផ្លូវប្រាសាទចាស(សសៃប្រាសាទ)។ ដើម្បីបដិបត្តិវិធីសាស្រ្តនេះ ជាបឋមយើងចាំបាច់ត្រូវតែសម្រួលចិត្តរបស់យើងឲ្យស្ងប់សិន ដើម្បីបង្កើតនូវឥរិយាបថ និងការយល់ដឹងថ្មីដែលកាន់តែមានអត្ថប្រយោជន៍សំរាប់យើង។ វិធីសាស្រ្តនិងសមត្ថភាពក្នុងការសម្រួលចិត្តឲ្យស្ងប់គឺជាការបង្កើតទម្លាប់ដែលមានអត្ថប្រយោជន៍នេះស្រាប់ហើយ ក៏ប៉ុន្តែវាគឺជាសភាពនៃចិត្តដែលដើរតួជាមូលដ្ឋានដើម្បីចម្រើននូវកម្មកិរិយាជាកុសលផង និងអកុសលផង។ យើងប្រាថ្នាចង់ប្រើប្រាស់សភាពស្ងប់នៃចិត្តនេះ ធ្វើជាគ្រឹះដើម្បីចម្រើនកុសលចិត្តឲ្យកើតឡើង ហើយដោយសារតែមូលហេតុនេះ វាគឺជាជំហានចាប់ផ្តើមដែលមិនអាចខ្វះបានឡើយនៅក្នុងវិធីសាស្រ្តនេះ។ 

សភាពស្ងប់នៃចិត្តជួយយើងឲ្យមានសមត្ថភាពដោះស្រាយ និងទប់ទល់ជាមួយនឹងស្ថានភាពលំបាកនានាដែលកើតឡើងនៅក្នុងជីវិត។ ជារឿយៗយើងសង្កេតឃើញថា អ្វីដែលតែងតែរារាំងរូបយើងពីដំដោះស្រាយចំពោះរាល់បញ្ហាទាំងអស់នោះ គឺសភាពមិនស្ងប់ និងមិនច្បាស់លាស់នៃចិត្តរបស់យើងនេះឯង។ មនោរបស់យើងនេះពោរពេញដោយមនោត្រាច់ចររង្គត់គ្រប់ទិសទី ដោយសារតែការនឿយហត់អស់កំលាំង និងដោយសារតែបញ្ហាស្រ្តិះផ្សេងៗ។ ឧទាហរណ៍៖ យើងមានការពិបាកនៅក្នុងការងាររបស់យើង និងប្រើប្រាស់ពេលវេលាយ៉ាងយូរទៀតផង ហើយនៅមានពេលត្រឹមតែមួយម៉ោងទៀតប៉ុណ្ណោះមុននឹងយើងចេញទៅផ្ទះ ប៉ុន្តែនៅមានការងារច្រើនទៀតដែលត្រូវធ្វើ។ នៅខណៈនេះការផ្តោតអារម្មណ៍លើខ្យល់ដង្ហើមរបស់យើង អាចជួយឲ្យចិត្តរបស់យើងស្ងប់បាន ដើម្បីឲ្យយើងដោះស្រាយជាមួយស្ថានការណ៍លំបាកនេះបាន ដោយចិត្តស្ងប់។ 

សមាធិ

  • អង្គុយតម្រង់ខ្នងឲ្យត្រង់ ដាក់ដៃទាំងពីរនៅលើព្នែនរបស់អ្នក បើកភ្នែកព្រឹមៗតិចៗដោយសំឡឺងចុះក្រោម ហើយសូមកុំខាំធ្មេញរបស់អ្នកតែត្រូវសម្រួលវាឲ្យស្រួល។
  • សម្រួលភាពតឹងតែងនៅក្នុងខ្លួនប្រាណរបស់អ្នក ជាពិសេសគឺនៅត្រង់ស្មារ មាត់ និងចិញ្ចើម។ យើងមិនអាចធ្វើឲ្យចិត្តស្ងប់បានទេ លុះត្រាណាតែភាពតានតឹងក្នុងខ្លួនត្រូវបានសម្រួល និងសម្រាកជាមុនសិន។ 
  • ដក់ដង្ហើមធម្មតាតាមច្រមុះ
  • ចាប់ផ្តើមរាប់ឲ្យបានដប់មួយដង្ហើម និងរាប់សារជាថ្មី ម្តងហើយម្តងទៀត នៅក្នុងចិត្តអ្នក ដោយធ្វើការផ្តោតអារម្មណ៍លើការប៉ះពាល់ដឹងតាមរយះនៃការដក់ដង្ហើមចេញ និងដក់ដង្ហើមចូលតាមរន្ធច្រមុះរបស់អ្នក។ 
  • ចូរអ្នករក្សាសតិដឹងចំពោះការពាល់ដឹងតាមរយៈនៃការដក់ដង្ហើម និងការរាប់ខ្យល់ដង្ហើម(រក្សាវាឲ្យជាប់ដោយប្រើប្រាស់នូវមនោស្អិតជាឧបករណ៍)។ 
  • ចូរអ្នករក្សាសតិដឹងដើម្បីរំលឹកខ្លួនអ្នកនៅពេលចិត្តអ្នកបាត់បង់ការផ្តោតអារម្មណ៍ ដោយសារតែមនោមិនច្បាស់ស្រអាប់ និងចាប់ផ្តើមត្រាប់ចររង្គត់គ្រប់ទិសទី។ 
  • កាលណាអ្នកឃើញថាអ្នកបាត់បង់ការផ្តោតអារម្មណ៍ហើយ នោះអ្នកត្រូវចាប់ផ្តើមផ្តោតអារម្មណ៍ជាថ្មីលើខ្យល់ដង្ហើម និងរាប់វាជាថ្មីឡើងវិញ។ 
  • ប្រសិនបើអ្នកឃើញថាចិត្តចាប់ផ្តើមត្រាច់ចររង្គត់គ្រប់ទិសទីហើយ ចូរអ្នកស្រមៃថាវាបានចាកចេញពីចិត្តអ្នកទៅខាងក្រៅហើយតាមរយៈនៃការដក់ដង្ហើមចេញ ហើយត្រូវត្រឡប់មកកាន់ការផ្តោតអារម្មណ៍លើខ្យល់ដង្ហើម និងលើការរាប់ដង្ហើមវិញ។
  • ប្រសិនបើស្មារនិងសាច់ដុំនៅលើផ្ទៃមុខរបស់អ្នកចាប់ផ្តើមស្ពឹកស្រពន់ និងតឹងតែងឡើងសារជាថ្មី ចូរអ្នកត្រូវសម្រួលវាជាថ្មីម្តងទៀត។
  • ធុរៈបញ្ចប់ ដើម្បីចាកចេញពីការបដិបត្តិនេះ ជាថ្មីម្តងទៀត គឺគ្រាន់តែសម្រួលចិត្តឲ្យស្ងប់គឺជាការស្រេច។ 

សេចក្តីសង្ខេប

កាលណាយើងមានអារម្មណ៍នឿយហត់អស់កំលាំង និងស្រ្តិះ ហើយយើងត្រូវការមនោដែលមានសភាពច្បាស់ភ្លឺថ្លា និងត្រូវការតុល្យភាពផ្នែកអារម្មណ៍ដើម្បីយកមកដោះស្រាយជាមួយនឹងស្ថានភាពលំបាកៗនានា នោះយើងចាំបាច់ត្រូវតែធ្វើចិត្តឲ្យស្ងប់ ដើម្បីឲ្យមានតុល្យភាពផ្នែកអារម្មណ៍និងផ្លូវចិត្តឡើងវិញ ពោលគឺប្រៀបប្រដូចទៅនឹងម៉ាស៊ីនកុំព្យូទ័រដូច្នោះដែរ គឺយើងត្រូវតែរីប៊ូតចិត្តរបស់យើងឡើងវិញ។ ដើម្បីធ្វើកិច្ចនេះ យើងចាំបាច់ត្រូវតែសម្រួល និងសម្រាកខ្លួនប្រាណរបស់យើង ហើយត្រូវធ្វើការផ្តោតលើខ្យល់ដង្ហើម និងចាប់ផ្តើមរាប់ចំនួននៃខ្យល់ដង្ហើមចេញចូល។ ដោយធ្វើការបដិបត្តិវិធីសាស្រ្តនេះនៅផ្ទះជាប្រចាំ នោះវានឹងជួយបង្កើតនូវផ្លូវប្រាសាទ និងទម្លាប់ ដើម្បីឲ្យយើងយកវាមកប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនៅគ្រាចាំបាច់ ហើយវានឹងក្លាយទៅជាវិធីសាស្រ្តមួយដែលកាន់តែងាយស្រួលបដិបត្តិសំរាប់អ្នកជាប្រចាំ។ ចុចអានបន្ត.......https://km.wikipedia.org/wiki/%E1%9E%9F%E1%9E%98%E1%9E%B6%E1%9E%92%E1%9E%B7

ចុចអានបន្ត......https://studybuddhism.com/km/saarasmkhaan/smaadhi/vidhii-smrual-citt-ooy-sngp

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home