#ព្រះត្រៃបិដក
ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖
1. ព្រះវិន័យ ឬហៅថា វិនយបិដក (ចាប់ពីសៀវភៅលេខ ១ ដល់ ១៣)
2. ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅលេខ ១៤ ដល់ ៧៧)
3. ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅលេខ ៧៨ ដល់ ១១០)
គម្ពីរព្រះត្រៃបិដកទាំង ១១០ ភាគនេះ ចែកជាធម្មក្ខន្ធមាន ៨៤.០០០ ធម្មក្ខន្ធគឺ ៖
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
មាតិកា
១ - វិនយបិដក
១.១- មហាវិភង្គ
១.២- ភិក្ខុនីវិភង្គ
១.៣- មហាវគ្គ
១.៤- ចុល្លវគ្គ
១.៥- បរិវារៈ
• ២ - សុត្តន្តបិដក
២.១- ទីឃនិកាយ (ចាប់ពីបិដកលេខ១៤ដល់១៨)
២.២មជ្ឈិមនិកាយ (ចាប់ពីបិដកលេខ១៩ដល់២៨)
២.៣សំយុត្តនិកាយ (ចាប់ពីបិដកលេខ២៩ដល់៤០)
២.៤អង្គុត្តរនិកាយ (ចាប់ពីបិដកលេខ៤១ដល់៥០)
២.៥ខុទ្ទកនិកាយ (ចាប់ពីបិដកលេខ៥១ដល់៧៧)
• ៣ - អភិធម្មបិដក
៣.១- ធម្មសង្គណី
៣.២- វិភង្គ
៣.៣- ធាតុកថា
៣.៤- បុគ្គលប្បញ្ញត្តិ
៣.៥- កថាវត្ថុ
៣.៦- យមកៈ
៣.៧- បដ្ឋានៈ
• ៤ - គម្ពីរ និង ដីកា ផ្សេង ៗទៀត
៤.១- អដ្ឋកថា
៤.២- មូលដីកា
៤.៣- ដីកា
៤.៤- អនុដីកា
៤.៥- អន្វានុដីកា
៤.៦- នវដីកា
៤.៧- កថាវត្ថុ
៤.៨- យមកប្បករណ៍
៤.៩- មហាបដ្ឋាន
៤.១០- ឯកសារផ្សេងទៀត ទាក់ទងនឹងពុទ្ធសាសនា
• ៥ - ឯកសារយោង
អធិប្បាយ
វិនយបិដក
វិនយបិដក
គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ
និងពុទ្ធានុញាត។ ក្នុងវិនយបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា.តាងឲ្យគម្ពី
អាទិកម្ម ១, បា.តាងឲ្យគម្ពី បាចិត្តយៈ ១, ម.តាងឲ្យគម្ពី មហាវគ្គ ១,
ចុ.តាងឲ្យគម្ពី ចុល្លវគ្គ ១, ប.តាងឲ្យគម្ពី បរិវារៈ ១ ៖
មហាវិភង្គ
គម្ពីរមហាវិភង្គ (ចាប់ពីបិដកលេខ ១ ដល់ ៤) ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង ២២៧ សិក្ខា ។
ភិក្ខុនីវិភង្គ
គម្ពីរភិក្ខុនីវិភង្គ (នៅក្នុងបិដកលេខ ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។
មហាវគ្គ
គម្ពីរមហាវគ្គ
(ចាប់ពីបិដកលេខ ៦ ដល់ ៨)
ជាគម្ពីរដែលពណ៌នាអំពីរបៀបធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ ។
ក្នុងគម្ពីរនេះមាន ១០ ខន្ធកៈ នៃ ២២ ខន្ធកៈ ដែលនៅសល់ ១២ ខន្ធកៈ
ទៀតមានប្រាកដក្នុងគម្ពីរចុល្លវគ្គ ។
ចុល្លវគ្គ
គម្ពីរចុល្លវគ្គ
(ចាប់ពីបិដកលេខ ៩ ដល់ ១១)
ជាគម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក ១២ ខន្ធកៈ
ក្រៅផ្សេងពី ១០ ខន្ធកៈ ក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ ។
បរិវារៈ
គម្ពីរបរិវារៈ (ចាប់ពីបិដកលេខ ១២ ដល់ ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។
សុត្តន្តបិដក
សុត្តន្តបិដក
គឺជាគម្ពីរ ដែលបានរួបរួមនូវព្រះធម៌ មានលក្ខណៈជាការសម្តែង ចាត់ជាក្រុម
ជាពួក តាមហេតុការណ៍ និង ចរិតអធ្យាស្រ័យ របស់សត្វ ឬ គូសន្ទនា ដែលមានមួយចប់
នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តា និង ភាគីចរចា ហៅថា មួយព្រះសូត្រ ឬ
សូត្រមួយ ។ នៅក្នុងសុត្តន្តបិដកមានចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង
ជាពួក និង ជាក្រុម
ដែលបានប្រារព្ធធ្វើឡើងដោយព្រះសង្គីតិកាចារ្យចាប់តាំងពីបឋមសង្គាយនា
ឬសង្គាយនាលើកទីមួយ ដែលមានព្រះអរហន្ត៥០០ អង្គ រួមទាំងព្រះមហាកស្សប
ព្រះមហាឧបាលី និងព្រះមហាអានន្ទជាដើម រហូតដល់សង្គាយនាគ្រាទី ៣ ។
នៅគ្រានោះព្រះត្រ័យបិដក ដែលមានវិនយបិដក ព្រះសុត្តន្តបិដក
និងព្រះអភិធម្មបិដកត្រូវបានរៀបចំឲ្យគ្រប់បរិបូរណ៍ ។ នៅក្នុងសង្គាយនាលើកទី ៤
(តាមច្បាប់ប្រទេស ស្រីលង្កា)
ព្រះត្រ័យបិដកដែលបានបន្តដោយការទន្ទេញចាំមាត់របស់ពួកសាវ័ក
ក៏ត្រូវបានសរសេរចារិកទុកក្នុងសាស្ត្រាស្លឹករឹត (ឬស្លឹកត្នោត)
ជាលាយលក្ខណ៍អក្សរ ដោយក្រុមភិក្ខុ ជនជាតិស្រីលង្កា ។
ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏ត្រូវបាននាំយកទៅសរសេរជាភាសាផ្សេងៗ និង
ត្រូវបានមកបកប្រែជាភាសារបស់ជាតិរៀងៗខ្លួន
ដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្រ ។ នៅសម័យកាលដំបូង
ព្រះត្រៃបិដកជាឯកសារសំណេរ មានតែជាភាសា សីហឡៈ ដែលមានសំនៀងភាសាបាលី ប៉ុណ្ណោះ ។
ក្រោយមកទើបឯកសារទាំងនោះត្រូវបានចម្លងយកសំនៀងបាលីជាភាសារបស់ជាតិផ្សេងៗ
រួមទាំងសេចក្តីប្រែ នៃព្រះត្រៃបិដកទាំងមូល ជាភាសា នៃប្រជាជាតិទាំងនោះ ។
សុត្តន្តបិដកមាន ៥ គម្ពីរ ពោលគឺ ទី.តាងឲ្យគម្ពី ទីឃនិកាយ ១, ម.តាងឲ្យគម្ពី
មជ្ឈិមនិកា១, សំ.តាងឲ្យគម្ពី សំយុត្តនិកាយ ១, អំ.តាងឲ្យគម្ពី
អង្គុត្តរនិកាយ ១, ខុ.តាងឲ្យគម្ពី ខុទ្ទកនិកាយ ១ ៖
ទីឃនិកាយ
គម្ពីរទីឃនិកាយ
(ចាប់ពីបិដកលេខ ១៤ ដល់ ១៩) មានចំណុះព្រះសូត្រដែលមានខ្នាតវែង ៣៤ ព្រះសូត្រ
ហើយបែងចែកជា ៣ វគ្គធំៗ គឺ សីលក្ខន្ធវគ្គមាន ១៣ ព្រះសូត្រ មហាវគ្គមាន ១០
ព្រះសូត្រនិងបាដិកវគ្គមាន ១១ ព្រះសូត្រ។
មជ្ឈិមនិកាយ
គម្ពីរមជ្ឈិមនិកាយ
(ចាប់ពីបិដកលេខ ២០ ដល់ ២៨)
មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក ១៥២
ព្រះសូត្រដែលបែងចែកជា ៣បណ្ណាសកៈ មានមូលបណ្ណាសកៈ, មជ្ឈិមបណ្ណាសកៈ
និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន ៥វគ្គតូចៗទៀត
ហើយវគ្គតូចៗនីមួយៗមាន ១០ព្រះសូត្រវៀរតែវគ្គទី ១៤ គឺ វិភង្គវគ្គមាន ១២
ព្រះសូត្រ ។
សំយុត្តនិកាយ
គម្ពីរសំយុត្តនិកាយ
(ចាប់ពីបិដកលេខ ២៩ ដល់ ៣៩) បានប្រមូលរួបរួមកងធម៌តាមប្រភេទ ។
សំយុត្តនិកាយត្រូវបានបែងចែកជា ៥ វគ្គ គឺ (១)
សគាថវគ្គដែលរៀបរាប់អំពីព្រះសូត្រចំនួន ២៧១ ព្រះសូត្រ, (២) និទានវគ្គ
មានព្រះសូត្រដែលរៀបរាប់អំពីហេតុ ឬឫសគល់នៃសភាវធម៌ទាំងឡាយ, (៣) ខន្ធវារវគ្គ
មានព្រះសូត្រដែលរៀបរាប់អំពីខន្ធ, (៤) សឡាយតនវគ្គ
មានព្រះសូត្រដែលរៀបរាប់អំពីអាយតនៈ, និង (៥) មហាវារវគ្គ
មានព្រះសូត្រដែលរៀបរាប់អំពីពួកធម៌ដូចជាមគ្គ ៨, ពោជ្ឈង្គ៧ និង ឥន្រ្ទិយ៍ ២២ ។
សំយុត្តនិកាយ ជាគម្ពីរដែលរៀបរៀងធម៌ជាក្រុមៗ ហៅថា សំយុត្តមួយ ។
សំយុត្តនិកាយមាន ៥៦ សំយុត្តនិងមាន ៧៧៦២ ព្រះសូត្រ ។
អង្គុត្តរនិកាយ
អង្គុត្តរនិកាយ
(ចាប់ពីបិដកលេខ ៤០ ដល់ ៥១) ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន ១១
និបាតដូចជាក្នុងឯកនិបាតសម្តែងអំពីពួកធម៌មានអង្គ ១ ទុកនិបាត មានអង្គ២
តិកនិបាតមានអង្គ ៣ រហូតដល់ឯកាទសកនិបាត គឺពួកធម៌មានអង្គ ១១ ដូច្នេះជាដើម។
ដោយរួមក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់ ៩៥៥៧ ព្រះសូត្រ។
ខុទ្ទកនិកាយ
ខុទ្ទកនិកាយ (សៀវភៅលេខ ៥២ ដល់ ៧៧) ប្រែថា គម្ពីរដែលមានធម៌បន្តិចបន្តួច សេសសល់ ឬ ក្រៅពី ៤ គម្ពីរខាងលើមាន ១៥ ប្រភេទ ។
អភិធម្មបិដក
គម្ពីរអភិធម្មបិដក
មាន ៧ គម្ពីរដែលមានអក្សរកាត់តំណាងថា សំ, វិ, ធា, បុ, ក, យ, និង ប
(សៀវភៅលេខ ៧៨ ដល់ ១១០) ។ សំ តាងឲ្យគម្ពីរសង្គណី ឬធម្មសង្គណី, វិ
តាងឲ្យគម្ពី វិភង្គ, ធា តាងឲ្យគម្ពីរ ធាតុកថា, បុ តាងឲ្យគម្ពីរ
បុគ្គលបញ្ញត្តិ, ក តាងឲ្យគម្ពីរ កថាវត្ថុ, យ តាងឲ្យគម្ពីរ យមកៈ និង ប
តាងឲ្យគម្ពីរ បដ្ឋានៈ ។
សង្គណី
វិភង្គ
ធាតុកថា
បុគ្គលប្បញ្ញត្តិ
កថាវត្ថុ
យមកៈ
បដ្ឋានៈ
គម្ពីរ និង ដីកា ផ្សេង ៗទៀត
អដ្ឋកថា
អដ្ឋកថា
គឺជាគម្ពីរទាំងឡាយដែលនិពន្ធដោយព្រះពុទ្ធឃោសាចារ្យ
ក្នុងគោលបំណងពន្យល់បន្ថែម លើអត្ថបទភាសាបាលីនៅក្នុងគម្ពីរព្រះត្រៃបិដក ។
ដោយសារព្រះត្រៃបិដកខ្មែរបានតម្រៀបគម្ពីរនានាជា ១១០ ក្បាលដាច់ពីគ្នា
ទើបនៅក្នុង អដ្ឋកថា មានចំនួនសរុបទាំងអស់ ១១០ ក្បាលដែរ
ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវក្នុងការស្វែងរក និង
ធ្វើលេខយោង ។ មានរឿងនិទានប្រៀបធៀបជាច្រើនដែលប្រតិដ្ឋឡើងដោយ
ព្រះពុទ្ធឃោសាចារ្យសម្រាប់ធ្វើជាឧបមានវិធីក្នុងការពន្យល់ក្រមសីលធម៌ទាំងឡាយ
ឧទាហរណ៍ នៅក្នុងអដ្ឋកថា នៃធម្មបទគាថា ។
មូលដីកា
ដីកា
ដីកា
គឺជា គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ,
របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ,
អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា
(ដីកាដើម) ។
អនុដីកា
អនុដីកា ជាដីកាបន្ទាប់ដែលពន្យល់បន្ថែមន័យលើដីកាផ្សេងៗ ឧទាហរណ៍ វិមតិវិនោទនី ។
អន្វានុដីកា
វជិរពុទ្ធិ ជា អន្វានុដីកា (ដីកាបន្ទាប់ពីអនុដីកាមកទៀត) នៃវិនយបិដក ។
នវដីកា
ឯដីកាដែលកើតមានថ្មីៗ តៗមកទៀតហៅថា នវដីកា (ដីកាថ្មី) ។
កថាវត្ថុ
យមកប្បករណ៍
មហាបដ្ឋាន
សមន្តប្បាសាទិកា :
សមន្តប្បាសាទិកា គឺជា អដ្ឋកថាព្រះវិនយបិដក។ រចនាដោយព្រះពុទ្ធឃោសាចារ្យ ។
1. កង្ខាវិតរណី : គឺជា អដ្ឋកថាគម្ពីរបាតិមោក្ខ ។
2. សុមង្គលវិលាសិនី : គឺជា អដ្ឋកថាគម្ពីរទីឃនិកាយ ។
3. បបញ្ចសូទនី : គឺជា អដ្ឋកថាគម្ពីរមជ្ឈិមនិកាយ ។
4. សារត្ថប្បកាសិនី : គឺជា អដ្ឋកថាគម្ពីរសំយុត្តនិកាយ ។
5. មនោរថបូរណី : គឺជា អដ្ឋកថាគម្ពីរអង្គុត្តរនិកាយ ។
6. អដ្ឋសាលិនី : គឺជា អដ្ឋកថាគម្ពីរធម្មសង្គណិ ។
7. សម្មោហវិនោទនី : គឺជា អដ្ឋកថាគម្ពីរវិភង្គប្បករណ៍ ។
8. បញ្ចប្បករណដ្ឋកថា : គឺជា អដ្ឋកថាគម្ពីរធាតុកថា, បុគ្គលប្បញ្ញត្តិ, កថាវត្ថុ, យមកប្បករណ៍ និង គម្ពីរមហាបដ្ឋាន។
9. ធម្មបទដ្ឋកថា : គឺជាឈ្មោះបរមត្ថជោតិកា អដ្ឋកថាគាថាធម្មបទ, សុត្តនិបាត, និង ជាតកគាថា។
10. បរមត្ថទីបនី : គឺជា អដ្ឋកថាចរិយាបិដក និង បញ្ចប្បករណ៍ ។
ឯកសារផ្សេងទៀត ទាក់ទងនឹងពុទ្ធសាសនា
កម្ពុជសុរិយា
1. ធម្មបទ
2. បរមត្ថមញ្ជុសា
3. ពុទ្ធប្បវត្តិកថា (ដោយឈឹម សុមន្ត)
4. ពន្លឺអាស៊ីទ្វីប
5. មង្គលត្ថទីបនី
6. មិលិន្ទប្បញ្ហា
7. វិសុទ្ធិមគ្គអមដោយមហាដីកា
8. អភិធម្មត្ថសង្គហ
9. អសីតិមហាសាវ័ក៨០អង្គ
10. ឱវាទប្បាតិមោក្ខ
11. វិមុត្តិមគ្គ
12. បញ្ញានិទ្ទេស
13. វិសុទ្ធមគ្គប្រែ
ឯកសារយោង
គេហទំព័រ តិបិដក ជាភាសាបាលី [ ១ ]
1. គេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ ដើម្បីអាន ឬ ស្តាប់ការអាន ព្រះត្រៃបិដក [ ២ ]
2. គេហទំព័រ ៥០០០ ឆ្នាំ ដើម្បីអាន ឬ ស្តាប់ ធម៌ ផ្សេងៗ[ ៣ ]
3. គេហទំព័រ ពុទ្ធសាសនា របស់សាកលវិទ្យាល័យ បញ្ញាសាស្ត្រ [ ៤ ]
4. គេហទំព័រ វិទ្យាស្ថានបើកទូលាយ ដើម្បីទាញយកពុម្ពអក្សរខ្មែរ យូនីកូដ [ ៥ ]
5. ព្រះត្រៃបិដកជាភាសាថៃ
6. អដ្ឋកថាជាភាសាអង់គ្លេស
ចប់គម្ពីរក្នុងព្រះពុទ្ធសាសនា/ សូមបញ្ជាក់ៈ លោកអ្នកសប្បុរសអាចស្រាវជ្រាវបន្ថែមទៀត ។

Tags
#Dharma
អានបន្ត
អានបន្ត
អានបន្ត

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ចែករំលែកទីនេះ

About Buddha Dhamma Monk
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
អដ្ឋង្គិកមគ្គជាផ្លូវនាំទៅកាន់ទីរំលត់ទុក្ខ
Buddha Dhamma MonkFeb 14, 2025អរិយមគ្គមានអង្គទាំង ៨
Buddha Dhamma MonkFeb 13, 2025អរិយមគ្គទាំង៤ជាផ្លូវធ្វើឱ្យជាក់ច្បាស់នៃការរំលត់ទុក្ខ
Buddha Dhamma MonkFeb 13, 2025
Tags:
Dharma
Subscribe to:
Post Comments (Atom)
No comments:
Post a Comment