វប្បធម៌ជាអ្វី ?​ - Business Buddhism


ថ្ងៃ ច័ន្ទ ទី 31 ខែ មីនា ឆ្នាំ 2025

demo-image

វប្បធម៌ជាអ្វី ?​

ចែករំលែកចំណេះដឹង
WELCOME%20TO%20ANGKOR%20WAT%20TEMPLE%20OF%20THE%20KINGDOM%20OF%20CAMBODIA%20MISS%20UNIVERSAL%20WOMAN%20WELCOME%20TO%20THE%20WORLD%20%284%29
WELCOME%20TO%20ANGKOR%20WAT%20TEMPLE%20OF%20THE%20KINGDOM%20OF%20CAMBODIA%20MISS%20UNIVERSAL%20WOMAN%20WELCOME%20TO%20THE%20WORLD%20%2815%29
WELCOME%20TO%20ANGKOR%20WAT%20TEMPLE%20OF%20THE%20KINGDOM%20OF%20CAMBODIA%20MISS%20UNIVERSAL%20WOMAN%20WELCOME%20TO%20THE%20WORLD%20%2817%29
WELCOME%20TO%20ANGKOR%20WAT%20TEMPLE%20OF%20THE%20KINGDOM%20OF%20CAMBODIA%20MISS%20UNIVERSAL%20WOMAN%20WELCOME%20TO%20THE%20WORLD%20%2823%29
វប្បធម៌ជាអ្វី ? មែកធាងរបស់វប្បធម៌មានអ្វីខ្លះ ? សង្គមធម៌ជាអ្វី ? មែកធាងនៃសង្គមធម៌មានអ្វីខ្លះ ?
វប្បធម៌ ក្លាយមកពីពាក្យ ៖
វប្ប = ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
ធម៌ = ធាតុ វិធី ធម៌ភាព សភាវៈទ្រទ្រង់...។
វប្បធម៌ = ធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះបណ្តុះពូជអោយលេចជាលទ្ធផលផ្លែផ្កា ។
តាមន័យវចនានុក្រមខ្មែរ ៖ វប្បធម៌ សំគាល់នូវការផ្សាំ ការបណ្តុះចំនេះវិជ្ជា និងប្រាជ្ញាស្មារតីអោយបានចំរើនលូតលាស់ ដោយវិទ្យាសាស្រ្តរឺដោយសិល្បៈផ្សេងៗ ។
មែកធាងរបស់វប្បធម៌មាន ៖
ក. ចំនេះចេះដឹងមាន ៖
ជំនឿ
សាសនា
វិជ្ជា វិទ្យាស្យង់ ។
ខ. កំណត់ផ្សាយមាន ៖
ភាសា អក្សរ សញ្ញា
អក្សរសាស្រ្ត អក្សរសិល្ប៍
សិល្បៈ ពត៌មាន (វិទ្យុ ទូរទស្សន៍..) ។
គ. អនុវត្តន៍មាន ៖
ទំនៀមទំលាប់ ប្រពៃណី
ការសិក្សា ការអប់រំ (ប្រដៅ ទូន្មាន)
កីឡា ល្បែងកំសាន្ត ច្បាប់ ។
+ សង្គមធម៌ក្លាយមកពីពាក្យ ៖
សង្គម = ការជួបជុំគ្នា , ការប្រជុំគ្នា , ការរាប់រកគ្នា ។
ធម៌ = សភាវៈដែលទ្រទ្រង់សត្វលោក ។
សង្គមធម៌ = គឺធម៌ទាំងឡាយណាដែលជាធាតុ វិធីសំរាប់រៀបចំសង្គមកមនុស្សអោយមានសភាពរីកចំរើនលូតលាស់ បានសេចក្តីថា រៀបចំសង្គមមនុស្សអោយរស់នៅបានស្រួល ប្រកបដោយគ្រឿងសំភារៈគ្រប់គ្រាន់ និងមានលក្ខណៈប្រសើរថែមទៀត ។
មែកធាងនៃសង្គមធម៌មាន ៖
ក. គ្រឿងសង្គមមាន ៖
ប្រដាប់រស់នៅ (លំនៅ ចំនីអាហារ សំលៀកបំពាក់)
ប្រដាប់តិចនិច (ម៉ាស៊ីន សំនង់ បង្កើតផល ធ្វើដំនើរ..)
មុខរបរ (វិជ្ជាជីវៈ) ។
ខ. របបសង្គមមាន ៖
សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម)
សេដ្ឋកិច្ច (សន្តិសុខ សុខភាព ការងារ)
នយោបាយក្នុងប្រទេស (របៀប របប ច្បាប់គ្រប់គ្រង ច្បាប់រដ្ឋ)
នយោបាយក្រៅប្រទេស (ទំនាក់ទំនងទូត សង្រ្គាម) ។
គ. ទំរង់សង្គមមាន ៖
ស្នូលសង្គម (គ្រួសារ)
វណ្ណៈសង្គមក (វណ្ណៈជាតិកំណើត វណ្ណៈការងារ វណ្ណៈចំនេះវិជ្ជា)
អង្គការសង្គម (ស្ថាប័នផ្សេងៗ ៖ ស្ថាប័ននយោបាយស្ថាប័នវប្បធម៌ ...) ។ចុចអានបន្ត...

 

baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home