កម្លាំងប្រាជ្ញា - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

កម្លាំងប្រាជ្ញា

ចែករំលែកចំណេះដឹង

១៤- កម្លាំងប្រាជ្ញា
អត្ថបទទី១០, អត្ថបទនេះ និយាយពីប្រាជ្ញា ដែលកើតពីវិធីសាស្ត្រដោះខ្លួន សង្គ្រោះជីវិត ពីសីហៈកំណាចដោយប្រាជ្ញារបស់ខ្លួន ដោយដាក់ចំណងជើងថា "កម្លាំងប្រាជ្ញា" ។ សូមសាធុជនអានលេងកម្សាន្តជាមួយគ្នាដូចខាងក្រោម៖
កម្លាំងកាយមិនស្មើនឹងកម្លាំងប្រាជ្ញាឡើយ ។ ពាក្យខ្មែរបាននិយាយថា “វិជ្ជា ជាអាហារ ប្រាជ្ញា ជាអាវុធ” ។ កម្លាំងប្រាជ្ញាតែងគ្រប់គ្រងកម្លាំងបាយ ។ អ្នកប្រើប្រាជ្ញា បានផលច្រើន អ្នកប្រើកម្លាំងបាយបានផលតិច ។ ប្រាជ្ញា មិនស្ថិតលើអំណាច ឋានៈ យសសក្តិ តួនាទី មាឌធំតូចឡើយ គឺស្ថិតលើសមត្ថភាពដោះស្រាយបញ្ហាបានជាក់ស្តែង ។
នៅក្នុងព្រៃមួយ សត្វព្រៃទាំងឡាយ បានសន្មតិជាមួយសត្វសីហៈថា សូមលោកកុំមករត់ចាប់ពួកយើងដូច្នេះនាំតែហត់ដូច្នេះ ពួកយើងសម្រេចថា នឹងបញ្ជូនមួយថ្ងៃ សត្វមួយក្បាលជូនលោកហូបពិសារាល់ថ្ងៃ ។ ធ្វើដូច្នេះរាល់ថ្ងៃ ស្រាប់តែដល់វេន សត្វទន្សាយៗ ដើរបណ្តើរគិតបណ្តើរ ដោយគិតថា “ បុគ្គលធ្វើសេចក្តីគោរពឱនលំទោន ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់ឲ្យមានជីវិតរស់នៅផង ថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី អាត្មាអញនឹងត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះ” ។ ស្លោកនេះ យើងអាចហៅថា ឆ្កែទាល់ច្រក់ បកមកខាំ មនុស្សទាល់ច្រក់អ្វីក៏ហ៊ានធ្វើ ។ ពេលនោះទន្សាយបានប្រើប្រាជ្ញា ដោយបញ្ឆោតឲ្យសីហៈទៅមាត់អណ្តូង ប្រាប់ថាមានសីហៈកំណាចធំជាងលោកម្ចាស់ទៅទៀត, សីហៈនេះល្ងង់ មានអំណាច ធំតែមាឌ ក៏ទៅតាមអើតមាត់អណ្តូងឃើញស្រមោលខ្លួន ក៏ស្រែកដំឡើងប្រែងសម្តែងឫទ្ធិដ៏ឃោរឃៅលោតចុះទៅសង្គ្រុបក្នុងអណ្តូង ដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវក្តីបញ្ចភាពវេលានោះទៅ ។
អ្នកមានប្រាជ្ញា និងអ្នកមានកម្លាំង គឺថាអ្នកប្រើកម្លាំង លើសអ្នកមានប្រាជ្ញាតែត្រង់កម្លាំងនេះប៉ុណ្ណោះ ប៉ុន្តែក្រៅពីនោះ គឺប្រាជ្ញា គ្រប់ដណ្តប់ទាំងអស់ ។ សេដ្ឋកិច្ច នយោបាយ គ្រប់គ្រង គឺអ្នកមានប្រាជ្ញានេះហើយជាអ្នកតម្រង់ទិស ជាប្រធាន។ តម្លៃនៃប្រាជ្ញាសំខាន់ដូច្នេះ គួរតែប្រឹងបណ្តុះ តាមរយៈប្រឹងសិក្សារៀនសូត្រសន្សំតិចៗ ទៅច្រើន ព្រោះវាជាអាវុធ ជាស្បៀងការពារចិញ្ចឹមជីវិតបាន ។
...................
សូមជួយកែតម្រូវបើសាធុជនឃើញចំណុចណាខុសប្រក្រតី!
សូមរង់ចាំភាគបន្ត !

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត