ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច - Business Buddhism


ថ្ងៃ អង្គារ៍ ទី 01 ខែ មេសា ឆ្នាំ 2025

demo-image

ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច

ចែករំលែកចំណេះដឹង
Buddhist%20Economics%20BEC35%20%2820%29
Buddhist%20Economics%20BEC35%20%2823%29
Buddhist%20Economics%20BEC35%20%2830%29
Buddhist%20Economics%20BEC35%20%2840%29
Buddhist%20Economics%20BEC35%20%2852%29
Buddhist%20Economics%20BEC35%20%2864%29
Buddhist%20Economics%20BEC35%20%2867%29

(ទស្សនវិជ្ជាពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច)

ទិដ្ឋធម្មិកត្ថប្រយោជន៍គឺហេតុឲ្យកើតផលប្រយោជន៍បច្ចុប្បន្នក្នុងពិភពលោកនេះមាន ៤ គឺ ៖

១-ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។ត្បិតបូរាណបានផ្ដាំយើងថា “កុំចាំថ្ងៃស្អែក, ធ្វើអ្វីធ្វើឲ្យហើយ”។ ព្រះពុទ្ធបរមគ្រូបានបង្រៀនយើងថា ៖ កុំអាងហេតុ ៦​យ៉ាងគឺ ៖
១.ព្រឹកណាស់
២.ល្ងាចណាស់
៣.ស្រេកណាស់
៤. ឃ្លានណាស់
៥. ក្ដៅណាស់
៦. ត្រជាក់ណាស់

ព្រះបរមគ្រូទ្រង់រំឭកតទៅទៀតថា
“វិរិយេន ទុក្ខមច្ចេតិ “ចង់រួចចាកទុក្ខ​ត្រូវព្យាយាម”​​ ចំពោះការងារគ្រប់ចំពូក។
ភាសិតសម័យវិទ្យាសាស្ត្រថា “ខំស៊ូចំពោះធម្មជាតិ,..ក្ដៅ,ត្រជាក់,ឈឺចាប់”កុំទម្រន់ខ្លួន។
-ការរក្សានូវទ្រព្យដែលខ្លួលបានរកចេះសន្សំសំចៃ ចេះរក្សា ចេះទុកដាក់ ចេះការពារទ្រព្យដែលខ្លួនរកបានហើយកុំឱ្យបាត់បង់ដោយហេតុណាមួយ ឈ្មោះថា អារក្ខសម្បទា

ត្រូវចេះបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង

១. ដោះបំណុលចាស់ សេចក្តីថាយើងគប្បីដឹងប្រាកដក្នុងចិត្តថា ការដែលយើងទាំងអស់គ្នាមានជីវិតរស់នៅសព្វថ្ងៃ និងធំធាត់មកដល់ពេលនេះគឺបានមកដោយការផ្តល់កំនើតពីមាតាបិតាយើង និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។ វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគាត់បានចិញ្ចឹមយើងមកដល់ពេលនេះ ត្រូវចំណាយច្រើនណាស់ ចំណាយកម្លាំងកាយ-ចិត្ត ពួកគាត់ហត់នឿយខ្លាំងណាស់។ ហេតុនេះយើងជាកូនត្រូវយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាពួកគាត់វិញដូចគ្នា នេះឈ្មោះថាយើងដោះបំណុលចាស់។
២. បុលបំណុលថ្មី សេចក្តីថាការដែលយើងបង្កើតកូនមកហើយត្រូវតែមានទំនួលខុសត្រូវ

ក្នុងនាមជាមាតាបិតា ត្រូវមានការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សាកូនៗរបស់ខ្លួនឱ្យបានល្អ និងគប្បីរៀបចំអនាគតសម្រាប់កូនៗរបស់យើងឱ្យបានប្រសើរ ពោលគឺត្រូវបំពេញខ្លួនឱ្យបានត្រឹមត្រូវតាមតួនាទីទាំង៥ ដែលមានចែងក្នុងព្រះពុទ្ធសាសនា។ ការបើបានធ្វើល្អដាក់កូនៗបែបនេះពេលដែលកូនរកស៊ីមានបានធូរធារហើយត្រូវតែតបស្នងសងគុណពួកគាត់វិញ។

៣. បោះចូលទៅក្នុងជ្រោះជ្រៅ សេចក្តីថាជ្រោះដែលជ្រៅបំផុតដែលបំពេញមិនចេះ

ពេញនោះគឺក្រពះ រូបកាយយើងប្រៀបបានដូចជាជ្រោះ មាត់របស់យើងប្រៀបបានដូចជាមាត់ជ្រោះ សេចក្តីនេះលោកចង់ឱ្យយើងទុកទ្រព្យសម្បតិ្តមួយផ្នែកសម្រាប់ចិញ្ចឹមជីវិត ការចិញ្ចឹមជីវិតនេះទៀតសោតត្រូវចិញ្ចឹមជិវិតប្រកបដោយធម៌ វៀរចាកការចិញ្ចឹមជីវិតខុសដោយការទៅលួច ឆក់ ប្លន់គេជាដើម។នៗធំឡើងពួកគេនិងប្រតិបត្តិមកវិញដូចគ្នាយើងនោះដែរ នេះឈ្មោះថាបុលបំណុលថ្មី។
 ៤. កប់ទុកក្នុងធរណី សេចក្តីថា មានទ្រព្យសម្បត្តិហើយយើងគប្បីយកទ្រព្យទៅទុកដាក់ឱ្យបានល្អ ចៀសពីចោរទាំងឡាយ។ ចោរក្នុងនេះមានពីរ គឺចោរខាងក្រៅ និងចោរខាងក្នុង ចោរខាងក្រៅសំដៅដល់ចោរគឺអ្នកដទៃមិនមែនខ្លួនឯងដែលមានសេចក្តីប៉ងប្រាថ្នាចង់យករបស់ទ្រព្យអ្នកដទៃ រឺឯចោរខាងក្នុងសំដៅដល់កិលេសតណ្ហារបស់ខ្លួនឯង មនុស្សភាគច្រើនជាប់ជំពាក់និងទ្រព្យសម្បត្តិខ្លាំងពេកបានបណ្តាលឱ្យពួកគេក្លាយទៅជាមនុស្សកំណាញ់ មិនមានការលះបង់ជាទាន មិនមានការចែករំលែកដល់សង្គម។
ហេតុនេះត្រូវដឹងថាចោរខាងក្នុងខ្លួនវាបង្កហានិភ័យដល់ខ្លួនខ្លាំងណាស់ វាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សអាក្រក់បានដោយសារទ្រព្យសម្បត្តិ ដូចនេះត្រូវយកទ្រព្យមួយចំណែកកប់ទៅក្នុងធរណី គីមានន័យថាយកទៅធ្វើបុណ្យកុសលទុកសម្រាប់ខ្លួនយើងទៅជាតិមុខៗទៀត។ជីវិតរបស់យើងម្នាក់ៗមានតម្លៃណាស់ក្នុងរង្វង់ក្រុមគ្រួសារ ស្វាមីភរិយាតែងតែត្រូវការភាពស្មោះត្រង់រវាងគ្នា កូនប្រុសស្រី តែងត្រូវការភាពកក់ក្តៅអំពីឪពុកម្តាយ ចំណែកឯឪពុកម្តាយក៏ត្រូវការភាពឱនលំទោន និងការស្តាប់បង្គាប់ពីកូនវិញផងដែរ។ ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់វិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់។ តាមពុទ្ធឱវាទដែលបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិមានចំនួន ៤ យ៉ាងក្នុងការប្រើប្រាស់នៃការចំណាយដោយមានហេតុផលត្រឹមត្រូវ។ ព្រះតេជគុណមានសង្ឃដីកាថា៖ 

«ទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់ប្រើប្រាស់មានមូលហេតុត្រឹមត្រូវ ៖

 ទី១ សម្រាប់ការចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន។

 ទី ២ ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចផុតពីសេចក្តីអន្តរាយផ្សេងៗដូចជា អន្តរាយព្រោះភ្លើង ទឹក ឬក៏ចោរកម្មជាដើម»។ ព្រះភិក្ខុវជិរប្បញ្ញោ សានសុជា មានសង្ឃដីកាបន្តថា៖ «

ទី៣ ចំណាយទ្រព្យចាត់ចែង សម្រាប់ជួយសង្គ្រោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកអំពីចម្ងាយគឺសំដៅទៅលើពលី ៥ យ៉ាង គឺមានញាតិពលីជាដើម និង

ទី ៤ ចាត់ចែងបរិច្ចាគទាន ទៅសមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់»។ការចិញ្ចឹមជីវិតស្មើសំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ ឬមិនហ៊ឺហាតាមសម័យពេក ឬចេះសម្លឹងមើលកាលជាអនាគតព្រោះមនុស្សគ្រប់គ្នា មានការកើតមកពេញលក្ខណៈជាមនុស្ស។ បើមិនស្លាប់ពីក្មេងទេគង់តែនឹងក្លាយជាអ្នកគ្រប់គ្រងក្រុមគ្រួសារមិនខាន។ អ្នកអាចគ្រប់គ្រងក្រុមគ្រួសារបានល្អគឺជាមនុស្សមិនខ្ជះខ្ជាយ ខណៈចេះចាយវាយទ្រព្យសម្បត្តិតាមគន្លងធម៌គឺជាពរដ៏ប្រសើរសម្រាប់គ្រប់គ្នា។ «ការអស់ទ្រព្យសម្បត្តិ តាមវិធីដែលរៀបរាប់មកនេះឈ្មោះថាអស់ទៅដោយប្រពៃមិនគួរឲ្យសោកស្តាយឡើយ។ តែបើអស់ទៅហើយថែមទាំងគួរឲ្យរង្កៀសចិត្តនោះគឺសំដៅការចំណាយប្រាក់ក្នុងអបាយមុខផ្សេងៗដូចជា ចំណាយក្នុងការដើរលេងស្រី ការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ ការសប្បាយបរិភោគក្នុងនាមជាអ្នកលេងផឹកស៊ី ការលេងល្បែងស៊ីសង ដើរលេងតាមច្រកល្ហករឿយៗនៅពេលយប់ព្រលប់ ការមើលមហោស្រព ឬល្បែងច្រៀងរាំជារឿយៗ ឬការប្រកបរឿយៗនូវសេចក្តីខ្ជិលច្រអូស និងសេពគប់បាបមិត្តជាដើមផងដែរ»៕
៣-ចេះរាប់អានមិត្ត ព្រះពុទ្ធសម្តែងថា សេពគប់បណ្ឌិតរមែងជោគជ័យជាមង្គលដ៏ឧត្តម កុំសេពគប់បុគ្គលពាល ព្រោះពាលមិនដែលនាំមកនូវសេចក្តីចម្រើនឡើយ ឈ្មោះថា កល្យាណមិត្តតា

៤-ការចិញ្ចឹមជីវិតបានត្រឹមត្រូវ រកបានតិច ចាយតិច កុំចាយលើសចំណូល កុំចំណាយទៅលើអំពើអបាយមុខចំណាយទៅលើអ្វីៗត្រូវត្រិះរិះពិចារណា ឈ្មោះថា សមជីវិតា ។ ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាបអ៊ីចឹងហើយ​បានជាអ្នកដើរតាម​ភាគច្រើនជាអ្នកក្រ ។ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ

១-ជាអ្នកមានបញ្ញា គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេជាដើម ឈ្មោះថា បញ្ញាចក្ខុ
២-ប្រឹងប្រែង ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ ពោលគឺមិនខ្ជិលច្រអូស មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ឈ្មោះថា វីរិយារម្ភៈ
៣-ជាអ្នកប៉ិនប្រសប់ ក្នុងការទាក់ទងអតិថិជនបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់ ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ ជាអ្នករួសរាយរាក់ទាក់ ឈ្មោះថា សនាថោ
ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា នឹងនាំក្តីចម្រុងចម្រើន នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាម។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម។ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌

ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។ ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់។​ (ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។)

(មេរៀនឃរាសវាសធម៌ ប្រយោជន៍ ៣ យ៉ាង -បិដកអដ្ឋកថាលេខ ៤៨ សន្ធានវគ្គ ទំព័រ ២៥១-២៥៩)

  

 តោះយើងទាំងអស់គ្នាមកអានរឿងអប់រំកូនចៅប្រុសស្រីដូចខាងក្រោម៖

 

                                            រឿងនិទាន 


រឿងរៃ និងស្រមោច


និទាននេះមានដំនាលក្នុងក្បួនបារាំងសែស ។ មានរៃមួយជាសត្វខ្ជិល ដល់រដូវកាលខែពិសាខ ជេស្ឋ អាសាធ ជាវស្សានរដូវ ក៏ហើរច្រៀងលេងតាមអំពើចិត្ដខ្លួន ពុំគួរខ្វល់ខ្វាយនឹងរកស្បៀងអាហារទុកដាក់ សំរាប់ខ្លួន។ មានសត្វស្រមោច មួយពួក ជាសត្វអុស្សាហ៍ពាំនាំស្រូវអង្ករទុកដាក់ក្នុងសំបុកខ្លួន គិតក្រែង ក្ដីក្រទៅមុខ។ លុះដល់រដូវភ្លៀងអោរជោគជាំមកសត្វរៃនោះរកអាហារបរិភោគគ្មាន កើតក្ដីឃ្លានចំណី​ ក្រៃពេក ទើបហើរទៅខ្ចីអង្ករស្រមោចថា សំលាញ់អើយសំលាញ់ខ្លួនអញនេះពុំមានអ្វីអាស្រ័យឡើយ ព្រោះខែនេះភ្លៀងបង្អោរជោគជាំណាស់ នឹងចេញស្វែងរកអាហារពុំបាន យើងមកនេះប្រាថ្នានឹងសូមខ្ចី អង្ករសំលាញ់អាស្រ័យសិន ទម្រាំដល់ខែប្រាំងកាលណា នឹងរកសងសំលាញ់ឯងវិញ ចូរសំលាញ់មេត្តា អាណិតជួយយើង អោយផុតអំពីក្ដីក្រម្ដងនេះផងសំលាញ់ ។

ឯស្រមោចឮដូច្នោះ ក៏តបសួរទៅថា «រៃឯង កាលអំពីដើមឆ្នាំខែប្រាំងរាំងរិះនោះ តើហេតុម្ដេចអ្នកឯងមិនស្វែង
រកអាហារទុកដាក់សំរាប់ខ្លួន អ្នកអែងមានរវល់កង្វល់ដោយការអ្វី?»។ រៃតបថា «សំលាញ់អើយ! យើងនេះពុំមានកិច្ច
ការអ្វីទេ រវល់តែនឹងហើរទំដោយឈើព្រៃ ស្រែកច្រៀងលេងតាមអំពើចិត្ដប៉ុណ្ណេះអែង បានជាពុំបានរកស្បៀងទុក
នោះ»។ ស្រមោចថា «អើពីដើមអ្នកអែងធ្លាប់ច្រៀងយ៉ាងណា អិលូវនេះចូរអ្នកអែងរកទំនុកច្រៀងលេងទៅទៀតទៅ
វិស័យនាក់ច្រៀងរាំហើយ ត្រូវតែយើងច្រៀងរាំទៅកុំឈប់ ល្បែងច្រៀងរាំនេះជាប្រយោជន៍ចិញ្ចឹមជីវិតរបស់អ្នកហើ
យអញ្ជើញច្រៀងទៅទៀតមើល ខ្ញុំអែងនឹងស្ដាប់ផង»។

អែរៃឆ្លើយតបថា «អោ! សំលាញ់អើយ គ្នាអត់បាយស្ទើរតែដាច់ពោះស្លាប់ហើយ តើនឹងទៅច្រៀងរាំអែណាក៏បាន ចូរ
សំលាញ់បែងចែកអង្ករអោយខ្ចីបានអាស្រ័យខ្លះទៅអេះ »។ ស្រមោចតបថា « អង្ករស្រូវរបស់យើងក៏មានខ្លះដែរតែ
យើងទុកល្មមតែកូនចៅញាតិផៅរបស់ជាជាតិដូចគ្នា នឹងបានមានច្រើនអាចផ្សាយដល់អ្នកអែងផងនេះពុំបានទេអ្នកអែ
ងទៅរកខ្ចីគេអែងទៀតទៅ»។ អែរៃបានលឺស្រមោចពោលកាត់ដូច្នោះក៏ទាល់បញ្ញា ទើបហើរចេញចាកទីនោះឆ្ពោះ
ទៅកាន់លំនៅនៃអាត្មា បានក្ដីវេទនាដោយអត់អាហាររកបានដោយកម្រ ខំត្រដរអត់ឃ្លានតាមនិស្ស័យទៅហោង។ រឿ
ងនេះអែងស្ដាប់មើលចុះ តើចុះប្រៀបដោយគតិយ៉ាងណា អែងថាទៅចុះ។

សិស្សតបថា សូមទាន និទានរឿងនេះបានដល់មនុស្សខ្ជិលប្រកបការរកស៊ីនឹងគេ គឺដល់រដូវកាលគេធ្វើស្រែចំការ ខ្លួន
មិនធ្វើនឹងគេ ក៏ផុតកាលរដូវនោះទៅ ម៉្លោះហើយក្ដីក្រ ក្ដីលំបាកក៏កើតមានដល់មនុស្សនោះដែ ព្រោះអំនាចល្បែង
លែងមិនគិតរកស៊ីធ្វើការ នឹងទៅរកខ្ចីបុលគេស៊ី នរណាឡើយនឹងអោយបាន គេក៏បំរុងរូបគេដែរ ខ្លួនក៏តោងទ្រាំវេទ
នាទៅតាមយថាកម្ម ដូចយ៉ាងរៃរកខ្ចីអង្ករស្រមោចៗពុំបានអោយខ្ចីដូច្នោះហោង។
រឿង ស្រមោចនិងរៃ
(បទ ពាក្យ៧)
នៅលើវាលស្មៅស្រស់ខៀវខ្ចី ​​ក្រោមពន្លឺថ្ងៃចាំងភ្លឺថ្លា
ស្រមោចមួយហ្វូងប្រឹងធ្វើការ ​​រកភោជនាហារមកស្តុកទុក ។
ខ្នះខ្នែងអូសទាញញាប់ជើងដៃ ​​ខំប្រឹងឃ្មាតខ្មីដើរតត្រុក
ស្វែងរកស្បៀងមកដាក់ជង្រុក ​​សន្សំគរទុកខែវស្សា ។
ទោះក្តៅលំបាកក៏ស៊ូទ្រាំ ​​​​ស្រមោចខំពាំនាំអាហារ
ត្រៀមទុកធ្វើស្បៀងក្នុងគ្រួសារ ​​នៅខែវស្សានាថ្ងៃមុខ ។
មានសត្វរៃមួយនៅមិនឆ្ងាយ ​​​ច្រៀងរាំសប្បាយឥតកើតទុក្ខ
អត់បារម្ភព្រួយទៅថ្ងៃមុខ ​​​​មិនរកស្បៀងទុកផ្គត់ផ្គង់ខ្លួន ។
ពេលឃើញស្រមោចប្រឹងធ្វើការ ​រៃក៏វាចាថាមិត្តស្ងួន
ខំប្រឹងអ្វីម្ល៉េះធ្វើបាបខ្លួន ​​​​កម្លាំងមាំមួនមករាំលេង ។
ស្រមោចឆ្លើយប្រាប់រៃវិញថា ​​ខ្ញុំជាប់កិច្ចការច្រើនធំធេង
ប្រមូលស្បៀងទុកដាក់កន្លែង ​​គួរបងរៃឯងពិចារណា ។
រៃឆ្លើយតបវិញឥតខ្វល់ភ័យ ​​​ទៅបារម្ភថ្វីខែវស្សា
សម្បូរមិនខ្វះម្ហូបអាហារ ​​​​ឥឡូវនេះណាយើងរាំច្រៀង ។
វស្សាភ្លៀងធ្លាក់ត្រជាក់ខ្យល់ ​​រៃមានកង្វល់ព្រោះដាច់ស្បៀង
បែរមើលស្រមោចមានស៊ីលៀង ​ដ្បិតអីបានព្រាងប្រឹងឧស្សាហ៍ ។
ឥឡូវទើបរៃដឹងខ្លួនខុស ​​​​សប្បាយជ្រុលហួសភ្លេចកិច្ចការ
លុះពេលអត់ឃ្លានទើបដឹងថា ​​គួរប្រឹងធ្វើការពេលទំនេរ ៕

កុំសប្បាយខុសក្បួន ប្រយ័ត្នផុងខ្លួនអត់អ្វីឆី

(ដកស្រង់ចេញពី រឿងល្បើកនិងរឿងនិទាន ភាគទី៣)

 

រឿងមាយើង


រឿងមាយើង បង្រៀនមនុស្សឱ្យចេះរកស៊ី និងគោរពពាក្យសច្ចៈ

 

រឿងមាយើង ជារឿងអក្សរសិល្ប៍ប្រជាប្រិយដែលស្ថិតក្នុងប្រភេទ និទានកថាប្រជាប្រិយ។ ចាស់ព្រឹទ្ធាចារ្យតែងនិទានឱ្យកូនចៅស្តាប់កម្សាន្ត ពិសេសក្មេងស្រី និងការប្រៀនប្រដៅរបស់ឪពុកម្តាយដែលនិយមលើកយករឿងនេះ មកជាឧទាហរណ៍ឱ្យកូលស្រីយល់ ពីទង្វើរបស់ខ្លួនដែលប្រព្រឹត្តឆ្កាំឆ្គង ក្នុងកិច្ចការរៀបចំទុកដាក់របស់ទ្រព្យដែលប្ដីរកបាន។ មិនតែប៉ុណ្ណោះរឿងនេះក៏បានបង្ហាញសិល្បៈនៃទំនាក់ទំនងក្នុងជីវភាពរស់នៅនៃសង្គមផងដែរ។ខ្ញុំសូមបង្ហាញខ្លឹមសារសំខាន់ នៃរឿងមាយើងនេះដូចទៅ។  កាលកន្លងទៅហើយ
មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រហ្មទត្ត សោយរាជនៅក្រុងពារាណសី។ កាលនោះនៅក្នុងក្រុងមានមាណពម្នាក់ ជាអ្នកកម្សសត់ទុគ៌ត រស់នៅពីរនាក់ប្តីប្រពន្ធ។ ឯនាងប្រពន្ធវិញមានរូបស្រស់សោភា ជាទីគាប់ភ្នែកនៃជនផងទាំងពួង ប៉ុន្តែចិត្តកំណាញ់ ប្រទូស្តញាតិព្រៀងលាន គេពុំចូលចិត្តឡើយ។ សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើទៀតសោតធ្លុះធ្លាយ ដ្បិតនាងប្រពន្ធពុំចេះជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែង ចេញតាមប្រហោងនោះទៅ។ លុះជញ្ជាត់យូរៗ ក៏ទៅជិតដល់សំពៅធំមួយ នាយភេត្រានឹងភរិយាមើលពីលើសំពៅមកឃើញកញ្ជើធ្លុះ ប្រពន្ធនាយភេត្រាលន់មាត់ថា “នាងអ្នកជាប្រពន្ធម្តេចមិនយកអ្វីចុកកុំឱ្យត្រីលេច” >ឮដូច្នោះ នាយភេត្រាក្រោធខឹង ហើយដេញនាងឱ្យចុះទៅនៅជាមួយមាណពនោះ ឯនាយភេត្រាម្ចាស់សំពៅ ដូរយកប្រពន្ធមាណពដែលជាស្រីខាតលក្ខណ៍។ នាងជាប្រពន្ធថ្មីរបស់មាណពនោះ ក៏កាន់កញ្ជើដើរទៅរកអ្វីមកចុក កុំឱ្យលេចរួចត្រីដែលជញ្ជាត់បាន រួចដើរតាមមាណពរហូតទៅ។ ពេលត្រឡប់មកផ្ទះវិញ នាងចាត់ចែងឱ្យប្តីជាមាណពកម្សត់យកត្រីទៅជូនញាតិព្រៀងលាន។ អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នា ព្រោះចៅមាណព និងប្រពន្ធពុំដែលមានចិត្តសប្បុរសឡើយ។ លុះពួកគេទៅលេងផ្ទះមាណព ទើបដឹងថាមាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយ មាណពចូលទៅក្នុងព្រៃដើម្បីកាប់អុស លុះរែកត្រឡប់មកវិញប្រពន្ធឃើញថា ឈើនោះសុទ្ធតែឈើមានតម្លៃ នាងជាប្រពន្ធឱ្យប្តីទៅកាប់ចងបាច់ឱ្យបានច្រើន ហើយជួលរទេះអ្នកជិតខាងឱ្យដឹកមកគរទុក។ ពេលអ្នកដើរសំពៅរកទិញ នាងក៏លក់បានសម្បត្តិជាច្រើន ហើយរៀបចំធ្វើផ្ទះយ៉ាងធំ និងមានជួលខ្ញុំបម្រើផង។ចំណុចដូចរៀបរាប់ខាងលើ បង្រៀនយើងឱ្យចេះរៀបចំទុកដាក់ និងថែរក្សារបស់ទ្រព្យដែលរកបាន នោះទើបធ្វើឱ្យជីវិត និងគ្រួសាររីកចម្រើន មានបាន។ បន្ថែមពីនោះ ក្នុងរឿងមាយើងដដែលក៏បានបង្ហាញពី ការប្រាស្រ័យទាក់ទងអ្នកមានមុខមាត់ មន្ត្រីរាជការ ទើបការរស់នៅកាន់តែមានភាពរីកចម្រើន និងរឹងមាំ។ តួយ៉ាងក្នុងរឿងបន្តថា
ឯប្តីនោះក៏បានស្គាល់ចៅដៃ ចៅព្រះ ចៅឃ្លាំង ស្គាល់ពញាជាដើម។ ថ្ងៃមួយនាងស្រដីនឹងប្តីថា នាងចង់ឱ្យប្តីនាងរៀនរត់ឱ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏ធ្វើតាម ហើយក៏រត់រហូតទល់តែលែងហត់។ ប្រពន្ធឃើញថាប្តីខ្លួនបានរត់បានលឿន មានកម្លាំងបរបូរណ៌ហើយ ក៏នាំទៅជួបមន្ត្រី ដើម្បីឱ្យប្តីបានទៅបម្រើព្រះមានក្សត្រ។ នាកាលថ្ងៃមួយ ព្រះមហាក្សត្រទ្រង់យាងទៅប្រពាតព្រៃស។ ចៅមាណពក៏ប្រាប់ប្រពន្ធរៀបចំ អាហារដើម្បីចូលរួមដង្ហែរព្រះរាជា។ ឯនាងប្រពន្ធក៏រៀបចំឱ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមាហាក្សត្រ នាងគិតថា ព្រះមាហាក្សត្រនឹងឃ្លាតពីមន្រ្តីទាំងឡាយ មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ ដោយសេចក្ដីពេញចិត្តពីការបម្រើ នៃមាណព ព្រះមហាក្សត្រទ្រង់សន្មតឱ្យនាមថាចៅមាយើង។ លុះថ្ងៃពេលទ្រង់ឃ្លានក្រយា ចៅមាយើងក៏ទូលទៅថា មានក្រយាសម្រាប់ព្រះអង្គទ្រង់សោយ។ ក្រោយទ្រង់សោយដោយពេញព្រះទ័យហើយ ទ្រង់ក៏ផ្ទុំលើភ្លៅមាយើង ទ្រង់ថានឹងនិទានរឿងឱ្យចៅមាយើងស្តាប់ ពុំទាន់នឹងនិទានផងព្រះអង្គក៏ផ្ទុំលក់បាត់ទៅ។ ទាំងនេះបង្ហាញពីទំនាក់ទំនងល្អ ចេះយកអាសារ ស្រឡាញ់ពេញចិត្តរវាងអ្នកដឹកនាំគ្រប់គ្រង និងប្រជានុរាស្ត្រខ្លួន។បន្ថែមពីការមានទំនាក់ទំនង មនុស្ស ពិសេសអ្នកដឹកនាំក៏ត្រូវប្រកាន់យកពាក្យសច្ចផងដែរ។ ផ្ទៃរឿងបន្តថា កាលនោះមានទេវតារក្សាដើមជ្រៃ ឮថាស្តេចទ្រង់និទានរឿងឱ្យមាយើងស្តាប់ ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាលង់លក់ ទេវក៏ក្រោធខឹងនិងសេ្តចព្រហ្មទត្ត ថាមុសាវាត ពុំកាន់ពាក្យសត្យ។ ក៏គិតគ្នាថា នឹងកាច់មែកជ្រៃទម្លាក់សង្កត់ ស្តេចឱ្យបង់ព្រះជន្មជីវី បើពុំបានពេលនេះទេ ស្តេចយាងទៅដល់បុរី និងកាច់ក្លោងទ្វារសង្កត់ឱ្យក្ស័យ បើឆ្លងផុតទៀត ពេលយប់និងកាឡាជាសត្វពស់ ទៅចឹករហូតដល់ក្រឡាព្រះបន្ទំ។ ឮដូច្នោះចៅមាយើងក៏ដាស់ស្តេច ហើយក៏បាននាំព្រះអង្គឆ្លងផុតដំណាក់កាលទាំងបី ដំណាក់កាលចុងក្រោយនេះ ពេលដែលសម្លាប់ពស់ ឈាមពស់ខ្ទាត់ទៅប្រឡាក់ដល់ព្រះថនាព្រះទេពី។ ចៅមាយើង គិតថា បើដាស់ក្រឡាបន្ទំយល់ពុំគួរ បើយកដៃជូតពុំជា រួចហើយក៏យកខ្មោចពស់ទៅដាក់ក្រោមក្រឡាបន្ទំ ហើយលិឍឈាមដែលប្រឡាក់សុដន់ក្សត្រី។ ព្រះទេពីក៏ភ្ញាក់ឡើង ដាស់ព្រះភូមីហើយបា្រប់ថា ចៅមាយើងយកអណ្តាតមកលិឍដោះរបស់ខ្លួន។ ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះហើយ ក៏ក្រេវក្រោធពេកក្រៃ មិនបានជាគិតវែងឆ្ងាយក៏បញ្ជាឱ្យពេជ្ឈឃាត ចាប់ចៅមាយើងយកទៅប្រហាជីវិតទាំងយប់។ចំណុចខាងលើបង្ហាញច្បាស់ថា ការមិនគោរពពាក្យសន្យានឹងនាំគ្រោះដល់ខ្លួន ហើយក៏បង្ហាញយ៉ាងច្បាស់ថា អ្នកធំប្រៀបដូចជាភ្លើង នៅឆ្ងាយរងា ទៅជិតពេកក្ដៅរលាក។ ប៉ុន្តែពាក្យសច្ចៈនៅតែមានអានុភាពចំពោះអ្នកគោរព ពិសេសអ្នកកាន់ច្បាប់ ដូចសាច់រឿងនេះស្រាប់ថា ដោយមានការរារាំងពីឆ្មាំទ្វារទាំងបួនទិស ព្រោះថា ច្បាប់នគរមិនអាចយកមនុស្សទៅ ប្រហារជីវិតទាំងថ្ងៃមិនទាន់រះបានទេ ឆ្មាំទ្វារនីមួយៗក៏បានពន្យល់ប្រាប់ ហេតុផលជាច្រើនដល់ពេជ្ឈឃាត ដើម្បីឱ្យកុំឱ្យពេជ្ឈឃាតប្រហារជីវិត ចៅមាយើងហើយធ្វើឱ្យស្តេចទ្រង់សោយស្តាយជាក្រោយ។ និយាយពីស្តេចព្រហ្មទត្តវិញ កាលដែលតើនឡើង ហើយពិចារណាលើហេតុផលសព្វគ្រប់ ឃើញថា ចៅមាយើងមានគុណលើព្រះអង្គក្រាស់ក្រៃ ទ្រង់ត្រាស់បញ្ជាឱ្យអាមាត្យរត់ទៅតាមពេជ្ឈឃាតនោះ ហើយក៏បានទៅទាន់ដំណើរពេជ្ឈឃាត នៅទ្វារទិសឧត្តរដែលជាទ្វារចុងក្រោយ ហើយក៏នាំចៅមាហើយត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តតា្រស់សួរចៅមាយើង ហើយបានដឹងរឿងរ៉ាវសព្វគ្រប់ទាំងអស់។ ស្តេចព្រហ្មទត្តបានសុំខមាទោសចៅមាយើង ហើយទ្រង់សូមឱ្យចៅមាយើងកុំខឹងនឹងព្រះអង្គ ដោយព្រះអង្គបានប្រទានសក្ដិយស ដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងបានវិលមករស់នៅ ជាមួយនឹងភរិយាយ៉ាងសុខសាន្ត។តាមសេចក្ដីនៃចំណុចនេះបញ្ជាក់ពីការគោរពពាក្យសច្ចៈ និងការឱ្យតម្លៃលើច្បាប់ ពិតជាបាននាំមកនូវសេចក្ដីសុខយ៉ាងពិតប្រាកដ។ថ្លែងពីនាយសំពៅ កាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍ មិនជួយធ្វើការរកស៊ីអ្វីសោះ គិតតែពីចាយវាយពេលដែលកូនជុះអាចម៍ ជុះនោមនាង មិនយកទៅលាងទេ នាងតែងតែហែកហូលព្រែថ្មីៗជូតហើយ ក៏បោះចោលគ្មានស្តាយស្រណោះ មាសប្រាក់ធ្លាប់មានក៏ត្រូវរលាយសាបសូន្យអស់ រហូតដល់លក់សំពៅចាយទៀត។ លុះអស់ប្រាក់ពីខ្លួនទាំងពីនាក់ប្តីប្រពន្ធ បានដើរពរកូនសុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះចៅមាយើង នាងភរិយាចៅមាយើងឃើញហើយ ក៏ហៅឱ្យទានដូចសព្វមួយដង ហើយស្គាល់ជាក់ថាជាអតីតប្តីរបស់ខ្លួន ធ្លាប់ជានាយសំពៅ ហេតុម្តេចចុះឥឡូវក៏សុំទានគេទៅវិញ។ ចំណែកបុរសជាអតីតស្វាមីឃើញដូចនោះអៀនខ្មាស ក៏នាំប្រពន្ធកូនគេចទៅឆ្ងាយបាត់ទៅ។ដូចសេចក្ដីនៃរឿងខាងលើបង្ហាញថា ទោះបីជាយើងរកស៊ីមានបានយ៉ាងណាក្ដី ប្រសិនបើយើងមិនចេះថែរក្សា សន្សំសំចៃទេ នោះទ្រព្យសម្បត្តិដែលរកបាននឹងរលាយជាក់ជាមិនខាន៕

ដោយ៖ ហ៊ួន ស៊ីឡូន

 

Download Download

 

baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home