សុខចិត្ត - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សុខចិត្ត

ចែករំលែកចំណេះដឹង
សុខចិត្ត
មនុស្សសុខចិត្តរែកពន់គ្រប់យ៉ាង ដើម្បីបំពេញសេចក្តីត្រូវការ ។ បើដឹងពីភាពខ្វះចន្លោះ ឬសេចក្តីត្រូវការ ទោះយើងដាក់អ្វីលើខ្នងគេ ក៏គេធ្វើតាមដោយសោមនស្សដែរ ព្រោះគេសុខចិត្ត ។
💡សត្វនេះ ទោះទាញផង រុញផង ក៏ប្រឹងទប់ទល់កម្លាំងរុញទាញ ព្រោះមិនសុខចិត្ត ឬមិនចង់ តែពេលម្ចាស់ដឹងពីសេចក្តីត្រូវការរបស់វា ទោះជិះលើខ្នងវាក៏វាសុខចិត្ត គឺដោយសារវាឃើញរបស់ដែលវាត្រូវការនៅខាងមុខ ទើបវាសុខចិត្តទោះធ្ងន់ក៏ដោយ ។ យើងអាចហៅម្ចាស់ប្រើល្បិច ក៏អាចថាបាន ។
💡ឧទាហរណ៍ ដូចបុរស ឬស្ត្រី ដែលស្រឡាញ់អ្នកណាម្នាក់ ម្នាក់ឯងទោះគេស្តីថា យ៉ាងណា ក៏នៅតែមុខក្រាស់ ព្រោះអ្វី? ព្រោះស្រឡាញ់គេ ទើបសុខចិត្ត ។
💡ឧទាហរណ៍មួយទៀត នៅសហរដ្ឋអាមេរិក បុគ្គលិកធ្វើការបានប្រាក់ខែច្រើនណាស់ បើធៀបទៅប្រទេសដទៃ ក្នុងមួយខែៗ ហើយអាចទិញឡានជំពាក់ ទិញផ្ទះជំពាក់បាន អាស្រ័យលើការងារ ហើយមើលទៅហ៊ឺហាមែនទែន តែលើខ្នងពួកគាត់មានអំរែកធំណាស់ គឺថាត្រូវបង់ពន្ធ ពន្ធផ្ទះ ពន្ធឡាន ពន្ធដី ពន្ធលើទំនិញ ពន្ធប្រាក់ខែ និងបង់ធានារ៉ាប់រង(insurance) សព្វបែបយ៉ាង ។ ទោះជាយ៉ាងនេះ ក៏នៅតែទាក់ទាញមនុស្សជុំវិញពិភពលោកមករស់នៅដែរ ក៏ព្រោះតែ សុខចិត្ត ។
💡ការធ្វើឲ្យអ្នកណាម្នាក់សុខចិត្ត យើងនឹងលែងហត់ពិបាកនិយាយ មិនហត់នឹងគ្រប់គ្រង មិនឮពាក្យរអ៊ូដូចជាឃ្មុំរាល់ថ្ងៃ ៕

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត